ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃមើលទៅ​ដូច​ការ​បំផ្លាញ​ដោយ​សង្គ្រាម

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ភ្លើង​ឆេះ​ព្រៃ​យ៉ាង​អាក្រក់​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​៨ តុលា មក នៅ

សហរដ្ឋ​អា​មេ​រិ​ក ៖ ភ្លើង​ឆេះ​ព្រៃ​យ៉ាង​អាក្រក់​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​៨ តុលា មក នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្តាល​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​ឡើង​ដល់​២៣​នាក់ ហើយ​មនុស្ស​ជាង​៥៥០​នាក់​បាត់​ខ្លួន ។ នេះ​បើ​តាម​តុល្យការ​ប្រកាស​នា​យប់​ថ្ងៃ​ទី​១១ តុលា ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ ។

សរុប​ព្រៃឈើ​ទំហំ​ជិត​៦៩.០០០​ហិ​កតា រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ចេញពី​២២​កន្លែង ។ ផ្ទះសម្បែង និង​សំណង់​ផ្សេង​ៗ​ប្រមាណ​ជា​៣.៥០០​រង​ការ​បំផ្លាញ​ដោយ​អណ្តាតភ្លើង​ដោយ​ទិដ្ឋភាព​នៃ​ការ​បំផ្លាញ​មើលទៅ​ហាក់ដូចជា​ការ​បំផ្លាញ​ដោយ​សង្គ្រាម​មួយ​ដូច្នេះ​ដែរ ។

ឯ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អ្នកនាំពាក្យ​របស់​តំបន់ SONOMA ភាគ​ខាងជើង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ គូសបញ្ជាក់​ថា មនុស្ស​ជាង​៥៥០​នាក់​បាត់​ខ្លួន ។ អាជ្ញាធរ​ស្នើ​ដល់​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ចេញ​ឱ្យ​ប្រាប់​ដំណឹង​ដល់​គ្រួសារ​ពួក​គេ​ផង ។ ទីក្រុង SANTA ROSA ជាទី​ក្រុង​ធំ​នៃ​តំបន់​នេះ​ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​សង្កាត់​នានា​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​អស់​បន្តបន្ទាប់​គ្នា ។ យុវជន​ម្នាក់​ឈ្មោះ MURPHY អាយុ​២២​ឆ្នាំ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ត្រូវ​ជម្លៀស​ចេញ​ច្រើន​ពាន់​នាក់​និយាយ​ថា មើលទៅ​ដូច​ជា​តំបន់​សង្គ្រាម​មួយ​ដូច្នោះ​ដែរ ។ គេ​ថា តំបន់​ទាំងឡាយ​ដែល​គេ​ធ្លាប់​ស្គាល់​ឥឡូវ​លែង​ស្គាល់​ហើយ ៕