ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបង្កើនការជូនដំណឹងអំពីចំនួនប្រជាជនវ័យចំណាស់ និងអត្រាកំណើតធ្លាក់ចុះ

1 ខែ មុន

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រីថៃ សោមស័ក្តិ ថេបស៊ូទីន (Somsak Thepsutin) កាលពីថ្មីៗនេះ បាន

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រីថៃ សោមស័ក្តិ ថេបស៊ូទីន (Somsak Thepsutin) កាលពីថ្មីៗនេះ បានព្រមានថា និន្នាការបន្តនៃការថយចុះអត្រាកំណើត អាចនឹងធ្វើឱ្យចំនួនប្រជាជនប្រទេសថៃ ធ្លាក់ចុះពី ៦៦លាននាក់មកត្រឹម ៣៣លាននាក់ ក្នុងរយៈពេល៦០ឆ្នាំ។ ប្រការនេះនឹងធ្វើឱ្យចំនួនប្រជា​ជនក្នុងវ័យធ្វើការធ្លាក់ចុះពី ៤៦លាននាក់មកនៅត្រឹម ១៤លាននាក់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិ។ នេះបើយោងតាមប្រភពពីសារព័ត៌មានថៃ The Nation បានចេញផ្សាយ។

លោក សោមស័ក្តិ បានថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ការពារការមានគភ៌ក្នុងវ័យជំទង់ ដែលលោកធ្វើជាប្រធាន អំឡុងពេលដែលបញ្ហានៃអត្រាកំណើតទាបត្រូវបានដោះស្រាយ ដោយលោកលើកឡើងថា ចំនួនទារកដែលកើតជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ បានធ្លាក់ចុះក្រោម ៥០ម៉ឺននាក់ពីទារកជាង ១លាននាក់ ដែលកើតនៅក្នុងឆ្នាំ ១៩៧០។

លោកបាន​បន្ថែមទៀតថា អត្រានៃការមានកូន ឬចំនួនជាមធ្យមនៃកំណើតរបស់ស្ត្រីក្នុងប្រទេសថៃបានធ្លាក់ចុះពី ៦.២៩កណ្ដក់សញ្ញាក្នុងឆ្នាំ ១៩៧០ មកត្រឹម ១.០៨ក្នុងឆ្នាំ ២០២៣ ដោយដកស្រង់ស្ថិតិពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដែលហៅកាត់ថា NESDC។

NESDC ព្យាករណ៍ថា ប្រជាជនថៃនឹងឡើងដល់កម្រិតកំពូល ៦៧.១៩លាននាក់ នៅឆ្នាំ ២០២៨ មុនពេលធ្លាក់ចុះបន្តិចម្ដងៗមកត្រឹម ៦៧លាននាក់ក្នុងឆ្នាំ ២០៣៣ និង ៦៦.១៨ លាននាក់ក្នុងឆ្នាំ ២០៣៧។ ក្រុមប្រឹក្សាបានព្យាករណ៍ថា ចំនួនប្រជាជនក្នុងវ័យធ្វើការក៏នឹងឃើញការធ្លាក់ចុះជាលំដាប់ពី ៦៦,១% ក្នុងឆ្នាំ ២០១៧ មកត្រឹម ៥៦,៨% ក្នុងឆ្នាំ ២០៣៧។

លោក សោមស័ក្តិ បានថ្លែងថា លោកបារម្ភថានិន្នាការនេះអាចកាត់បន្ថយចំនួនប្រជាជនថៃពាក់កណ្ដាលក្នុងរយៈពេលប៦ទសវត្សរ៍ខាងមុខ ហើយការព្រួយបារម្ភផ្សេងទៀត គឺការធ្លាក់ចុះនៃចំនួនស្ត្រីដែលមានអាយុបន្តពូជចន្លោះ ១៥-៤៤ឆ្នាំ ដែលនឹងត្រូវធ្លាក់ចុះមកត្រឹម ១១.៨១លាននាក់នៅឆ្នាំ ២០៣៧ ធៀបនឹង ១៤.២លាននាក់ក្នុងឆ្នាំ ២០១៧។ ជាងពាក់កណ្ដាលនៃស្ត្រីនៅក្នុងក្រុមនេះនឹងមានអាយុចន្លោះ ៣០-៤៤ឆ្នាំ នៅពេលដែលអត្រាមានកូនធ្លាក់ចុះ។

លោកបានបន្ថែមថា យុទ្ធនាការបង្កើនអត្រាកំណើត គួរតែផ្តោតទៅលើស្ត្រីវ័យក្មេង។ កំណើតក្នុងចំណោមស្ត្រីដែលមានអាយុលើសពី៣០ឆ្នាំ ក៏គួរតែត្រូវបានជំរុញដោយការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងគោលនយោបាយបង្កើតបរិយាកាសគាំទ្រដល់ជីវិត និងការងារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ