ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកចាំទី Manu ថា ៖ “Ronaldo មិនមែន​ជា​មនុស្ស​ដែល​ដូច​គ្រប់​គ្នា​គិត​នោះ​ទេ​”

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្លឹ​ប​បិសាច​ក្រហម​ជាមួយនឹង Cristiano Ronaldo អ្នកចាំទី Edwin van der Sar

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្លឹ​ប​បិសាច​ក្រហម​ជាមួយនឹង Cristiano Ronaldo អ្នកចាំទី Edwin van der Sar បាន​បង្ហើប​ថា Ronaldo មិនមែន​ដូច​ជា​អ្វី​ដែល​គ្រប់​គិត​នោះ​ទេ ។ 

Edwin ថា​គ្រប់​គ្នា​តែងតែ​គិត​ថា Ronaldo ជា​មនុស្ស​ដែល​គិតតែ​ពី​ខ្លួនឯង​តែ​វា​មិន​ដូច្នោះ​ឡើយ ។ Ronaldo តែងតែ​ផ្តោត​លើ​ការ​ហ្វឹកហាត់​លុត​ដំ​ខ្លួន​ជា​និច្ច​ទើប​មាន​ថ្ងៃនេះ ។ 

លោក​បាន​បន្ត​ថា «​នៅ​ក្រៅ​វាលស្មៅ​ប្រកួត Ronaldo បាន​ហ្វឹកហាត់​ខ្លួនឯង ដើម្បី​ត្រៀម​នូវ​រាល់​ការ​ប្រយុទ្ធ ។ គេ​តែងតែ​បបួល​ខ្ញុំ​ឲ្យ​ហាត់​ជាមួយ​គេ​ហើយ​តែងតែ​ផ្តល់​កម្លាំង​ឲ្យ​ខ្ញុំ​ជា​និច្ច ។ Ronaldo គឺជា​មនុស្ស​ល្អ ដែល​មិនមែន​ត្រឹមតែ​ខ្វល់​ពី​ខ្លួនឯង​នោះ​ទេ ។ គ្រប់​គ្នា​ពិតជា​យល់​ច្រឡំ​លើ​រូបគេ​ហើយ​» ៕