ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសឈាមមែនទេ? ទឹក​ផ្លែទទឹម​១​កែវ​ក្នុង​១​ថ្ងៃ អាច​ជួយទម្លាក់​សម្ពាធ​ឈាម​ខ្ពស់​ឲ្យ​នៅ​ធម្មតា!

12 ម៉ោង មុន

​សុខភាព៖ យោងតាម​ការស្រាវជ្រាវ​ថ្មីៗ​ពី​សារព័ត៌មាន​បរទេស បាន​បង្ហាញ​ថា ផ្លែទទឹម​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែមទាំង​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជួយ​កាត់បន្ថយ​ជំងឺ​លើស​ឈាម​ទៀត​ផង។​ ផ្លែទទឹម​គឺជា​ឃ្លាំង​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្រិត​ខ្ពស់។ អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា សារធាតុ​ទាំងនេះ​ដើរតួនាទី​សំខាន់​ក្នុង​ការ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឲ្យ​មាន​លក្ខណៈ​ធម្មតា​ឡើងវិញ​ដោយ​ជោគជ័យ។ តើ​គួរ​ទទួលទាន​បរិមាណ​ប៉ុន្មាន? ផ្អែក​លើ​លទ្ធផល​នៃ​ការសិក្សា​មួយ…

​សុខភាព៖ យោងតាម​ការស្រាវជ្រាវ​ថ្មីៗ​ពី​សារព័ត៌មាន​បរទេស បាន​បង្ហាញ​ថា ផ្លែទទឹម​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែមទាំង​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជួយ​កាត់បន្ថយ​ជំងឺ​លើស​ឈាម​ទៀត​ផង។​

ផ្លែទទឹម​គឺជា​ឃ្លាំង​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្រិត​ខ្ពស់។ អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា សារធាតុ​ទាំងនេះ​ដើរតួនាទី​សំខាន់​ក្នុង​ការ​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឲ្យ​មាន​លក្ខណៈ​ធម្មតា​ឡើងវិញ​ដោយ​ជោគជ័យ។

តើ​គួរ​ទទួលទាន​បរិមាណ​ប៉ុន្មាន?

ផ្អែក​លើ​លទ្ធផល​នៃ​ការសិក្សា​មួយ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព អ្នក​ដែល​ទទួលរង​ពី​ជំងឺ​លើស​ឈាម ត្រូវ​ទទួលទាន​ទឹក​ផ្លែទទឹម​ក្នុង​បរិមាណ​យ៉ាងតិច​៖

  • ២៤០ មិល្លីលីត្រ ក្នុង​មួយ​ថ្ងៃ (ប្រហែល​ស្មើនឹង​មួយ​កែវ​ធំ)។

ការ​ទទួលទាន​ជា​ប្រចាំ​នឹង​ជួយ​ឲ្យ​ឃើញ​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម។ ដូច្នេះ ក្រៅពី​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​តាម​វេជ្ជបញ្ជា អ្នក​អាច​បន្ថែម​ផ្លែទទឹម​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​សុខភាព​បេះដូង​កាន់តែ​ល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ