ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា​.​ប់​ខ្លួន​ថៅកែ​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រលក់​ម្នាក់​នៅ​ក្រុងព្រះ​សីហនុ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ថៅកែ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់សមុទ្រ​លក់​នៅ​ក្រុងព្រះសីហនុ​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​.​ឆបោក…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ថៅកែ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់សមុទ្រ​លក់​នៅ​ក្រុងព្រះសីហនុ​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​.​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ចាយ​សែក​ស្អុយ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​មានឈ្មោះ ផាត់ ផា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រលក់ ស្នាក់​នៅ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ថៅកែ​បូម​ខ្សាច់សមុទ្រ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ក្រុងព្រះសីហនុ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​២៤៤«​ក​១»​ដ​ច​ន ចុះ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ របស់​លោក ហុ​ក ពៅ ចៅក្រម​ស៊ើ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ដើមចម​នៃ​ការ​នាំ​ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជាក់​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​សំណុំរឿង​ឈ្មោះ​ផាត់ ផា ពី​បទ​«​ឆបោក និង​បទ​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២២ តាម​បញ្ញា​ត​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ នៃ​ច្បាប់​ស្ដី​ពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង​ប្រតិការ​ទូទាត់​សង​ប្រាក់ ដែល​កន្លង​មក ជន​នេះ​បាន​គេចវេស​មិន​ព្រម​ចូលខ្លួន តាម​ដីការ​បញ្ជារ​របស់​ស្ថាប័ន​អយ្យការ ក៏​ដូច​ជា​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​ចៅក្រម​សើ​ប​សួរ​ឡើយ ។

ដូច្នេះ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ និង​បំភ្លឺ​ការ​ពិត​នៃ​រឿង​គប្បី​ចៅក្រម​ស៊ើប​សួរ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ត​កិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ ស្រប​តាម​មាត្រា​១៨៩ និង​មាត្រា​១៩០ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ ។ សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​លួងលោម​ភាគី​ដើមបណ្តឹង​ខ្ចីប្រាក់​ប្រមាណ​១០​ម៉ី​ន​ដុល្លារ​អា​មេ
​រិ​ក ដើម្បី​យក​ទៅ​ដាក់​ទុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់សមុទ្រ​លក់ ។

ពេល​នោះ ជនសង្ស័យ​ក៏​បាន​ប្រើប្រាស់​មូលប្បទានប័ត្រ​«​សែក​»២​សន្លឹក សែក​ទី​១-​ទឹកប្រាក់​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សែក​ទី​២-​មាន​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សរុប​ទាំង​ពីរ​លើក​ប្រមាណ​១០​ដុល្លារ​អា​មេ​រិ​ក ដោយ​ដាក់​ដ​ម្ក​ល់​នៅ​ធនាគារ ទុក​សម្រាប់​ទូទាត់​ជាមួយ​ម្ចាស់បំណុល ។ លុះដល់​ថ្ងៃ​កំណត់​ជន​រង​គ្រោះ​បាន​ទៅ​បើក​យក​ប្រាក់​នោះ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​វិញ​ថា មូលប្បទានប័ត្រ​ខាងលើ​នេះ គ្មាន​សាច់ប្រាក់​ទេ ពោល​គឺ​«​សែក​ស្អុយ​»​។

បន្ទាប់​ពី​ដឹង​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​សែក​ស្អុយ​ហើយ ជន​រង​គ្រោះ​ក៏​ទាក់ទង​ទៅ​កូនបំណុល ដើម្បី​ជួប​និយាយ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ តែ​ជនសង្ស័យ​គេចវេស និង​ចេះ​តែ​សន្យា​សុំ​ពន្យារពេល​
រហូត​ដូច្នោះ​ហើយ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រោយពី​បញ្ចប់​ការ​សាកសួរ សំណុំរឿង​ថៅកែ​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រ​លក់ នា​រសៀល​ថ្ងៃ​ដដែល​នេះ លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ រាជធានី​ភ្នំពេញ PJ ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ