ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ចំនួន​ក្រុមបាល់ទាត់​បុរស​-​នារី ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម ២០២៣ ខណៈ​ការ​ចាប់ឆ្នោត​បែង​ចែក​ពូ​ល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មេសា​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ស៊ី​​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​បុរស​

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ស៊ី​​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​បុរស​-​នារី ត្រូវ​បាន​សម្រេច​ចំនួន​ប្រទេស​ចូលរួម​ជា​ផ្លូវការ​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ការ​ចាប់ឆ្នោត​បែងចែក​ពូ​លតា​មប្រភេទ​វិញ្ញាសា​រៀង​ៗ​ខ្លួន ។

តាម​គម្រោងការ​ចាប់ឆ្នោត​បែងចែក​ពូ​ល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣ នៅ​សាលសន្និសីទ​សារព័ត៌មាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

សម្រាប់​ប្រទេស​ដែល​នឹង​ចូលរួម​លើ​វិញ្ញាសា​បាល់ទាត់​បុរស (​អាយុ​ក្រោម ២២​ឆ្នាំ​) គឺ​មាន ១០​ប្រទេស ក្នុង​នោះ​មាន​ម្ចាស់ផ្ទះ​កម្ពុជា​, ឥណ្ឌូ​ណេ​ស៊ី​, ឡាវ​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី​, ថៃ​, វៀតណាម និង​ទី​ម័​រ​ខាងកើត​ចំណែក​ប្រទេស​ព្រុយ​ណេ មិន​បាន​ចូលរួម​ក្នុង​វិញ្ញាសា​បាល់ទាត់​នេះ​ទេ​។

ដោយឡែក​វិញ្ញាសា​បាល់ទាត់​នារី​វិញ មាន ៩​ប្រទេស​ចូលរួម រួម​មាន​ម្ចាស់ផ្ទះ​កម្ពុជា​, ឥណ្ឌូ​ណេ​ស៊ី​, ឡាវ​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, ហ្វី​លី​ពី​ន​, សិង្ហ​បុរី​, ថៃ និង វៀតណាម ចំណែក ព្រុយ​ណេនិង​ទី​ម័​រ​ខាងកើត ក៏​មិន​ចូលរួម​ក្នុង​វិញ្ញាសា​នេះដែរ​។

លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មាន​ប្រសាសន៍​ជុំវិញ​ការ​ត្រៀម​ចាប់ឆ្នោត​បែងចែក​ពូ​ល​នេះ​ថា​៖ «​នេះ​ជា​ការ​ចាប់​ពូ​ល​មួយ​ដែល​យើង​ធ្វើ​ទៅ​តាម​លំនាំ​នៃ​ការ​រៀបចំ​លក្ខណៈ​អន្តរជាតិ​។ យើង​មាន​ទីប្រឹក្សា​គឺ​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី អ៊ីចឹង​គំនិត​ផ្ដួចផ្ដើម​ពី​ការ​រៀបចំ​ចាប់​ពូ​ល​គឺ​យើង​ធ្វើ​តាម​លំនាំ​បច្ចេកទេស ដូចដែល​យើង​ធ្លាប់​បានឃើញ​កន្លង​មក មានការ​បែងចែក​ប្រអប់ (Pot) រួច​កំណត់​តាម​សមិទ្ធផល នៃ​ចំណាត់ថ្នាក់​ក្រុម​នីមួយ​ៗ​នៅ​ស៊ី​ហ្គេ​ម​ចុង​ក្រោយ​។

យើង​ចាំ​មើល​ទាំងអស់​គ្នា​ថា យើង​នៅ​ជាមួយ​ក្រុម​ណា ប៉ុន្តែ​ការ​ចាប់ឆ្នោត​នោះ​គឺ​យើង​នៅ​ពូ​ល A ដោយសារ​គម្រោង​ម្ចាស់ផ្ទះ​ពូ​ល A គឺ​យើង​ចង់បាន​លេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​អ្នកគាំទ្រ​យើង​ងាយស្រួល​ចូល​ទស្សនា​»​។

ចំពោះ​រូបមន្ត​នៃ​ការ​ចាប់​ពូ​ល ក៏​ដូច​ជា​ការ​បែងចែក​ប្រអប់ នឹង​ត្រូវ​បញ្ជាក់​ជូន​នៅ​ថ្ងៃ​ចាប់​ពូ​ល​ផ្ទាល់​តែ​ម្ដង​។ ប្រភេទ​កីឡាបាល់ទាត់​ក្នុង​ស៊ី​ហ្គេ​ម កាលពី​លើក​ចុង​ក្រោយ ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) ក្រុម​វៀតណាម ទាំង​បុរស​-​នារី បាន​ឈ្នះ​មេដាយមាស​ដូច​គ្នា លើ​ទឹកដី​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ