ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកទំនិញគេចពន្ធជាច្រើនគ្រឿងបម្រុងលោ.តឆ័ត្រទៅវៀតណាមត្រូវបិទច្រកមិនឲ្យចូលនៅស្រុកចន្រ្ទា

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​តាម​ច្រករបៀង​គោក​តែ​ក និង​ទួល​ស្តី​ទៅ​ប្រទេស​វៀតណាម​ដូច​គេ​ហែ​កឋិន សង្ស័យ​ជា​ទំនិញគេចពន្ធ ពេល​អ្នកសារ​ព័ត៌មាន​យើង​តាម​ប្រមាញ់​ភាគី​វៀតណាម​បិទ​ច្រករបៀង​មិន​ឲ្យ​នាំ​ទំនិញ​ចូល​បង្ក​ឲ្យ​កកស្ទះ​រថយន្ត​តាម​ព្រំដែន​។ ករណី​នេះ​បាន​កើតឡើង​រយៈពេល​៤​ថ្ងៃ​មក​ហើយ បើ​គិត​មក​ដល់​ថ្ងៃ​ទី​១ មេ​សា…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​តាម​ច្រករបៀង​គោក​តែ​ក និង​ទួល​ស្តី​ទៅ​ប្រទេស​វៀតណាម​ដូច​គេ​ហែ​កឋិន សង្ស័យ​ជា​ទំនិញគេចពន្ធ ពេល​អ្នកសារ​ព័ត៌មាន​យើង​តាម​ប្រមាញ់​ភាគី​វៀតណាម​បិទ​ច្រករបៀង​មិន​ឲ្យ​នាំ​ទំនិញ​ចូល​បង្ក​ឲ្យ​កកស្ទះ​រថយន្ត​តាម​ព្រំដែន​។

ករណី​នេះ​បាន​កើតឡើង​រយៈពេល​៤​ថ្ងៃ​មក​ហើយ បើ​គិត​មក​ដល់​ថ្ងៃ​ទី​១ មេ​សា ២០២៣​នេះ ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា កន្លះ​ខែ​ចុង​ក្រោយ​នេះ​មាន​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង សង្ស័យ​ជា​ទំនិញគេចពន្ធ​ដោយ​ម្ចាស់​ទំនិញ​ដឹក​ទំនិញ​មក​តែ​ពេល​យប់​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​គោក​តែ​ក ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន ក៏​ប៉ុន្តែ​រយៈពេល​៤​ថ្ងៃ​មកនេះ ​មាន​អ្នក​សារព័ត៌មាន​តាម​ប្រមាញ់​ថតរូប​ភាព និង​ឡាយ​ត្រូវ​ភាគី​វៀតណាម​បិទ​ច្រក​មិន​ឲ្យ​នាំ​ទំនិញ​ចូល​ប្រទេស​វៀតណាម​ទេ​។

ប្រភព​បន្ត​ថា មាន​រថយន្ត​ខ្លះ​បាន​បើក​ទៅ​ច្រករបៀង​នៃ​ប៉ុស្តិ៍​ព្រំដែន​ចំការ​ម្ទេស ឃុំ​ទួល​ស្តី មាន​ឈើ​អាកាស់​ស្យា និង​ដើម​ច​ន្ទ័​គី​រី បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​យប់ គឺ​យប់​ថ្ងៃ​ទី​២៩ ,៣០,៣១ មិ​នា និង​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៣ ក៏​ប៉ុន្តែ​ត្រូវ​វៀតណាម​មិន​ឲ្យ​ចូល​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​លោ​.​ត​ឆ័​ត្រ តាម​ច្រករបៀង​ទៅ​ប្រទេស​វៀតណាម​ទាំងនេះ កំពុង​ស្វះស្វែង​ឲ្យ​សមត្ថកិច្ច​វរៈ​ការពារ​ព្រំដែន​ទំនាក់ទំនង​ភាគី​សមត្ថកិច្ច​វៀតណាម ដើម្បី​នាំ​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​វៀតណាម​ហាក់ដូចជា នៅ​មិន​ទាន់​ឆ្លើយ​តប​ទេ​។

ប្រភព​បន្ត​ទៀត​ថា ច្រករបៀង​គោក​តែ​ក ស្ថិត​នៅ​ភូមិ​គោក​តែ​ក ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ចំណែក​ច្រករបៀង​ចំការ​ម្ទេស គឺ​ស្ថិត​នៅ​ភូមិ​ដូន​ទៃ​ឃុំ​ទួល​ស្តី​ស្រុក​ច​ន្ទ្រា ។ មហាជន​បាន​លើ​ឡើង​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទាំងនេះ​កំពុង​បំផ្លាញ​ផ្លូវ​ជនបទ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង បាន​ចរាចរណ៍​ដឹក​ទំនិញគេចពន្ធ មាន​ស្ករស​គ្រឿង​អេ​ឡិច​ត្រូ​និ​ចក្រ​ណាត់ ខោអាវ​គីប ដើម​អ​កាស​ស្យា និង​ដើម​ច័ន្ទ​គី​រី និង​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត សង្ស័យ​ជា​ទំនិញ​គេច​ព័ន្ធ​មក​ផ្ទេរ​នៅ​ជិត​ប៉ុស្តិ៍​ច្រករបៀង​នៃ​វរៈ​ការពារ​ព្រំដែន​គោក​តែ​ក និង​ច្រកព្រំដែន​ចំការ​ម្ទេស ឃុំ​ទួល​ស្តី​។

ចំណែក​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​គេ​ដាក់​ក្នុង​ទៃ​បិទ​ជិត​មិន​អាច​ដឹង​ថា ជា​ទំនិញ​អ្វីខ្លះ​និយាយ​ថា ជា​បាល់​ក្រណាត់ និង​សំលៀក​បំពាក់​គីប ។ ហើយ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ចំណុះ​៣៥​តោន ទៅ​៤៥​តោន​មក​ដល់​ព្រំដែន​បាន​ផ្ទេរ​ទំនិញ​ដាក់​លើ​ត្រាក់​ទ​រ័​ដឹក​ឆ្លង​ដែន​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង ឮ​ស្នូរ​សំឡេង​ម៉ាស៊ីន​ទ្រហឹង​ជា​រៀង​រាល់​យប់ ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ឡើយ​។

មហាជន​បាន​លើក​ឡើង​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ប្រភេទ​វ៉េ​អង​ទាំងនេះ​បាន​ចរាចរណ៍​បំផ្លាញ​ផ្លូវលំ​ជនបទ​ស្រុត​ខូច​ជា​បណ្ដើរ​ៗ​ហើយ​សូម​លោក​អភិបាលខេត្ត​មេត្តា​ចុះ​ពិនិត្យ​មើល​ផង បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​ផ្លូវលំ​ជនបទ និង​ត្រូវ​ស្រុត​ខូច​អស់​ជា​មិន​ខាន​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​បើកបរ​បំផ្លាញ​ផ្លូវ​រាល់ថ្ងៃ​ហើយ​បង្ក​ហុយធូលី​ដី​ចូល​ផ្ទះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូនចៅ​ពួក​គាត់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ។ ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ជា​ទំនិញគេចពន្ធ ដោយ​គ្មាន​ការ​បង់ពន្ធ​ចូល​រដ្ឋ​ទេ​ទើប​ផ្ទេរ​ដឹក​តាម​ត្រាក់ទ័រ​នៅ​ពេល​យប់ ឆ្លង​ដែន​តាម​ច្រករបៀង​គោក​តែ​ក​ទៅ​ប្រទេស​វៀតណាម​។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​តែ​ក បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​យប់​ពីព្រោះ​ត្រាក់ទ័រ​បាន​បញ្ចេញ​សំឡេង​រំខាន​ដល់​ពួក​គាត់​ក្នុង​ការ​សម្រាក​នៅ​ពេល​យប់​។

ទាក់ទិន​ករណី​នេះ​ដែរ អ្នក​សារព័ត៌មាន​យើង​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក មេ​ប៉ុស្តិ៍​វរ​ការពារ​ព្រំដែន​គោក​តែ​កបាន​ទេ រហូត​មក​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នា​ថ្ងៃ​ទី​០១ មេសា ឆ្នាំ​២០២៣​នេះ ។ ចំណែក​លោក​វរៈសេនីយ៍ឯក​យ៉​ន សុផល នាយ​នគ​បាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ទូរស័ព្ទ​ចូល​លោក​ឆ្លើយ​ថា​ជាប់​ប្រជុំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ