ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់មានរូបរាងសង្ហាដូចតួ តែជាមុខសញ្ញទុច្ចរិតជួលម៉ូតូឌុបជិះដល់កន្លែងស្ងាត់ ក៏ប្រើល្បិចយកខ្សែរិត.កជនរងគ្រោះប៉ុនប៉ងស.ម្លា.ប់ ដើម្បីប្លន់ម៉ូតូ ទីបំផុត ជាប់ខ្នោះសមត្តកិច្ច ក្រោមការចោទពីបទ.លួចមានស្ថានទម្ងន់ទោស”ប្លន់” ។

ជនសង្ស័យឈ្មោះ វង ស៊ីណា ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ។ អង្គហេតុនៃការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្លន់ខាងលើនេះត្រូវបានសមត្តកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង៣ កន្លះ រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីលួចដោយស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ ប្រើខ្សែរឹតក)មួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានហៅម៉ូតូរបស់ជនរងគ្រោះឲ្យឌុបជិះទៅស្រុកស្ទឹងហាវ ដោយឲ្យតម្លៃ ៣០ ០០០រៀល (បីម៉ឺនរៀល) ។
លុះម៉ូតូឌុបជិះទៅដល់ចំណុចជិតកន្លែងដាំកូនឈើ ស្ថិតនៅក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុ ជាកន្លែងស្ងាត់ ជនសង្ស័យបានយកខ្សែរឹតកជនរងគ្រោះពីក្រោយ បណ្ដាលឲ្យដួលសន្លប់ធ្លាក់ពីលើម៉ូតូ បន្ទាប់មកជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនតែម្តងទៅ ។ សមត្តកិច្ចបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌ មានប្លន់នោះភ្លាម លោកឧត្តមសេនីទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាទៅកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ឲ្យចុះសហការជាមួយនគរបាលស្រុកស្ទឹងហាវ ធ្វើការស្រាជ្រាវ លើបទល្មើសប្លន់ម៉ូតូឌុប១ករណីខាងលើនេះ ។

ដោយមានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជានោះ កម្លាំងសមត្តកិច្ចនគរបាលជំនាញ បានឈានទៅទៅដល់ការស្វែងរកឃើញម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ125 ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះ) នៅចំណុចក្នុងព្រៃក្រោយចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ដែលចោរបានយកទៅលាក់ទុកនៅទីនោះ ។
បន្ទាប់មកសមត្តកិច្ចបានយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត រួចបានបន្តការស្រាវជ្រាវរកមុខសញ្ញាប្លន់នោះទៀត ទីបំផុត នៅថ្ងែទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២ និង ៣០នាទីរសៀល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅម្តុំរូបសំណា កតោ២ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ជាជនមានរូបរាងសង្ហាដូចតួម្នាក់ដាក់ខ្នោះនាំទៅសួរយកចម្លើយ ។ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោ ស”ប្លន់”ដោយប្រើខ្សែរិត.កប៉ុនប៉ងសម្លាប់ជនរងគ្រោះប្រាកដមែន ។
ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ង៉ែត ហុកហួត ភេទប្រុស អាយុ៥៧ ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ប្តឹងចោទ ប្រកាន់ជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូ ដែលជាបទល្មើសជាក់ស្តែង សមត្តកិច្ចបានកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ