ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ BNI CAMBODIA ឆ្នាំ​២០១៧ ចាប់ផ្ដើម​ដំណើរ​ជា​ផ្លូវការ​ហើយ​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់ BNI Cambodia Football Cup 2017 លើក​ទី​៤

​រាជធានី​ភ្នំពេញ​ ៖ ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់ BNI Cambodia 2017 លើក​ទី​៤ ប្រចាំឆ្នាំ​២០១៧ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៤ ខែតុលា កន្លង​មកនេះ ​នៅ​លើ​ទីលានកីឡា​បាល់ទាត់ វេ​ស្ទើ​ន ក្នុង​ខណ្ឌ​សែន​សុខ​។​

ការ​ប្រកួត​នេះ មាន​ក្រុម​ចំនួន​៨ ចូលរួម​ប្រកួត​ដែល​មាន​ក្រុម ACTION ,TYCOON ,CEO ,MILILIONIRE ,PRESIDENT, DYNAMIC, MASTER និង​SUPER ។ សម្រាប់​ការ​ប្រកួត​នេះ​​​ទៀត​​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ចាប់ពី​ម៉ោង​៣រសៀល​ដល់​ម៉ោង​៧យប់ ដែល​ក្នុង​មួយ​ថ្ងៃ​មាន​២​ប្រកួត​។ ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​វិល​ជុះ​​​សន្សំ​ពិន្ទុ ដូច្នេះ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​។​

លោក អ៊ី​វ គឹ​ម​សួរ អ្នកសម្របសម្រួល​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ BNI Cambodia Football Cup 2017​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រឹត​ចំណង​​សាមគ្គីភាព មិត្តភាព និង​បង្កើត​ទំនាក់ទំនង​ឱ្យ​កាន់តែ​មាន​ភាព​ស្និត​ស្នាល​រវាង​បណ្ដុំ​អ្នកជំនួញ ដែល​ជា​​ម្ចាស់​អាជីវ​កម្ម​ក្នុងស្រុក BNI Cambodia ។ មិនតែប៉ុណ្ណោះ​ក៏​ចង់​បង្ហាញ​ពី​សមត្ថភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​របស់​សមាជិក​ក្នុង​ក្រុម​នី​មួយ​ៗ​ទៀត​ផង ។ ម្យ៉ាងវិញទៀត ការ​ប្រកួត​ក្រៅពី​រឹតចំណង​​សាមគ្គីភាព​រវាង​បណ្ដាញ​អ្នក​អាជី​វ​កម្ម​ក្នុងស្រុក​របស់​យើង ​ក៏​ដើម្បី​សុខភាព​ផង​ដែរ ព្រោះថា​សមាជិក​ BNI ទាំងអស់​ជា​ម្ចាស់​អាជីវកម្ម​ ដូច្នេះលោក​មាន​បំណង​ចង់​ពញ្ញាក់​អារម្មណ៍​របស់​ពួក​គាត់​ឱ្យ​ងាក​មក​​ហាត់ប្រាណ​បាន​ខ្លះ ។ លោក​ក៏​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ការ​ប្រកួត​នេះ​ទៀត​គ្រប់​ក្រុម​ទាំង​អស់​​ត្រូវ​បង់​​ប្រាក់​ចំណាយ​ទៅ​លើ​ថ្លៃ​ទីលាន​និង​អាជ្ញាកណ្ដាល​។​

លោក អ៊ី​វ គឹ​ម​សួរ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ នេះ​ជា​ឆ្នាំ​ទី​៤ ហើយ ដែល ​BNI Cambodia បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់ទាត់​ដែល​មាន​លក្ខណៈ​មិនមែន​អាជីព​នេះ​ឡើង ។ ហើយ​លោក​ក៏​សង្ឃឹម​​ថា សម្រាប់​ឆ្នាំ​ក្រោយ​ៗ​នឹង​ធ្វើការ​អំពាវនាវ​ឱ្យ​មាន​ក្រុម​ចូលរួម​ប្រកួត​កាន់តែ​ច្រើន ដើម្បី​រួមចំណែក​លើក​​កម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ផង ក៏​ដូច​ជា​ចូលរួម​លើកកម្ពស់​សុខភាព​ថែម​ទៀត៕