ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដ៏ហួសចិត្ត ​មូលហេតុ​រថភ្លើង២គ្រឿងបុ.កគ្នា ស្លា.ប់ និងរបួសរាប់សិបនាក់ កាលពីឆ្នាំមុន

1 ខែ មុន

ប្រទេសឥណ្ឌា ៖ រដ្ឋមន្ត្រីផ្លូវដែកប្រទេសឥណ្ឌា បានបង្ហាញអំពីមូលហេតុ បណ្ដាលឱ្យរថភ្លើង២​គ្រឿង​

ប្រទេសឥណ្ឌា ៖ រដ្ឋមន្ត្រីផ្លូវដែកប្រទេសឥណ្ឌា បានបង្ហាញអំពីមូលហេតុ បណ្ដាលឱ្យរថភ្លើង២​គ្រឿង​បុកគ្នា នៅរដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីចុងខែតុលា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្ស១៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនោះ គឺដោយសារតែអ្នកបើកបររថភ្លើងបានមើលការប្រកួតកីឡាគ្រីឃីត (Cricket) ពិភពលោកដ៏ជក់ចិត្ត អំឡុងបើកបរ។

យោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា លោក Ashwini Vaishnaw រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌាបានថ្លែងថា អ្នកបើកបរកំពុងមើលការប្រកួត World Cup កីឡាគ្រីឃីត រវាងម្ចាស់ផ្ទះឥណ្ឌាប្រកួតជាមួយនឹងអង់គ្លេស។ ស្របពេលដែលអ្នកគាំទ្រកីឡាគ្រីឃីតរាប់រយលាននាក់ តាមដានការផ្សាយផ្ទាល់ការប្រកួតដែលឥណ្ឌាជាអ្នកឈ្នះមួយនេះ។

លោក Vaishnaw បាននិយាយថា អ្នកបើកបរទាំង២នាក់ សុទ្ធតែបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់នេះ ខណៈទាំងអ្នកបើកបរ និងជំនួយការអ្នកបើកបរបានមើលការប្រកួតកីឡាគ្រីឃីត។ ទូរថភ្លើងចំនួន៣របស់រថភ្លើងដឹកអ្នកដំណើរ ធ្វើដំណើរចេញពីទីក្រុង Visakhapatnam ទៅកាន់ទីក្រុង Palasa បានក្រឡាប់ នៅពេលដែលរថភ្លើង១គ្រឿងទៀតបុកពីក្រោយ។ ក្រុមសង្គ្រោះរាប់រយនាក់ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកសង្គ្រោះត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះអ្នកដំណើរ និងទាញសាកសពចេញ។

ប្រភពពីកាសែត Times of India រាយការណ៍ថា ការស៊ើបអង្កេតបឋមរបស់អាជ្ញាធរផ្លូវដែកភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុបានរកឃើញថា រថភ្លើងបានរត់ហួសសញ្ញា។ ប៉ុន្តែទោះយ៉ាងណា របាយការណ៍ផ្លូវការរបស់ស្នងការសុវត្ថិភាពផ្លូវដែកមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។

ជាមួយគ្នានោះ លោក Vaishnaw បានលើកឡើងថា ប្រព័ន្ធសុវត្ថិភាពផ្លូវដែកថ្មី នឹងត្រូវបានដំឡើងបន្ទាប់ពីឧបទ្ទវហេតុនេះ ដើម្បីរកឃើញការរំខានណាមួយ និងធ្វើឱ្យប្រាកដថា អ្នកបើកបររថភ្លើង និងជំនួយការអ្នកបើកបរ ផ្តោតអារម្មណ៍ទាំងស្រុងលើការរត់របស់រថភ្លើង។

ប្រទេសឥណ្ឌាមានបណ្ដាញផ្លូវដែកដ៏ធំបំផុតមួយរបស់ពិភពលោក ដែលដឹកជញ្ជូនអ្នកដំណើររាប់​លាន​នាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែក៏បានបង្កជាគ្រោះថ្នាក់ជាច្រើនលើកច្រើនសាផងដែរ ខណៈគ្រោះថ្នាក់ដ៏អាក្រក់បំផុតគឺការធ្លាក់ផ្លូវ កាលពីឆ្នាំ ១៩៨១ នៅរដ្ឋប៊ីហា (Bihar) ដែលបានសម្លាប់មនុស្សជិត ៨០០នាក់៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ