គួរ​បរិភោគ​អ្វី​ពេល​ចង់​ក្អួតចង្អោរ


អ្នក​តែងតែមាន​អារម្មណ៍​ថា​ មិន​ស្រួល​នៅ​ពេល​មាន​អារម្មណ៍​ចង្អោរ ។ សូ​ម្បី​តែ​ចេញ​ទៅ​ក្រៅ ឬ​ទៅ​ចូលរួម​កិច្ចប្រជុំ​នានា ក៏​ក្លាយទៅជា​រឿង​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ចង្អោរ ។ ដូច្នេះ តើ​មាន​ដំណោះស្រាយ​ងាយ​ៗ​ណា​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មក​ធម្មតា​វិញ​ដែរ​ឬទេ ? ជាដំបូង​អ្នក​គួរ​ចៀសវាង​អាហារ​ដែល​បណ្តាល​ឱ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ ។ ស្របគ្នា​នេះ​ដែរ​ចៀសវាង​អាហារ និង​ក្លិន​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​អាក្រក់​នៅ​ពេល​ដែល​អ្នក​ចង់​ក្អួត ។

សូមកុំ​បរិភោគ​អាហារ​មាន​រសជាតិ​ហឹរ អាហារ​ដែល​មាន​ជាតិ​ខា​ញ់ រឺ​អាហារ​បំពង ។ អ្នក​ក៏​គួរ​ចៀសវាង​ផលិតផល​ទឹកដោះគោ​ផង​ដែរ ។
ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ទទួលទាន​បាន​នៅ​ពេល​អ្នកមាន​អារម្មណ៍​ចង់​ក្អួត ។

១-​ផ្លែក្រូច​ឆ្មារ
ទឹកក្រូច​ឆ្មារ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា ភ្លាម​ៗ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ចង់​ក្អួត ។ អ្នក​ក៏​អាច​សាកល្បង​ទទួលទាន​ទឹក​សំបក​ក្រូចឆ្មារ​ដែល​ដាំ​ពុះ វា​ក៏​មាន​ប្រសិទ្ធភាព​ដ៏​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ ។

២-​ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​អាច​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​បញ្ចេញ​ជាតិ​គីមី​ដែល​បណ្តាល​ឱ្យ​អ្នក​ចង្អោរ ។ ពួក​វា​មាន​ជាតិ​សរសៃ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ចោល ។ អ្នក​អាច​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​១​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​១​កែវ ហើយ​ទទួលទាន​វា​ដើម្បី​បំបាត់​អាការ​ចង្អោរ​នេះ ។

៣-​គ្រាប់​ធញ្ញជាតិ
សណ្តែកដី គ្រាប់​អាល់​ម៉ុ​ន​ក៏​អាច​ផ្តល់​ផល​ល្អ​ខ្លះ​ៗ​ដែរ​នៅ​ពេល​ដែល​អ្នកមាន​អាការ​ចង្អោរ​។ ពួក​វា​ផ្តល់​នូវ​ថាមពល និង​ជាតិ​ប្រូ​តេ​អុ​ី​ន ។ ម្យ៉ាងទៀត កង្វះ​ជាតិ​ប្រូ​តេ​អុ​ី​ន​ក៏​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ​ដែរ ។

៤-​ចេក
ការ​បរិភោគ​ចេក​អាច​មាន​អត្ថប្រយោជន៍ជា​ច្រើន​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ចង់​ក្អួត​។ វា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ព្យាបាល​បញ្ហា​បាត់បង់​ជាតិ​ទឹក​ផង​ដែរ ។

៥-​ខ្ញី
ដើម្បី​បំបាត់​អាការ​ចង្អោរ អ្នក​អាច​ទទួលទាន​តែ​ខ្ញី ឬ​គ្រាន់តែ​បរិភោគ​ខ្ញី​ដែល​កិន​រួច​មួយ​ដុំ​តូច ។ ប៉ុន្តែ​សូម​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម​ដើម្បី​ចៀសវាង​បញ្ហា​រលាក​ក្រពះ ។

៦-​ទឹក
រឿង​ដំបូង​ដែល​អាច​ជួយ​អ្នក​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ចង់​ក្អួត​គឺ​ការ​ទទួលទាន​ទឹក​។ ជួនកាល​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ក៏​អាច​បណ្តាល​ឱ្យ​អ្នក​ចង់​ក្អួត​ដូច​គ្នា ។ ប្រសិនបើ​ករណី​នេះ​កើតឡើង​ចំពោះ​អ្នក ទឹក​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក និង​បន្ថយ​រោគ​សញ្ញា​ចង្អោរ​ដល់​អ្នក ៕

សុខភាព

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ