ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែ​សុខភាព​ជើង​សម្រាប់​អ្នក​ទឹកនោមផ្អែម

6 ឆ្នាំ មុន

វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​គួរ និង​មិន​គួរ​ធ្វើ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​

ដោយសារ​តែ​អ្នកជំងឺ​ទឹកនោមផ្អែម​ភាគ ច្រើន​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ ។ ម្យ៉ាងទៀត ការ​ថយ​ចុះ​លំហូរ​ឈាម​នៅ​តំបន់​ជើង អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ថែម​ទាំង​ធ្វើ​ឱ្យ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រឈម​ទៅ​នឹង​ការ​កាត់​ជើង​ចេញ ។

វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​គួរ និង​មិន​គួរ​ធ្វើ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​របួស និង​ការ​ឆ្លង​មេរោគ​នៅ​ជើង ៖

១-​អ្នកជំងឺ​គួរតែ​ត្រួតពិនិត្យ​មើល​ជើង​រៀងរាល់ថ្ងៃ ។ ប្រសិនបើ​មិន​អាច​ពិនិត្យ​ជើង​ដោយ​ខ្លួនឯង​បាន​ទេ សាច់ញាតិ សមាជិកគ្រួសារ​ឬ​អ្នក​ថែទាំ​ចាំបាច់​ត្រូវ​ជួយ​ត្រួតពិនិត្យ ។ នេះ​គឺ​ដោយសារ​តែ​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​មាន​របួស ឬ​ជាំ​ដោយ​មិនដឹង​ខ្លួន ឬ​មាន​អារម្មណ៍​រហូត​ទាល់តែ​វា​មាន​ភាព​ធ្ងន់ ។

២-​ការ​ឈឺចាប់​តែងតែ​កើត​ឡើងជា រឿយ​ៗ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ឈឺ​ប្រអប់ជើង ឬ​ជើង​ទាំងមូល សូម​ចៀសវាង​ការ​ស្អំ ។ អ្នកជំងឺ​ទឹកនោមផ្អែម​មិន​គួរ​ស្អំជើង​ដោយ​ការ​ប្រើ​ថង់​ទឹក​ក្តៅ ឬ​ក្រណាត់​ជ្រលក់​ទឹក​ក្តៅ​ទេ ។ ប្រសិនបើ​វា​បណ្តាល​ឲ្យ​មាន​បញ្ហា​របួស​ស្បែក ឬ​ប្រសិនបើ​អ្នក​មានការ​រលាក​បន្តិចបន្តួច អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មាន​បញ្ហា​សរសៃប្រសាទ​អាច​នឹង​មិនដឹង​ខ្លួន​ឡើយ ។

៣-​ផ្តល់​ជាតិ​សំណើម​ដល់​ជើង ។ សូម​លាង​ជើង​របស់​អ្នក ជូត​វា​ឲ្យ​ស្ងួត បន្ទាប់​មក​លាប​ចាហួយ​ផ្តល់​សំណើម​នៅ​លើ​ជើង​ទាំង​២ ។ អ្នក​មិន​ចាំបាច់​លាប​នៅ​លើ​បាតជើង​នោះ​ទេ ។

៤-​ក្នុងអំឡុងពេល​កាត់​ក្រចក​សូម​មានការ​ប្រុង​ប្រយ័ត្ន ។ សូម​កាត់​ក្រចក​ឲ្យ​បាន​ឆ្ងាយ​ពី​ស្បែក​ដោយសារ​តែ​របួស​តែ​បន្តិច​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ធំ ។ អ្នកជំងឺ​ទឹកនោមផ្អែម​មួយ​ចំនួន​មាន​ក្រចក​រឹង ក្នុង​ករណី​បែប​នេះ​វា​ជា​ការ​ល្អ​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជើង​ដើម្បី​ថែរក្សា​ក្រចក​របស់​អ្នក ។

៥-​ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដូច​ជា​ឡើង​ក្រហម​ហើម គ្រុនក្តៅ (​ក្ដៅ​នៅ​នឹង​ជើង​) ឬ​ការ​ចេញ​ខ្ទុះ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ។ សូមកុំ​ព្រងើយកន្តើយ​ចំពោះ​រោគ​សញ្ញា​របួស​ជើង ឬ​ការ​ឆ្លង​មេរោគ​ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់​ដល់​អ្នក ៕