ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ជួបគ្រោះ​ធ្លាក់​ផ្លូវ​ ស្លា.ប់​ និង​​របួស​ច្រើន​នាក់

2 ឆ្នាំ មុន

ប្រទេស​ហូ​ឡង់ ៖ ផ្នែក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​ជួប​គ្រោះថ្នាក់​ធ្លាក់​

ប្រទេស​ហូ​ឡង់ ៖ ផ្នែក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​ជួប​គ្រោះថ្នាក់​ធ្លាក់​ចេញពី​ផ្លូវដែក កាលពី​ថៃ្ង​ទី​៤ មេ​សា នៅ VOORSCHOTEN ចន្លោះ​ក្រុង​ឡា​អេ​និង​ក្រុង​អាម​ស្ទ័​រ​ដាម​ភាគ​ខាងត្បូង​ហូ​ឡង់​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ម្នាក់​ស្លា.ប់​ និង​៣០​នាក់​រង​របួស ក្នុង​នោះ​១៩​នាក់​របួសធ្ងន់ ។

តាម​ប្រភព​ដដែល​នេះ​បន្ត​ថា រថភ្លើង​នេះ​បាន​ធ្លាក់ពី​ផ្លូវដែក​នា​វេលា​ម៉ោង​៣​និង​៣៥​នាទី​រំលង
អធ្រាត្រ​ថ្ងៃ​ទី​៤ មេ​សា បន្ទាប់​ពី​បុក​គ្រឿង​ឧបករណ៍​សាងសង់​នៅ​តាម​ផ្លូវដែក​ក្នុងភូមិ​ជាយក្រុង​ឡា​អេ​ភាគ​ឦសាន ។ មូលហេតុ​នៃ​គ្រោះថ្នាក់នោះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​ប​អង្កេត​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ