អ្នកតែងមានភ្នែកឡើងក្រហមឬ នេះនែ៎! វិធីព្យាបាលសាមញ្ញៗដោយខ្លួនឯង
ជំងឺភ្នែកក្រហម គឺជាជំងឺនៅពេលដែលជាលិកាស្តើងនៅលើផ្នែកពណ៌សនៃភ្នែក និងផ្នែកខាងក្នុងនៃត្របកភ្នែករបស់អ្នករលាក ។
រោគសញ្ញាមានដូចជា
ជំងឺភ្នែកក្រហម គឺជាជំងឺនៅពេលដែលជាលិកាស្តើងនៅលើផ្នែកពណ៌សនៃភ្នែក និងផ្នែកខាងក្នុងនៃត្របកភ្នែករបស់អ្នករលាក ។
រោគសញ្ញាមានដូចជា
ជំងឺភ្នែកក្រហម គឺជាជំងឺនៅពេលដែលជាលិកាស្តើងនៅលើផ្នែកពណ៌សនៃភ្នែក និងផ្នែកខាងក្នុងនៃត្របកភ្នែករបស់អ្នករលាក ។
រោគសញ្ញាមានដូចជា ការឈឺចាប់ ភ្នែកឡើងក្រហម មើលព្រិល និងការហូរខ្ទុះចេញពីភ្នែក ។ វាបណ្តាលមកពីអាលែកស៊ី វីរុស បាក់តេរី ឬការរលាក ផ្សេងៗ ។ វិធីទាំង៥នេះនឹងជួយកាត់បន្ថយរោគសញ្ញា និងផ្តល់នូវការធូរស្រាល ។
១-ខ្ទឹមបារាំង
ខ្ទឹមបារាំងមានលក្ខណៈពិសេសប្រឆាំងនឹងបាក់តេរី ហើយអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺភ្នែកក្រហមដែលបណ្តាលមកពីបាក់តេរី។ ចិញ្ច្រាំខ្ទឹមបារាំង១ ឬ២ផ្លែ អាស្រ័យលើទំហំ បន្ទាប់មកច្របាច់ទឹកវាដាក់ចូលក្នុងចាន។ បន្ទាប់មកលាយទឹកខ្ទឹមបារាំងជាមួយទឹកត្រជាក់។ ជ្រលក់ក្រណាត់ទៅក្នុងទឹកនេះ ហើយស្អំវានៅលើភ្នែករបស់អ្នករយៈពេល១០នាទី ។ ធ្វើបែបនេះ២ដងក្នុង១ថ្ងៃដើម្បីទទួលបានការធូរស្រាល ។
២-ទឹកឃ្មុំ
វិធីព្យាបាលនេះត្រូវបានប្រើអស់ជាច្រើនសតវត្សមកហើយដោយសារតែលក្ខណសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងនឹងមេរោគ ។ លាយទឹកឃ្មុំ២ទៅ៣ស្លាបព្រាជាមួយទឹកបន្តិចបន្តួច និងជ្រលក់ក្រណាត់នៅក្នុងល្បាយនេះ ។ ស្អំវាលើភ្នែករបស់អ្នករយៈពេល២ទៅ៣នាទី និងធ្វើបែបនេះឲ្យបាន៤ទៅ៥ដងពេញមួយថ្ងៃ ។
៣-កញ្ចប់តែ
តែបៃតងក៏ជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃជំងឺភ្នែកក្រហម ។ អ្នកអាចយកកញ្ចប់តែបៃតងដាក់ក្នុងទូរទឹកកកឲ្យត្រជាក់រយៈពេល២ទៅ៣ម៉ោង បន្ទាប់មកស្អុំវានៅលើភ្នែករបស់អ្នករយៈពេល២ទៅ៣នាទី ។ តែបៃតងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយបំបាត់ឈឺចាប់បានខ្លះ ។
៤-ប្រទាលកន្ទុយក្រពើ
ប្រសិនបើអ្នកមានប្រទាលកន្ទុយក្រពើនៅផ្ទះ កាត់យកជែលរបស់វាកិនវាជាមួយទឹកត្រជាក់បន្តិចព្រោះវាមានលក្ខណៈប្រឆាំងនឹងការរលាក។ អ្នកអាចស្អំវាដោយផ្ទាល់លើភ្នែករបស់អ្នក ឬប្រើវាដើម្បីលាងភ្នែក ។ ទោះជាយ៉ាងណា មិនត្រូវប្រើវិធីនេះជាមួយក្មេងៗនោះទេ ។
៥-សម្លីក្តៅ និងត្រជាក់
នេះគឺជាវិធីព្យាបាលដែលគេប្រើច្រើនបំផុតដើម្បីកាត់បន្ថយរោគសញ្ញាឈឺចាប់នៃការរលាក ។ អ្នកគ្រាន់តែជ្រលក់សម្លីស្អាតចូលក្នុងទឹកក្តៅ ឬត្រជាក់ ហើយស្អំវាលើភ្នែករបស់អ្នករយៈពេល២ទៅ៣នាទី។ ទោះជាយ៉ាងណា ត្រូវចងចាំថាមិនត្រូវដាក់សំឡីលើភ្នែកទាំង២របស់អ្នកក្នុងពេលតែមួយនោះទេ ជាពិសេសប្រសិនបើរលាកតែភ្នែក១ចំហៀង ។ លាងសម្អាតដៃរបស់អ្នកឱ្យបានទៀងទាត់ និងកុំប៉ះពាល់ភ្នែកញឹកញាប់ពេកដើម្បីឱ្យការឆ្លងមេរោគអាចថយចុះបានលឿន ៕
ចែករំលែកព័តមាននេះ