ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​បុរសម្នាក់​​​​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់ស្តែង​នៅ​ចម្ការ​ស្វាយ​

5 ខែ មុន
  • តាកែវ

កម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀ.ន​នៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ធ្វើការ​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ

ខេត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀ.ន​នៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​ធ្វើការ​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​រក្សា​ទុក​និង​ចែកចាយ​គ្រឿង​ញៀ.ន នៅ​ចំណុច​ចម្ការ​ស្វាយ ក្នុងភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ។

លោក ហួត បឿន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ត្រី សេង មហា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង បាន​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ករណី​គ្រឿង​ញៀ.ន នៅ​ចំណុច​ខាងលើ ។

ជា​លទ្ធផល បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ម៉ៅ កំសាន្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​​ស៊ី​ស្លា ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្ដែត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់ គ្រឿងញៀ.ន ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១(​ខូច​) ដាវ​១ ទូរស័ព្ទ​១​គ្រឿង ដែក​ទីប​ច្នៃ​បាញ់​គ្រាប់​អាកា​១​ដើម និង​គ្រាប់​អាកា​១​គ្រាប់ សម្ភារៈ​ចូក​ថ្នាំ​ញៀ.ន​១ និង​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀ.ន​មួយ​ចំនួន​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា រូបគេ​ពិតជា​បាន​រក្សា​ទុក និង​ចែកចាយ​គ្រឿង​ញៀ.ន​​ប្រាកដ​មែន ។ ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕