ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ហ្គា​ស​គេច​១គ្រឿង​ទៀតត្រង់​​រង្វង់​មូល​ផ្លូវល្បឿនលឿន​ក្រឡា.ប់​ភីង ​សំណាងល្អ​​អត់​ផ្ទុះ​ឆេះ

11 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ី​ទែន​ហ្គា​ស​១​គ្រឿង ខណៈ​បើកបរ​ទៅ​ដល់​ចំណុច​រង្វង់​មូល​បាន​វ៉ា​ក់​អើ​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ី​ទែន​ហ្គា​ស​១​គ្រឿង ខណៈ​បើកបរ​ទៅ​ដល់​ចំណុច​រង្វង់​មូល​បាន​វ៉ា​ក់​អើ​ជាមួយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ធុន​ត្រា​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ ចុះ​ពីលើ​ផ្លូវ​ល្បឿន​លឿន​កាត់​ចំ​ពីមុខ​ ។ ដោយសារ​តែ​ខ្លា.ច​បុ.ក​រថយន្ត​ធុន​ត្រា​នោះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង អ្នកបើកបរ​រថយន្ត​ដឹក​ហ្គា​ស​នោះ​ក៏​បាន​បួង​ចង្កូត​គេច​ជា​ហេតុ​ធ្វើ​ឲ្យ​ឃ្លេងឃ្លោង ​រួច​ក៏​ក្រឡា.ប់​ទាំង​កម្រោល​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ​ដែល​រថយន្ត​នេះ​មិន​បាន​ផ្ទុះ​ឆេះ ​ហើយ​អ្នកបើកបរ​ក៏​ពុំ​បាន​រង​របួស​ដែរ​។

​ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​រង្វង់​មូល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុងភូមិ​ចែងម៉ែង​ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​បុរសជា​​អ្នកលក់​ទឹកអំពៅ​ម្នាក់​ ដែលឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ គាត់​បានឃើញ​រថយន្ត​ស៊ី​​ទែន​ដឹក​ហ្គា​ស​១​គ្រឿង​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0584 បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​ពេលមក​ដល់​ត្រង់​ចំណុច​រង្វង់​មូល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ធុន​ត្រា ១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ចុះ​ពីលើ​ផ្លូវ​ល្បឿន​លឿន​កាត់​ចំ​ពីមុខ​។

បុរស​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ទំនងជា​ខ្លា.ច​បុក​រថយន្ត​ធុន​ត្រា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ទើប​អ្នកបើកបរ​រថយន្ត​ដឹក​ហ្គា​ស​បួង​ចង្កូត​គេច​ចេញ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ឃ្លេងឃ្លោង​បាត់​លំនឹង​ក៏​ក្រឡា.ប់​ទាំង​កម្រោល​តែ​ម្ដង​ ។ ​ពេល​នោះ​សំណាងល្អ​ណាស់ ដែល​រថយន្ត​ផ្ទុក​ទៅ​ដោយ​ហ្គា​ស​ពេញ​ស៊ី​ទែន​នេះ​មិន​បាន​ផ្ទុះ​ឆេះ ចំណែកឯ​អ្នកបើកបរ​ក៏​ពុំ​បាន​រង​របួស​ដែរ ប៉ុន្តែ​បាន​រង​ការ​ខូចខាត​ផ្លូវ​ល្បឿន​លឿន​ខ្លះ​ៗ​ដោយ​ការ​ឆ្កូត​ដាច់​សាច់​ផ្លូវ​ល្បឿន​លឿន​។

ក្រោយ​កើតហេតុ នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​និង​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ដឹក​ហ្គា​សរក​រថយន្ត​ស្ទូច​ទៅ​​ស្ទូច​លើកយក​រថយន្ត​ចេញពី​កន្លែង​កើតហេតុ​ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ រួច​ឲ្យ​តំណាង​រថយន្ត​និង​តំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ដោះស្រាយ​គ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ