ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​កែ​ច្នៃ ផលិត ជួញដូរ​គ្រឿង​ញៀ​.​ន​មួយ​កន្លែង ឃាត់ខ្លួន​ប្រុស​ស្រី​៨​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រុស​ស្រី​ចំនួន​៨​នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រុស​ស្រី​ចំនួន​៨​នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​កែ​ច្នៃ​ផលិត​គ្រឿង​ញៀ​.​ន​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ រួម​មាន ៖ ១- ឈ្មោះ សុខ ផា​រ៉ា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ២- ឈ្មោះ សែ​ម វាសនា ហៅ​ក្តាំង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ៣- ឈ្មោះ ផុ​ន វង្ស​សុភា​បណ្ឌិត ហៅ​សី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៤- ឈ្មោះ ប៉ុ​ល វាសនា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​, ៥- ឈ្មោះ អ៊ុ​ន សា​មិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ៦- ឈ្មោះ សុង រតន ហៅ​ខ្លា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៧- ឈ្មោះ ឡុ​ង ប៊ុ​ន ហៅ LENG BINH ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៨- ឈ្មោះ ធី ចាន់​ភិ​រម្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​។

ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍​ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​សម្របសម្រួល​ពី​លោក អ៊ុ សុ​ភ្តិ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​ស​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​ការ​សម្អាត​ប្រាក់ «​ក​៥» និង​ការិយាល័យ​ប្រឆាំង​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ដោយ​ខុសច្បាប់ «​ក​៤» ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ លោក​ឧត្តមសេនីយ៍ត្រី ស៊ុ ណា​រ៉ា​ក់ នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ ចុះ​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ កែ​ច្នៃ និង​ផលិត​គ្រឿង​ញៀ​.​ន​មួយ​ករណី នៅ​ចំណុច​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​៣ ស្ថិត​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ និង​ចាប់​យក​វត្ថុ​តាង​សារធាតុ​គ្រឿង​ញៀ​.​ន​ប្រភេទ កេ​តា​មីន (Ketamine) ទម្ងន់ ២០៧៦​ក្រាម (​ស្មើនឹង​២​គីឡូ ៧៦​ក្រាម​), សារធាតុ​មិន​ច្បាស់ ទម្ងន់ ១០៦៨៨,៣៤​ក្រាម (​ស្មើនឹង​១០​គីឡូ ៦៨៨,៣៤​ក្រាម​), ឧបករណ៍​កែ​ច្នៃ​គ្រឿង​ញៀ​.​ន​មួយ​ចំនួន​ធំ និង​អា​វុ​.​ធ​ខ្លី​១​ដើម​ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ