ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រហែស​! បញ្ហា​ឈឺចង្កេះ​ជា​ជំងឺ​រ៉ាំរ៉ៃ ព្រោះ​អាច​ឈាន​ការ​វះកាត់​ទ្រនាប់​ឌី​សបាន

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក​វេជ្ជបណ្ឌិត សួន សុខុម អ្នកឯកទេស​ព្យាបាល​ដោយ​ចលនា ផ្នែក​ប្រសាទ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ៖ ឈឺចង្កេះ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​អាការ​:​ឈឺ​បាត់​ៗ កើតឡើង​ចំពោះ​អ្នក​អង្គុយ​យូរ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត សួន សុខុម អ្នកឯកទេស​ព្យាបាល​ដោយ​ចលនា ផ្នែក​ប្រសាទ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ៖ ឈឺចង្កេះ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​អាការ​:​ឈឺ​បាត់​ៗ កើតឡើង​ចំពោះ​អ្នក​អង្គុយ​យូរ អ្នកធ្វើការ​ងារ​ការិយាល័យ អ្នក​លើក​វត្ថុ​ធ្ងន់​ៗ គ្រេច​ចង្កេះ និង​ដោយសារ​ការ​ប៉ះទង្គិច​ជាដើម​។

បើ​យើង​មិន​បាន​ព្យាបាល​អ្វី​សោះ​នោះ វា​បណ្ដាល​ឲ្យ​កើត​មាន​ស្ត្រេ​ស​រំខាន​អារម្មណ៍​ក្នុង​ការ​បំពេញការងារ ដេក​មិន​លក់ ជា​ពិសេស​ធ្វើ​ឲ្យ​មានការ​គាបសង្កត់​លើ​ទ្រនាប់​ឌី​ស​ចន្លោះ​ឆ្អឹង​កង​ចង្កេះ បណ្តាល​ឲ្យ​ឈឺ​រហូត​ដល់​ជើង ដែល​ពិបាក​ក្នុង​ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ ហើយ​អាច​នឹង​ឈាន​ដល់​ការ​វះកាត់​ទ្រនាប់​ឌី​ស​ថែម​ទៀត​ផង​។

ក្នុង​ករណី​នេះ យើង​មាន​វី​ធី​ព្យាបាល​ដោយ​ចលនា​ជំនួយ​បន្ថែម​ដោយ​មិន​ប្រើប្រាស់​ថ្នាំពេទ្យ ៖
១) ការ​ព្យាបាល​ដោយ​ម៉ាស៊ីន Microthermy ៖ ការ​ស្អំ​កំ​ដៅ​ដើម្បី​បន្ធូរ​សាច់ដុំ​ដែល​ឈឺចាប់​។
២) ការ​ព្យាបាល​ដោយ​ចលនា (Physiotherapy) ៖ ពត់​បន្ធូរ​បន្ទន់​សន្លាក់​សាច់ដុំ​ចង្កេះ​។
៣) ការ​ព្យាបាល​ដោយ Back Traction ៖ ទាញ​បន្ថយ​ការ​គាបសង្កត់​សន្លាក់ឆ្អឹង ទ្រនាប់​ឌី​ស​ឆ្អឹងខ្នង បំបាត់ ការ​គាបសង្កត់​លើ​សរសៃប្រសាទ​ស៊ី​យ៉ា​ទិច និង​បំបាត់​ការ​ឈឺចាប់​នៅ​ជើង​។

បន្ទាប់​ពី​ព្យាបាល​ដោយ​វិធី​ខាងលើ​នេះ យើង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​បន្ថែម​ដោយ​ខ្លួនឯង​ដូច​ជា ហែល​ទឹក តោង​របា​ជា​ជំនួយ​បន្ថែម​ទៀត និង​អង្គុយ​ឩ​ស្សា​ហ៍​ងើបឈរ ដើរ សម្រួល​ចង្កេះ ដងខ្លួន ជើង ប្រហែល​៥​នាទី ទើប​អង្គុយ​ធ្វើការ​វិញ​។

លោក​វេជ្ជបណ្ឌិត​សួន សុខុម អ្នកឯកទេស​ព្យាបាល​ដោយ​ចលនា ផ្នែក​ប្រសាទ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​រំលឹក​ថា ៖ សូមកុំ​គិត​ថា ឈឺចង្កេះ​ជា​រឿង​ធម្មតា ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ ប្រសិនបើ​លោក​អ្នកមាន​អាកា​រៈ​ឈឺចង្កេះ សូម​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​មូលហេតុ និង​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ