ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ្ញាក់ផ្អើល! ​គ្រូ​ថៃ​សុំ​ឆែក​បង់​រុំ​ដៃ​កីឡាករ សូ​ដា សូ​សែន ក្រោយ​វា.យ​កីឡាករ​ប្រដាល់​ខ្លួន​សន្ល.ប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ​២០២៣​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​កម្ពុជា​ជា​ច្រើន​

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ២ ខែមេសា ឆ្នាំ​២០២៣​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​កម្ពុជា​ជា​ច្រើន​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​និង​សម្តែង​ការ​ហួស​ចិត្តជា​ខ្លាំង ដែល​គ្រូ​ថៃ ដែល​ហាក់​មិន​អស់ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រកួត បែរជា​សុំ​ឆែក​បង់​រុំ​ដៃ​របស់​កីឡាករ​ខ្មែរ លោក សូ​ដា សូ​សែន ក្រោយ​កីឡាករ​ខ្មែរ​បាន​វាយ​កីឡាករ​ប្រដាល់​ថៃ​ឱ្យ​សន្ល.ប់​ស្តូកស្តឹង​លើ​សៃ​វៀន​ប្រដាល់​។

ប្រាកដ​ណាស់ កាលពី​ថ្ងៃ​ទី ០១ ខែមេសា ឆ្នាំ ២០២៣ កន្លង​ទៅ គឺជា​ការ​ប្រដាល់​គុន​ខ្មែរ​រវាង​កីឡាករ​ប្រដាល់​របស់​ខ្មែរ លោក សូ​ដា សូ​សែន និង កីឡាករ​ប្រដាល់​របស់​ថៃ លោក ណុ​ប ក្រាក់​ជីប​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ថា ក្រោយ​ឡើង​លើ​​សង្វៀន​​ប្រដាល់ កីឡាករ​កម្ពុជា​បាន​ផ្តួល​កីឡាករ​ថៃ​ឱ្យ​សន្ល.ប់ ក្នុង​ទឹក​ទី ៣ ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​អ្នកគាំទ្រ​កម្ពុជា​។

ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ជា​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គ្រូ​ថៃ​បែរជា​មិន​អស់ចិត្ត មក​សុំ​ឆែក​មើល ក្នុង​បង់​រុំ​ដៃ​របស់​កីឡាករ​កម្ពុជា ថា​តើ​មាន​លាក់​អ្វី ក្នុង​បង់​រុំ​ដៃ​នោះ​ទេ​ដឹង​បានជា​ដៃ​ធ្ងន់​យ៉ាងនេះ​វា.យ​កីឡាករ​ថៃ​សន្ល.ប់​។

តាម​រយៈ​វី​ដេ​អូ​មួយ​ដែល​មាន​រយៈពេល​ជាង ២​នាទី ដែល​ត្រូវ​បាន​បង្ហោះ​និង​ចែកចាយ​យ៉ាង​ផុសផុល​នៅ​លើ​បណ្តាញ​សង្គម នោះ គឺ​ក្រោយ​កីឡាករ​ខ្មែរ សូ​ដា សូ​សែន បាន​ផ្តួល​កីឡាករ​ថៃ​ឱ្យ​សន្លប់ ស្រាប់តែ​ឃើញ​គ្រូ​ថៃ​មួយ​រូប បាន​ស្នើ​សុំ​ឆែក​បង់​រុំ​ដៃ​របស់​កីឡាករ សូ​ដា សូ​សែន ដោយ​សង្ស័យ​ថា​អាច​មាន​លាក់​របស់​រឹង​នៅ​ក្នុង​បង់​រុំ​ដៃ​របស់​លោក ដែល​ធ្វើ​ឱ្យ​ភាគី​ខាង​កីឡាករ​ថៃ​រង​ធ្ងន់​ឈាន​ដល់​ការ​សន្ល.ប់​បាត់ស្មារតី​។

ក្នុង​វី​ដេ​អូ​ខាងលើ ខាង​គ្រូ​ថៃ បាន​ទៅ​ស្រាយ​បង់​រុំ​ដៃ​របស់​កីឡាករ​ខ្មែរ មក​ពិនិត្យ​មើល​ដោយ​ខំ​ស្រាយ​ផង យក​កន្ត្រៃ​ម​កាត់​បង់​រុំ​ផង ព្រោះ​ហាក់​សង្ស័យ​ថា​អាច​រុំ​របស់​អី​ខុស​ប្រក្រតី​ឬ​អត់​។ តែ​ក្រោយ​ពី​ឆែកឆេរ​រួចរាល់ គឺថា​ក្នុង​បង់​រុំ​ដៃ​ទាំង​សងខាង​របស់​កីឡាករ សូ​ដា សូ​សែន មិនមាន​លាក់បាំង​អ្វី ឬ​ដាក់​ដុំ​ដែក ឬ​របស់​រឹង​អ្វី​នោះ​ទេ ពោល​គឺជា​សមត្ថភាព​ពិត​ៗ​ដែល​កីឡាករ​ខ្មែរ​មាន​ទម្ងន់ដៃ​ខ្លាំង​ពិត​ៗ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ