ភ្លើងឆេះផ្សារធំលក់ខោអាវនៅរដ្ឋធានីបង់ក្លាដែសអស់គ្មានសល់
ប្រទេសបង់ក្លាដែស ៖ អ្នកពន្លត់ភ្លើងច្រើនរយនាក់នាថ្ងៃទី៤មេសា បានតស៊ូ ពន្លត់ភ្លើងដែលឆេះ
ប្រទេសបង់ក្លាដែស ៖ អ្នកពន្លត់ភ្លើងច្រើនរយនាក់នាថ្ងៃទី៤មេសា បានតស៊ូ ពន្លត់ភ្លើងដែលឆេះ
ប្រទេសបង់ក្លាដែស ៖ អ្នកពន្លត់ភ្លើងច្រើនរយនាក់នាថ្ងៃទី៤មេសា បានតស៊ូ ពន្លត់ភ្លើងដែលឆេះផ្សារធំលក់សម្លៀកបំពាក់ ក្នុងរដ្ឋធានីដាក់កានែប្រទេសបង់ក្លាដែស។ អគ្គិភ័យដ៏ធំនោះបណ្ដាលឲ្យមានអណ្ដាតភ្លើងយ៉ាងក្រហមច្រាន និងមានផ្សែងខ្មៅខ្មួលខ្មាញ់ហុយពីលើសង្កាត់នានានៃទីក្រុងនោះ។
ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះនៅឡើយរហូតមកទល់ពេលនេះ តែបណ្ដាម្ចាស់ហាងនិងអ្នកទទួលខុសត្រូវនៃក្រុមពន្លត់ភ្លើងគូសបញ្ជាក់ថា ផ្សារBONGO BAZAR ដ៏ល្បីនោះនិងផ្សារលក់ខោអាវតូចៗនៅជុំវិញនោះ ស្ទើររងការបំផ្លាញទាំងស្រុង។ អ្នកពន្លត់ភ្លើងប្រមាណជា៦០០នាក់ខិតខំពុះពារពន្លត់ភ្លើង ដែលចាប់ឆេះនាវេលាម៉ោង៦ព្រឹកថ្ងៃទី៤មេសា ហើយនៅឆេះខ្លាំងរហូតដល់ចុងព្រឹកនោះ។ កងទាហានជើងគោក ជើងអាកាសនិងជើងទឹកបានលើកមកជួយពន្លត់ភ្លើង។ ឧទ្ធម្ភាគចក្រ១គ្រឿងរបស់កងទ័ពអាកាសក៏បានមកជួយដែរ។
ផ្សារBONGO BAZARជាផ្សារសំខាន់មួយក្នុងចំណោមផ្សារសំខាន់ៗ នៃរដ្ឋធានីបង់ក្លាដែស កន្លែងលក់សម្លៀកបំពាក់ ផលិតសម្រាប់យីហោសម្លៀកបំពាក់អឺរ៉ុបល្បីៗ ផលិតក្នុងបណ្ដារោងចក្រកាត់ដេរបង់ក្លាដេស ដែលគេផាត់ចេញមិនទទួលយកក្រោយការត្រួតពិនិត្យគុណភាព ហើយត្រូវគេយកមកលក់ក្នុងតមៃ្លថោក៕
ចែករំលែកព័តមាននេះ