ចាប់ខ្លួនជនជាតិឡាវម្នាក់ វៀតណាមម្នាក់ ជាមួយថ្នាំញៀនជាង ៤០គីឡូក្រាម
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើជនសង្ស័យ ២នាក់ម្នាក់ ជាជនជាតិឡវ និងម្នាក់ ជាជនជាតិវៀតណាម…
រាជធានីភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើជនសង្ស័យ ២នាក់ម្នាក់ ជាជនជាតិឡវ និងម្នាក់ ជាជនជាតិវៀតណាម…
រាជធានីភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើជនសង្ស័យ ២នាក់ម្នាក់ ជាជនជាតិឡវ និងម្នាក់ ជាជនជាតិវៀតណាម ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ប្រមាណជាង ៤០ គីឡូក្រាម។
ករណីខាងលើនេះ ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ែន ណុល នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផល កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ម្នាក់ឈ្មោះ ប៉ាវ វាំង ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិឡាវ និងម្នាក់ឈ្មោះ សុខ តាំង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ (វៀតណាម)។
ចាប់យកវត្ថុតាង រួមមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០ គីឡូ ៥៣០.៤០ ក្រាម និងរថយន្ត ១គ្រឿងពណ៌ស ម៉ាក High Lander។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ