ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុខភាព​ផ្លូវចិត្ត​ជា​អាទិភាព! រដ្ឋមន្ត្រី​សុខាភិបាល​ចាត់ទុក​ជា​មូលដ្ឋាន​ជំរុញ​ផលិតភាព​ជាតិ

13 ម៉ោង មុន

​រាជធានីភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា «សុខភាព​ផ្លូវចិត្ត ជា​អាទិភាព​មួយ ដែល​ចូលរួម​ក្នុងការ​ជំរុញ​ផលិតភាព​របស់​ប្រទេសជាតិ»។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្នុង​ជំនួប​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត…

​រាជធានីភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា «សុខភាព​ផ្លូវចិត្ត ជា​អាទិភាព​មួយ ដែល​ចូលរួម​ក្នុងការ​ជំរុញ​ផលិតភាព​របស់​ប្រទេសជាតិ»។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្នុង​ជំនួប​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត និង​ការ​បំពាន​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ។

លោកសាស្រ្តាចារ្យ​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា «សុខភាព​ជា​ស្នូល​មួយ​នៃ​ការ​អភិវឌ្ឍ​ជាតិ»។ ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ លោក​បាន​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ ដោយ​ផ្តោតលើ​ការ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​តាមរយៈ​គោលការណ៍​គន្លឹះ​ចំនួន ៣៖ ទី១- គឺ​ការ​ពង្រឹង​គុណភាព​សេវាសុខភាព​ផ្លូវចិត្ត និង​ការ​បំពាន​គ្រឿងញៀន​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​គ្រប់​កម្រិត ដោយ​សហការ​ជាមួយ​គណៈ​គ្រូពេទ្យ និង​ស្វែងរក​វិធីសាស្ត្រ​បណ្ដុះបណ្ដាល​ប្រកបដោយ​ប្រសិទ្ធភាព។ ទី២- គឺ​ការ​ពង្រីក​ធនធាន​ជំនាញអម​សុខភាព ដូចជា​ជំនាញ​កិច្ចការ​សង្គម​។ ​និង​ទី៣- គឺ​ការ​រៀបចំ​ផែនការ​ច្បាស់លាស់ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ ដើម្បី​ពង្រីក​សេវា​សុខភាព​ផ្លូវចិត្ត​ឲ្យ​កាន់តែ​ទូលំទូលាយ។

ក្រៅពី​ការ​ពង្រឹង​សេវា​ទាំងប៣ចំណុច​ខាងលើ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ជំរុញ​បន្ថែម​ទៅលើ​ការងារ​គន្លឹះ​មួយចំនួន​ទៀត​ដូចជា​ការ​រៀបចំ​គោលការណ៍​ណែនាំ​បច្ចេកទេសឲ្យ​បាន​ច្រើន, ជំរុញ​ការងារ​យុទ្ធនាការ​អប់រំ​សុខភាព​ផ្លូវចិត្ត និង​គ្រឿងញៀន​ឲ្យ​បាន​ទូលំទូលាយ, និង​លើកកម្ពស់​ការងារ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្លូវចិត្ត​ឲ្យ​កាន់តែ​សកម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ