ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមដាក់គោលដៅត្រូវមានវេជ្ជបណ្ឌិត១៥​នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់ នៅឆ្នាំ ២០២៥

1 ខែ មុន

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅថា នឹងត្រូវមានវេជ្ជបណ្ឌិតចំនួន ១៥

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅថា នឹងត្រូវមានវេជ្ជបណ្ឌិតចំនួន ១៥ នាក់នៅក្នុងចំណោមប្រជាជន ១ម៉ឺននាក់ នៅឆ្នាំ ២០២៥ ដែលកើនឡើង៣លេខពីអត្រាបច្ចុប្បន្ន។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ បានរាយការណ៍ថា អត្រាបច្ចុប្បន្នគឺនៅ ១២.៥ ដែលកើនឡើងរួចហើយពី ៩.៨១ កាលពីឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេស​វៀតណាមស្មើគ្នាជាមួយនឹងប្រទេសឥណ្ឌា និងខ្ពស់ជាងប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែទាបជាងប្រទេសមួយចំនួនដូចជា ប្រទេសអូស្ត្រាលីនៅអត្រា ៣៦ ប្រទេសបារាំង ៣៤ និងប្រទេសចិន ២២ ។

របាយការណ៍ពីក្រសួងសុខាភិបាលវៀតណាមបានបង្ហាញថា សមត្ថភាពបច្ចុប្បន្ននៃការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតទូទាំងប្រទេសគឺប្រហែល ១៣,០០០នាក់ សម្រាប់និស្សិតបញ្ចប់ការសិក្សាក្នុង១ឆ្នាំ។ ប៉ុន្តែបើតាមសេចក្ដីសម្រេចរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខាក្នុងសប្តាហ៍នេះ ដើម្បីអនុម័តផែនការបណ្ដាញសុខភាពសម្រាប់ឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅគោលដៅវេជ្ជបណ្ឌិតចំនួន ១៥នាក់ក្នុងចំណោមប្រជាជន ១ម៉ឺននាក់នៅឆ្នាំ ២០២៥។

រដ្ឋាភិបាលវៀតណាម ក៏មានគោលបំណងសម្រេចបានគិលានុបដ្ឋាយិកាចំនួន ២៥ នាក់ក្នុងចំណោមប្រជាជន ១ម៉ឺននាក់ផងដែរ នៅឆ្នាំ ២០២៥ ព្រោះគិលានុបដ្ឋាយិកាបច្ចុប្បន្នជាមួយនឹងសមាមាត្រប្រជាជនក្នុងប្រទេសមានកម្រិតទាបណាស់ បើប្រៀបធៀបទៅនឹងពិភពលោក ដែលជាមធ្យម ១១,៤នាក់ក្នុងចំណោមមនុស្ស ១ម៉ឺននាក់។ នៅទូទាំងពិភពលោក មានគិលានុបដ្ឋាយិកាចាប់ពី ៣ ទៅ ៤នាក់ក្នុងចំណោមវេជ្ជបណ្ឌិតម្នាក់ ហើយនៅប្រទេសជប៉ុនមានគិលានុបដ្ឋាយិកាចាប់ពី ៩ ទៅ ១០នាក់ក្នុងចំណោមវេជ្ជបណ្ឌិតម្នាក់ ខណៈនៅប្រទេសវៀតណាមមានគិលានុបដ្ឋាយិកាតិចជាង ២នាក់ក្នុងចំណោមវេជ្ជបណ្ឌិតម្នា្កក់។

អ្នកជំនាញវៀតណាមបានវាយតម្លៃថា សមាមាត្រទាបនៃគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត បើធៀបទៅនឹងមធ្យមភាគសកល គឺនាំឱ្យការថែទាំអ្នកជំងឺមិនគ្រប់គ្រាន់។ ក្រសួងសុខាភិបាលវៀតណាមបានលើកឡើងថា ខ្លួននឹងធានាជាបណ្ដើរៗនូវចំនួន និងគុណភាពគ្រប់គ្រាន់របស់បុគ្គលិកថែទាំសុខភាពគ្រប់កម្រិត ជាមួយនឹងការណែនាំគោលការណ៍ផ្តល់ប្រាក់បៀវត្សរ៍សមរម្យ និងបង្កើនប្រាក់ឧបត្ថម្ភអនុគ្រោះសម្រាប់បុគ្គលិកថែទាំសុខភាពបង្ការ និងថែទាំសុខភាពបឋម ហើយក៏នឹងបង្កើតបទប្បញ្ញត្តិដើម្បីធានាស្វ័យភាពនៃប្រតិបត្តិការមន្ទីរពេទ្យ ដែលរួមចំណែកដល់ការបង្កើនប្រាក់ចំណូលសម្រាប់បុគ្គលិកទាំងអស់៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ