ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ក្មេងទំនើង ៣​នាក់ ស្ទាក់ឈរគប់កញ្ចក់​​រថ​យន្ត នៅ​លើស្ពានព្រែក​ក្តាម វាស់កម្ពស់​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ សមត្តកិច្ចនគរបាលស្រុកពញាឮ ខេត្តកណ្តាល បានបើកការស្រាវជ្រាវ និងឈាន​ទៅ​ដល់ការឃាត់ខ្លួនក្មេងទំនើង ៣នាក់ ពាក់ព័ន្ធករណីឈរចាំគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ នៅលើស្ពានព្រែកក្តាម​។ ក្មេងទំនើងទាំង ៣​នាក់​៖…

ខេត្តកណ្ដាល​៖ សមត្តកិច្ចនគរបាលស្រុកពញាឮ ខេត្តកណ្តាល បានបើកការស្រាវជ្រាវ និងឈាន​ទៅ​ដល់ការឃាត់ខ្លួនក្មេងទំនើង ៣នាក់ ពាក់ព័ន្ធករណីឈរចាំគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ នៅលើស្ពានព្រែកក្តាម​។ ក្មេងទំនើងទាំង ៣​នាក់​៖

១.ឈ្មោះ ហុង យ៉ាងឡុក ហៅ ឡុង អាយុ ១៦​ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល​។

២.ឈ្មោះ សំ វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងទង មានទីលំនៅភូមិ កោះចិន ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្ដាល​។

៣.ឈ្មោះ សេងអាន សេងឌឿន ហៅខ្មៅ ភេទប្រុស អាយុ ១៥​ឆ្នាំ  មុខរបរសិស្ស មានទីលំនៅភូមិ ព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល​។

ការឃាត់ខ្លួនក្មេងទំនើង ៣​នាក់ខាងលើនេះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ ៩យប់​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ ជនរងគ្រោះ បានបើករថយន្ត ចេញពីក្រុមហ៊ុនមួយ នៅភ្នំពេញ ដឹកសម្ភារៈសំណង់ក្នុងគោលបំណងឆ្ពោះទៅខេត្តសៀមរាប ដោយបានបើកបរ​តាមបណ្តោយផ្លូវជាតិលេខ៥ លុះដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨.២៩ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ប្រហែលម៉ោង ១០យប់នោះ ជនរងគ្រោះបានឈប់​រថយន្ត ដើម្បីសប់កង់ ពេលសប់កង់រួចជនរងគ្រោះ បានបើករថយន្តបន្តទៅមុនទៀត និងឡើង​តាម​ស្ពានព្រែកក្តាម ពីត្រើយខាងលិច ទៅត្រើយខាង​កើត លុះបើកបរទៅដល់ចំណុចលើ​ស្ពានព្រែកក្តាម​ត្រើយខាង​កើត ត្រង់កាំជណ្តើរស្ពាន ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញា​ណ បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាតហើយ​រត់គេចខ្លួនបាត់​។

រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២​៣ កម្លាំងជំនាញបានទទួលព័ត៌មានពីម្ចាស់រថយន្ត តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួនថា មានករណីក្មេងទំនើង ១ក្រុម លួចគប់កញ្ចក់រថយន្ត នៅលើស្ពានព្រែកក្តាម ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលស្រុកពញាឮ បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវរកមុខសញ្ញា ដែលគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរនោះ ទើបឈានដល់ការឃាត់ខ្លួនជនទាំង ៣​នាក់ ដើម្បីយកទៅសាកសួរ នៅអធិការដ្ឋាននគរបាល​ស្រុក​។ នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ បានសារភាពប្រហាក់ប្រហែលគ្នា​ថា ពួកខ្លួនពិតជា​បានធ្វើសកម្មភាព កាន់ដុំថ្មម្នាក់ ១ដុំ គប់សំដៅទៅលើរថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ ប្រាកដមែន​។

ក្រោយពីស្តាប់ចម្លើយសារភាព និងយោងលើពាក្យបណ្តឹងជន​សង្ស័យទាំង ៣​នាក់ សមត្ថ​កិច្ច​ កំពុង​ធ្វើការ​ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ