ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ តែងតាំង​លោក ម៉ៅ ធនិន ជា​អភិបាល​ខេត្តកំពត សម្រាប់​អាណត្តិ​ទី​២

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​លោក…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​លោក ម៉ៅ ធនិន ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត សម្រាប់​អាណត្តិ​ទី​២ ។

សូម​ជម្រាប​ដែរ​ថា លោក​អភិបាលខេត្ត ម៉ៅ ធនិន បាន​ផ្លាស់​ពី​ខេត្តពោធិ៍សាត់ មក​ជា​អភិបាល​ខេត្តកំពត នៅ​ឆ្នាំ​២០២១ បាន​មួយ​អាណត្តិ (​មួយ​អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ​) ។ មិនដូច​ពាក្យ​ចចាមអារ៉ាម​នៅ​លើ​បណ្ដាញ​សង្គម ដែលនិយាយថា លោក ម៉ៅ ធនិន ត្រូវ​បាន​ផ្លាស់​ឱ្យទៅ​កាន់​តំណែង​នៅ​ខេត្តស្វាយរៀង ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ