ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ និង​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង កំពុង​ពិនិត្យ​ដោះស្រាយ​ និង​ទប់ស្កាត់​ករណី​ពុល​ត្រី​អូរ​ធម្មជាតិ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​៤ ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​៤ ខែធ្នូ ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ ទប់ស្កាត់​ការ​បំពុល តំបន់​ទឹក​សារ​ធារ​ណៈ​ នៅ​ក្នុងភូមិ​សាស្ត្រ ខ្លុង​ពពក ឃុំ​ជាប និង​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ករស​ណី​សង្ស័យ​មានការ​បំពុលបរិស្ថាន​ ដែល​បាន​ធ្វើ​ឱ្យ​ងាប់​ត្រី​នៅ​តាម​អូរ​ធម្មជាតិ​ទឹកអូរ​ឫស្សី ដែល​ជា​ដៃ​អូរ​ភ្ជាប់​ទៅ​ស្ទឹង​ជ្រាប ក្នុង​ភូម​៨​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។

ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន ក្រុមហ៊ុន រុករក​រ៉ែ​លោហៈ Cambodian Xuan Yi Minerals Co., Ltd ដែល​មាន​ទី​តាំ​ក្បែរ​នោះ​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ ក្រុមការងារ​បន្ត​សហការ ជាមួយ អាជ្ញាធរ​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើការ​ជូន​ដឹ​ណឹ​ង និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​ការ​បំពុល​ទឹកអូរ​ឫស្សី (​ដៃ​អូរ​ស្ទឹង​ជ្រាប​) ដោយ​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកអូរ ជា​បណ្តោះអាសន្ន និង​បរិភោគ​ត្រី ​នៅ​ក្នុង​ទឹក​ចំនួន​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​ក្រសួងបរិស្ថាន បន្ត​ពិនិត្យ​ទីតាំង​រុករក​រ៉ែ​លោហៈ ប្រមូល​សំណាក និង​ធ្វើ​កំណត់ហេតុ​ដើម្បី​វាយតម្លៃ​អំពី​ផល​ប៉ះពាល់ និង​ចាត់វិធានការ​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ