មុខសញ្ញាឆ.ក់ និងក្រុមចោរគាស់បង្គោលស្លាកសញ្ញាសម្គាល់ផ្លូវ ត្រូវអស់លក្ខណ៍
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីទោ ជួន ណារិន្ទ ស្នងការនគរ
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីទោ ជួន ណារិន្ទ ស្នងការនគរ
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រសីហនុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកស្ទឹងហាវ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យ១ ក្រុមពាក់ពន្ធអំពើលួចចំនួន២ករណី គឺឆក់កាបូប១ករណី និងលួចដោះបង្គោលសា្លកសញ្ញាសម្គាល់ផ្លូវសារធារណៈ ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ។
ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ២ករណីខាងលើនេះ ត្រូវបានសមត្តកិច្ចឲ្យ ដឹងថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១និង៣០នាទីរសៀល មានករណីអំពើលួចកើតឡើងចំនួន២ករណី មួយករណីលួចកាបូបលុយ និងមួយករណីលួចបង្គោលស្លាកសញ្ញាផ្លូវសាធារណៈ ករណីទាំង២នេះ បានកើតឡើងនៅចំណុចចំការម្រេច ក្រុម៣ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ករណីទី១-មានជនរងគ្រោះឈ្មោះ ខាត់ ស្រីមុំ ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បង្កដោយជនសង្ស័យឈ្មោះ សូ ភក្ដី ហៅក្ដី រួមនឹងបក្ខពួក ។ ក្នុងថ្ងៃកើតហេតុជនសង្ស័យឈ្មោះ សូ ភក្ដី ហៅក្ដី បានចូលទៅទិញភេសជ្ជៈ និងបារី នៅតូបលក់ដូររបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបលុយ ហើយរត់គេចខ្លួនចូលក្នុងព្រៃបាត់ ។ សម្ភារៈបាត់បង់មានកាបូបព៌ណខ្មៅ ១ ក្នុងកាបូបនោះមាន ៖ លុយប្រហែល៤០ ម៉ឺនរៀល អត្ដសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងកាតចាក់វ៉ាក់សាំង ។
ករណីទី២-គឺករណីលួចដោះយកបង្គោលសា្លកសញ្ញាសម្គាល់ផ្លូវសារធារណៈ តាមបណ្ដោយវិថីសម្ដេចសង្ឃ ទេព វង្ស ទល់មុខរោងចក្រចម្រាញ់ប្រេង៧៧៧ ស្ថិតក្នុងក្រុម១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ បង្កឡើងដោយជនសង្ស័យឈ្មោះ គូ ទិត្យ ឈ្មោះ សូ ភក្ដី ហៅក្ដី និងឈ្មោះ អឿន អ៊ី រួមនឹងបក្ខពួក ប្រព្រឹត្តកាលពីពាក់កណ្ដាលអាធ្រាត្រយប់ថ្ងៃទី១ ឆ្លងចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ។
ក្រោយកើតហេតុសមត្តកិច្ចបានស្រាជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ រួមនឹងវត្ថុតាងដកហូតបាន បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្ដនីតិវិធី ។ ជនសង្ស័យមានម្នាក់ឈ្មោះ តេង ពិសិដ្ឋ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ និងម្នាក់ឈ្មោះ គូ ទិត្យ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ដុតធ្យូងលក រស់នៅក្រុម១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នេះ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ បានបន្ដសហការជាមួយនគរបាលស្រុកស្ទឹង ហាវ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត ក្នុងនោះមាន ៖ ម្នាក់ឈ្មោះ សូ ភក្ដី ហៅក្ដី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ និងម្នាក់ឈ្មោះ អឿន អ៊ី ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដដូចគ្នា ពួកគេទាំងពីរស្នាក់នៅ ក្រុម១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ។
សរុបទាំង២ករណីសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ រួម ទាំងដកហូតវត្ថុតាងមួយចំនួនដូចជា ៖ កាបូបព៌ណខ្មៅ អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ២សន្លឹក កាតវ៉ាក់សាំង១សន្លឺក និង ដែកបង្គោល ស្លាកសញ្ញាផ្លូវសាធារណៈចំនួន២បង្គោល ។ ម៉ូតូ១គ្រឿងម៉ាកExcenter (អ៊ិចសិនទ័រ) ពណ៌ក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) ។ ទូរសព្ទ័ដៃ២គ្រឿង ម៉ាកសាំសុង ១គ្រឿង និងម៉ាកNOKIA អិនចុចពិល១គ្រឿង ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង៤ នាក់បានសារភាពប្រហាក់ប្រែលគ្នាថា ពួកគេពិតជាបានប្រព្រឹត្ដបទល្មើសដូចការចោទប្រកាន់ខាងលើនេះប្រាកដមែន ហើយនៅពេលឆក់កាបូបជនរងគ្រោះបានលុយ ពួកគេក៏ចែកគ្នាយកទៅចាយវាយអស់ ។ ចំណែកកាបូប និងសម្ភារផ្សេងទៀត ពួកគេបានយកទៅបោះ ចោលក្នុងព្រៃ ។
រីឯករណីលួចដោះបង្គោលស្លាកសញ្ញាផ្លូវសាធារណៈចំនួន ២ បង្គោល គឺពួកគេលួចដោះដោយប្រើម៉ាឡែត ប្រព្រឹត្តកាលពីរំលងអាធ្រាត្រយប់ថ្ងៃទី១ ឆ្លងចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លុះព្រឹកម៉ោងប្រហែល១០និង៣០នាទី ពួកគេបានហៅរ៉ឺម៉កទិញអេតចាយ ដើម្បីលក់បង្គោលស្លាកសញ្ញានោះ តែអ្នកទិញអេត ចាយមិនទទួលទិញទេ ក៏ទុកចោទៅ ។ ជនសង្ស័យទាំង៤ នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ