មិនរួចខ្លួនទេ! ជនប្រើដុំថ្មគ.ប់កញ្ចក់ឡាននៅខេត្តព្រះសីហនុ ចាប់បាន២នាក់
- ព្រះសីហនុ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបើកការស្រាវជ្រាវលើករណីធ្វើឲ្យខូចខាតដោយចេតនា«គ.ប់បែកកញ្ចក់
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបើកការស្រាវជ្រាវលើករណីធ្វើឲ្យខូចខាតដោយចេតនា«គ.ប់បែកកញ្ចក់
ខេត្តព្រះសីហនុ ៖ បន្ទាប់ពីបើកការស្រាវជ្រាវលើករណីធ្វើឲ្យខូចខាតដោយចេតនា«គ.ប់បែកកញ្ចក់រថយន្ត» ដែលបង្កឡើងដោយជនសង្ស័យ១ក្រុម លទ្ធផលមិនរួចខ្លួនទេ ពួកគាត់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខេត្តព្រះសីហនុក្របួចបាន២នាក់ ។ ក្នុងនោះមានម្នាក់ឈ្មោះ សោម សឿន ហៅនឿន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និងម្នាក់ឈ្មោះ គន ស៊ុនហេង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាអ្នកគ.ប់កញ្ចក់រថយន្ត)ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នា ។
ការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ខាងលើនេះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគប់កញ្ចក់រថយន្ត១កើតឡើង បង្កដោ យជនសង្ស័យ១ក្រុម មិនទាន់ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿង ទៅដល់ចំណុចខាងលើ បានប្រើដុំថ្មគប់ទៅលើរថយន្ត១ គ្រឿងម៉ាក ឡិចស៊ីស RX330 ពណ៍ស ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបែកកញ្ចក់ខាងមុខផ្នែកខាងឆ្វេង ។
ក្រោយកើតហេតុ ជនរងគ្រោះបានបន្តដំណើរទៅលំនៅដ្ឋាននៅឯភូមិ៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយពុំបានប្ដឹងរាយការណ៏នោះទេ ។ ក្រោយពេលទៅដល់ផ្ទះទើបជនរងគ្រោះបានទូរ ស័ព្ទ ចូលទៅលេខសមត្តកិច្ចប្រចាំបញ្ជារបស់អធិការរដ្ឋាននគរ បាលស្រុកព្រៃនប់ ដោយបានរៀបរាប់ប្រាប់ថា ពេលគាត់«ជនរងគ្រោះ» បើកបររថយន្តទៅដល់ចំណុចខាងលើ ក៏មានជនសង្ស័យ ២នាក់ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពយកដុំថ្មគប់លើរថយន្តគាត់តែម្តង រួចជនបង្កនាំគ្នារត់គេចខ្លួនបាត់ ។
សមត្តកិច្ចបន្តថា ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគបាលស្រុកព្រៃនប់ ចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគនរបាលរដ្ឋបាលឃុំបិតត្រាំង ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកនិងចាប់ខ្លួនជនសង្ស័យ ជាមុខសញ្ញាគប់កញ្ចប់រថយន្តនោះឲ្យខាងតែបាន ។
ដោយអនុវត្តតាមបទបញ្ជានោះហើយ សមត្តកិច្ចនគរបាលស្រុកព្រៃនប់ ក៏ឈានទៅដល់ការនាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅសាកសួរនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំបិតត្រាំង តែជនសង្ស័យរឹងរូសមិនឆ្លើយសារភាពទេ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ទើបបញ្ជូនជនសង្ស័យទាំង២ ទៅកាន់ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ពេលនោះជនសង្ស័យក៏បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព គប់ដុំថ្មទៅលើកញ្ចក់រថយន្តនោះប្រាកដមែន ។ មូលហេតុ ដោយខឹងរថយន្តជិះបញ្ច្រាស់ទិសគ្នា ហើយបើកភ្លើងហ្វាដាក់ចាំងភ្នែកទើបពួកគេខឹង និងក៏គ្រវែងដុំថ្មគ.ប់ចោល ប៉ុន្តែបែរជាត្រូវរថយន្តនោះ បណ្តាលឲ្យបែកកញ្ចក់ទៅវិញ ។
ជនសង្ស័យទាំង២នាក់សារភាពទៀតថា នៅថ្ងៃទី១ ខែមេសា វេលេម៉ោងប្រហែល១០ យប់ ពួកគេបានជិះម៉ូតូចេញពីវត្តគិរីសុខារ៉ាម ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ឆ្ពោះទៅក្រុងព្រះសីហនុ ដើម្បីតាមរកក្រុមស្ទាវ១ក្រុម ដែលបានចូលក្នុងវត្តរករឿងបង្កជម្លោះជាមួយក្រុមគេ ។ ដោយជិះទៅបានប្រហែល៤០០ម៉ែត្រ ពួកគេទាំង២នាក់បានឈប់ម៉ូតូបទជើងតូច និងបានរើសដុំថ្ម១ដុំ ដាក់នៅផ្នែកខាងមុខ គៀបប្រឡោះភ្លៅ(អ្នកបើក)រួចក៏បានបន្តដំណើរទៅមុខទៀត បានប្រហែល១០០ ម៉ែត្រក៏បានឃើញរថយន្តមួយគ្រឿង បើកបញ្ច្រាស់ទិសគ្នាបើកភ្លើងហ្វា ធ្វើឲ្យពួកគេទាំង២ នាក់ពិបាកមើលផ្លូវ ពេលនោះឈ្មោះ ហេង ក៏បានបើកភ្លើងហ្វាម៉ូតូញាក់ដាក់២ទៅ៣ដងដែរ ដើម្បីសុំឲ្យរថយន្តនោះទម្លាក់ភ្លើងហ្វាចុះ តែរថយន្តនោះមិនទម្លាក់ទេ ទើបឈ្មោះ ហេង បានយកដុំថ្ម ដែលរើសទុក ក្រវែងគប់ទៅលើរថយន្តនោះ តែម្ដងទៅ ។
បន្ទាបពីធ្វើសម្មភាពរួចពួកគេក៏បានជិះម៉ូតូរត់គេចខ្លួនទៅ តាមផ្លូវបត់ក្រុមហ៊ុងអានកូ ចុះតាមផ្លូវខ្មែរធ្វើបានរួចជិះទៅភូមិវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។ ជនរងគ្រោះមានឈ្មោះ ផែន ឆេងលី ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះសីហនុ ។ បន្ទាប់ពីស្តាប់ចម្លើយសារភាព និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបាន និងកំពុង កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ