ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរីលេងមួយក្បា.ច់ នាយករដ្ឋមន្ត្រីថៃសរសើរថា «ឆ្លាត» មិនដាច់ពីមាត់

2 ខែ មុន

ថៃ ៖ នាយករដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានអះអាងថា ប្រទេសសិង្ហបុរីបានធ្វើកិច្ចព្រមព្រៀង

ថៃ ៖ នាយករដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះ បានអះអាងថា ប្រទេសសិង្ហបុរីបានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីធានាថា កំពូលតារាចម្រៀងអាមេរិក កញ្ញា Taylor Swift មិនអាចទៅសម្ដែងក្នុងប្រទេសណាផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍។

លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានថ្លែងថា ក្រុមហ៊ុនផ្សព្វផ្សាយ AEG បានជូនដំណឹងដល់លោកអំពីកិច្ចព្រមព្រៀងថា Taylor Swift មិនអាចធ្វើកម្មវិធីប្រគំតន្ត្រី«The Eras Tour» នៅក្នុងប្រទេសផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្រៅពីប្រទេសសិង្ហបុរី។

ថ្លែងក្នុងវេទិកា iBusiness 2024 នៅទីក្រុងបាងកក នាយកមន្ត្រីថៃបានលើកឡើងថា «រដ្ឋាភិបាលសិង្ហបុរីមានភាពវៃឆ្លាតខ្លាំងណាស់» លោកបានអះអាងថា រដ្ឋាភិបាលសិង្ហបុរីបានផ្តល់ប្រាក់ពី ២ទៅ៣លានដុល្លារអាមេរិកក្នុង១កម្មវិធីសម្រាប់ Taylor Swift ជាថ្នូរនឹងភាពផ្តាច់មុខនៅតំបន់អាស៊ីអាគ្នេយ៍។ Taylor Swift មានកម្មវិធីចំនួន ៦ ដែលបានគ្រោងទុកក្នុងប្រទេសសិង្ហបុរីនៅពហុកីឡដ្ឋានជាតិ ដែលមានកៅអីចំនួន ៥៥,០០០ នៅក្នុងខែមីនា ខាងមុខនេះ។

នាយករដ្ឋមន្ត្រីថៃបានបន្ថែមថា លោកឆ្ងល់ជាយូរណាស់មកហើយថា ហេតុអ្វីបានជា Taylor Swift មិនមកសម្ដែងនៅប្រទេសថៃ ហើយ AEG បានពន្យល់លោកឱ្យយល់កាន់តែច្បាស់។ លោកបានថ្លែងទៀតថា ប្រសិនបើលោកបានដឹងអំពីរឿងនេះ លោកនឹងនាំកម្មវិធីមួយនេះមកកាន់ប្រទេសថៃបាត់ទៅហើយ ព្រោះការប្រគំតន្ត្រីបែបនេះ អាចបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចប្រទេសថៃ។

គួររំលឹកថា កាលពីឆ្នាំ ២០១៤ Taylor Swift បានរៀបចំកម្មវិធីប្រគំតន្ត្រីមួយនៅកីឡដ្ឋាន Impact Arena Muang Thong Thani ប្រទេសថៃ ប៉ុន្តែក្រោយមកនាងបានលុបចោលការប្រគំតន្ត្រីដែលលក់សំបុត្រអស់មួយនេះ ដោយគ្មានហេតុផលត្រូវបានបញ្ជាក់ ប៉ុន្តែវាកើតឡើងក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ របស់ប្រទេសថៃ។ (ប្រភព ៖ Sky News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ