ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អ្វី​កើតឡើង បន្ទាប់​ពី «​កាត់​ថង់​ទឹក​ប្រ​ម៉ាត់​ចេញ​» ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​មាន​អ្វី​កើតឡើង​បន្ទាប់​ពី «​កាត់​ថង់​ទឹក​ប្រ​ម៉ាត់​ចេញ​» ? លោក​វេជ្ជបណ្ឌិត ប្លោក វុ​ឌ្ឍី ឯកទេស​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ តើ​មាន​អ្វី​កើតឡើង​បន្ទាប់​ពី «​កាត់​ថង់​ទឹក​ប្រ​ម៉ាត់​ចេញ​» ? លោក​វេជ្ជបណ្ឌិត ប្លោក វុ​ឌ្ឍី ឯកទេស​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ឲ្យ​ដឹង​ថា ៖ ថង់​ទឹក​ប្រ​ម៉ាត់ ជា​សរីរាង្គ ដូច​ជា​ថង់​តូច​មួយ​នៅ​ជាប់​នឹង​ថ្លើម ប្រវែង​ជា​មធ្យម​១០​សង់ទីម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវទឹក​ប្រ​ម៉ាត់ ដែល​ហូរ​ពី​ថ្លើម​ទៅ​ពោះវៀន (Canal du cholédoque)​។ វា​មានមុខ​ងារ​ជា​កន្លែង​ផ្ទុក​ទឹក​ប្រ​ម៉ាត់​បម្រុង​ដែល​បញ្ចេញ​ដោយ​ថ្លើម​។ ទឹក​ប្រ​ម៉ាត់​នេះ មានមុខ​ងារ​ជួយ​សម្រួល​បន្ថែម​ដល់​ការ​រំលាយ​អាហារ និង​សារធាតុ​ខ្លាញ់​មួយ​ចំនួន​។

ក្រោយ​ពី​កាត់​ថង់​ទឹក​ប្រ​ម៉ាត់​ចេញ (Cholécystectomie) ថ្លើម​នៅ​តែ​បញ្ចេញ​ទឹក​ប្រ​ម៉ាត់​ដូច​ធម្មតា ទៅ​កាន់​ពោះវៀន ដើម្បី​រំលាយ​អាហារ​។ គ្រាន់តែ​គ្មាន​ការ​បម្រុង​ទុក​ប៉ុណ្ណោះ​។ បន្ទាប់​ពី​កាត់​ថង់​ទឹក​ប្រ​ម៉ាត់ ក្នុង​ខ្លួន​យើង​បាន​បង្កើត​បាតុភូត​សម្របសម្រួល​មួយ​ឡើង (Phénomène de compensation) ។

ផ្លូវទឹក​ប្រ​ម៉ាត់ ដែល​ភ្ជាប់​ពី​ថ្លើម​ទៅ​ពោះវៀន រីក​ធំ​ជាង​មុន​បន្តិច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បាតុភូត​នេះ​។​អ្នកជំងឺ​គ្រប់​រូប ក្រោយ​ពី​កាត់​ថង់​ទឹក​ប្រ​ម៉ាត់​ចេញ គាត់​អាច​បរិភោគ​ចំណីអាហារ​បាន​ដូច​ធម្មតា ដោយ​គ្មាន​ការ​ពុល ឬ​ផល​ប៉ះពាល់​អ្វី​ផ្សេង​ឡើយ​។

លោក​វេជ្ជបណ្ឌិត ប្លោក វុ​ឌ្ឍី បាន​រំលឹក​ថា ៖ ប្រសិនបើ​អ្នកជំងឺ​ចុក​ឆ្អល់​ក្នុង​ពោះ ឬ​បណ្តាល​មក​ពី​បញ្ហា​ផ្សេង​ពី​នេះ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​ឈាន​ទៅ​រក​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ