មូលហេតុទាំងនេះហើយដែលអ្នកឧស្សាហ៍រមួលក្រពើ
អ្នកឧស្សាហ៍រមួលក្រពើមែនទេ ទាំងនេះហើយជាមូលហេតុដែលធ្វើឱ្យអ្នកតែងតែមានអាការរមួលក្រពើ…
អ្នកឧស្សាហ៍រមួលក្រពើមែនទេ ទាំងនេះហើយជាមូលហេតុដែលធ្វើឱ្យអ្នកតែងតែមានអាការរមួលក្រពើ…
ការរមួលក្រពើគឺជាការកន្ត្រាក់សាច់ដុំលើសលុប ។ ថ្វីដ្បិតតែវាអាចកើតមានគ្រប់កន្លែងលើដងខ្លួន ប៉ុន្តែជាធម្មតាវាកើតឡើងនៅក្នុងសាច់ដុំកំភួនជើង ព្រោះសាច់ដុំនេះប្រើប្រាស់ថាមពលច្រើនបំផុតនៃរាងកាយរបស់យើង ។ វាងាយស្រួលដើម្បីដឹងថានៅពេលណាអ្នកមានអាការរមួលក្រពើ ប៉ុន្តែវាពិបាកក្នុងការស្វែងមូលហេតុដែលធ្វើឲ្យអ្នកមានបញ្ហានេះ ។ ខាងក្រោមនេះមានជាហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងមូលហេតុដែលធ្វើឲ្យអ្នករមួលក្រពើ ។
១-ការខ្វះជាតិទឹក
ការខ្វះជាតិទឹកអាចធ្វើឲ្យមានការផ្លាស់ប្តូរនូវតុល្យភាពនៃសញ្ញាអគ្គិសនី និងអ៊ីយ៉ុងក្នុងរាងកាយ ។ ដូច្នេះនៅពេលនោះរាងកាយមិនដឹងទេថាសញ្ញានេះមកពីខួរក្បាល ឬគ្រាន់តែកើតឡើងដោយសារតែមានអតុល្យភាពអគ្គិសនីនៅជុំវិញកោសិកា ។ ជាមួយនឹងការយល់ច្រឡំនេះ សាច់ដុំនឹងមានការលំបាកក្នុងការទទួលយកសញ្ញាដែលត្រឹមត្រូវ ហើយនាំឲ្យមានការរមួលក្រពើកើតឡើង ។
២-រក្សារជំហរណាមួយក្នុងរយៈពេលយូរពេក
វាជារឿងធម្មតាក្នុងការរោយសាច់ដុំនៅពេលអ្នករក្សាជំហរក្នុងរយៈពេលយូរពេក។ វាអាចបណ្តាលឱ្យសាច់ដុំចាប់ផ្តើមបំបែក បន្តិចម្តងៗ ។ ការបំបែកនេះអាចបណ្តាលឲ្យមានការកើនឡើងនៃអាស៊ីតឡាក់ទិចដែលអាចធ្វើឲ្យសាច់ដុំកន្ត្រាក់ ។
៣-ការមានផ្ទៃពោះ
ការប្រែប្រួលអ៊័រម៉ូនអំឡុងពេលមានផ្ទៃពោះអាចនាំឲ្យមានការរមួលក្រពើ ។ ការរមួលក្រពើនេះជា រឿយៗកើតឡើងនៅតំបន់កំភួនជើង ឬប្រអប់ជើង ហើយច្រើនកើតនៅពេលយប់ក្នុងអំឡុងត្រីមាសទី២ និងទី៣ ។
៤-ការកៀបលើសរសៃប្រសាទ
អ្វីដែលអាចកៀបសរសៃប្រសាទមានដូចជាទឹករន្ធក្នុងសន្លាក់ឆ្អឹងខ្នង ការរលាកសន្លាក់ ការមានអាកប្បកិរិយារាងកាយប្លែកជាដើមសុទ្ធតែអាចធ្វើឱ្យមានការគាបសរសៃប្រសាទ និងធ្វើឲ្យវារលាក បន្ទាប់មកអាការរមួលក្រពើនឹងកើតមានឡើង ៕
ចែករំលែកព័តមាននេះ