ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយ​កីឡា​កាយ​វប្បកម្ម​ទទួល​ការ​ដង្ហែ​ដោយ​ក្បូន​ម៉ូតូ​ធំ​12​គ្រឿង​យ៉ាង​អធិកអធម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​និង​អត្ត​ព​លិ​កកីឡា​កាយ​វប្បកម្ម​កម្ពុជា បាន​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា ម្សិលមិញ​នេះ ក្រោយ

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​និង​អត្ត​ព​លិ​កកីឡា​កាយ​វប្បកម្ម​កម្ពុជា បាន​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា ម្សិលមិញ​នេះ ក្រោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក លើក​ទី​៩ នៅ​ទីក្រុង Ulan Bator ប្រទេស​ម៉ុង​ហ្គោ​លី កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ដោយ​ដណ្ដើម​បាន​មេដាយមាស​១(​កីឡាករ សំបូរ ណា​ន​)មេដាយ​ប្រាក់​១(​កីឡាករ តឹក ប៊ុ​ន​វី​) និង​មេដាយ​សំរឹទ្ធ​១(​កីឡាករ ណុំ សុ​បិ​ន្ដ​)​។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្រុម​ប្រតិភូ​និង​អត្ត​ព​លិ​ក​កីឡា​កាយ​វប្បកម្មកម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កីឡា​កំពូល​ៗ​របស់
កម្ពុជា​រួម​មាន​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) លោក ប៊ូ ជុំ​សេរី អនុ​រដ្ឋ​លេខា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ដ្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អត្ត​ព​លិ​ក​កម្ពុជា ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់​មក ក្រុម​ប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កាយ​វប្បកម្ម​កម្ពុជា​ដែល​ជា​ម្ចាស់​មេដាយ​ពិភពលោក​ទាំង​៣​រូប​បាន​ឡើង​ជិះ​រថយន្ដ​ដែល​រង់ចាំ​ដង្ហែ​អម​ដោយ​ម៉ូតូ​ធំ​ចំនួន​១២​គ្រឿង​និង​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​ធ្វើ​ដំណើរ​កាត់​តាម​មហាវិថី​ធំ​ៗ​មួយ​ចំនួន​តាម​ការ​គ្រោងទុក​ក្រោម​សំឡេង​ទះដៃ​និង​ស្រែក​ហ៊ោ​អបអរ​យ៉ាង​កងរំពង​ពី​សំណាក់​ប្រជាពលរដ្ឋ​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡា​កាយ​វប្បកម្ម​កម្ពុជា ដែល​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក ក្រោយ​ពេល​កីឡា​ប៉េតង់ និង​កីឡា​វ៉ូ​វី​ណា​ម ក៏​ធ្លាប់​ឈ្នះ​មេដាយ​ពិភពលោក​នេះ​ដូច​គ្នា​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ៕