សមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំដល់អាជីវករ និងប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាព
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរក្រុងសៀម រាបបានឱ្យដឹងថា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន…
ខេត្តសៀមរាប ៖ អាជ្ញាធរក្រុងសៀម រាបបានឱ្យដឹងថា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន…
ខេត្តសៀមរាប ៖ អាជ្ញាធរក្រុងសៀម រាបបានឱ្យដឹងថា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុង និងកងកម្លាំងសមត្ថកិច្ចបានចុះធ្វើការអប់រំផ្សព្វផ្សាយ ដល់អាជីវករនៅក្នុងផ្សារភូមិភាគ៤ ស្ថិតនៅភូមិខ្វៀន សង្កាត់គោកចក ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ក្រុមការងារបានធ្វើការនាំដល់ប្រជាពលរដ្ឋដែលចេញចូលផ្សារ និងតាមទីប្រជុំជន គឺត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា ប្រសិនបងប្អូនមិនចូលរួមពាក់ម៉ាស់នោះទេ ករណីមានការឆ្លងជំងឺកូវីដ-១៩នោះ នឹងត្រូវបិទផ្សារនេះម្តងទៀត។ ក្រុមការងារសង្កេតឃើញថា ប្រជាពលរដ្ឋបានចូលរួមពាក់ម៉ាស់បានប្រម៉ាណ ៩៨ភាគរយ អ្នកខ្លះអនុវត្តការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់បានត្រឹមត្រូវនៅឡើយទេ។
ក្នុងនោះលោកបញ្ជាក់ថា គណៈកម្មការនៅមិនទាន់អនុវត្តវិធានការ ក្នុងការផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំបងប្អូនជាបន្តបន្ទាប់ទៀត។ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ