រាជធានីភ្នំពេញ ៖ បើទោះជាក្នុងពេលនេះកីឡាការិនីវ័យក្មេងនាង អេ យ៉ានុត ដែលត្រូវគេស្គាល់ថា ជាកូនស្រីបង្កើតរបស់អតីតកំពូលអ្នកប្រដាល់កម្ពុជាលោក អេ ភូថង មិនសូវបង្ហាញមុខនៅលើសង្វៀនប្រដាល់យ៉ាងណាក្ដី ក៏នាងនៅក្រវិលៗក្នុងរង្វង់អាជីពនេះដដែល ដោយនាងគឺជាគ្រូជំនួយក្នុងការបង្វឹកអ្នកប្រដាល់ជាមួយម្ដាយ និងបានងាកទៅប្រឡូកកីឡាប្រដាល់ដាក់ទ្រុងផ្នែក MMA ច្រើនជាង ។
ទម្រាំទទួលបានកេរ្តិ៍ឈ្មោះមកទល់ពេលនេះនាងត្រូវគេដឹងថា ទទួលនូវការតស៊ូច្រើនណាស់ជាពិសេសគឺសម្ពាធគ្រួសារ សង្គម និងស្ថានភាពជីវភាពដែលខ្វះមុខខ្វះក្រោយពិបាកឱ្យនាងប្រមូលកម្លាំងបានច្រើនក្នុងអាជីពជាអ្នកប្រដាល់ ។
អេ យ៉ានុត ធ្លាប់បានប្រកាសថា នាងបានប្រឡូកការប្រដាល់ក្នុងពេលអតីតកាល គឺមិនមែនចង់ក្លាយជាអ្នកប្រដាល់ល្បីឈ្មោះណាមួយនោះទេ គឺគ្រាន់តែចង់បានលុយ និងចង់ដឹងថាតើសមត្ថភាពរបស់នាងអាចឈានដល់កម្រិតណាបើឡើងប្រដាល់នៅលើសង្វៀនប៉ុណ្ណោះ ។
នាងថា ក្នុងពេលប្រឡូកការប្រដាល់កាលពីវ័យកុមារភាពគឺមានសម្ពាធច្រើនណាស់ ដោយលោកតាលោកយាយរបស់នាងមានការជំទាស់យ៉ាងខ្លាំង ដោយសារតែនាងគឺជាកូនស្រីតែម្នាក់របស់លោក អេ ភូថង ហើយមិនមានការគាំទ្រពីសំណាក់បងប្អូនស្ទើរតែទាំងស្រុងនៅពេលនាងចាប់យកការប្រដាល់ ។ យ៉ាងណាក៏ស្ថានភាពនាពេលនោះគឺម្ដាយរបស់នាងក៏មានបញ្ហាខ្វះខាត និងពិបាកឱ្យនាងបានរៀនដិតដល់ផងដែរ ទើបនាងត្រូវតែឡើងប្រដាល់ដើម្បីយកលុយមកឱ្យម្ដាយផង ទៅសាលាផងកុំឱ្យពិបាក ។ នៅក្នុងពេលនោះនាងថាទទួលរងនូវសម្ពាធយ៉ាងខ្លាំង ក្នុងពេលនាងត្រូវការចេះប្រដាល់ដើម្បីជួយរកលុយគ្រួសារ តែការហក់ចូលប្រឡូករបស់នាងបែរជាមានការជំទាស់ពីសំណាក់សាច់ញាតិបងប្អូន និងជាពិសេសគឺពីមនុស្សនៅជុំវិញខ្លួននាង ។
យ៉ាងហោចជាងពាក់កណ្ដាលអ្នករៀនជាមួយនាងមិនសូវឱ្យតម្លៃលើអាជីពរបស់នាងទេ ដោយអ្នកខ្លះមិនសូវហ៊ានស្និទ្ធស្នាលជាមួយនាង និងមិនសូវហ៊ានបង្ករឿងជាមួយនាងនោះផង ដោយសារតែគេដឹងថានាងគឺជាអ្នកប្រដាល់ដែលច្បាស់ណាស់ថាពិតជាធ្វើឱ្យពួកគេមានបញ្ហាបើជិតស្និទ្ធនឹងនាងពេក ឬមានបញ្ហាជាមួយនាង ។ អេ យ៉ានុត បានអះអាងថានាងទទួលរងនូវការរើសអើងពីអាជីពមួយនេះមិនតិចនោះទេ ប៉ុន្តែក្រោយពេលដែលនាងមានឈ្មោះបោះសំឡេងនៅក្នុងអាជីពប្រដាល់ក៏មានអ្នកសរសើរច្រើនជាងការខ្លាចរអាជំនួសផងដែរ បើទោះជាមានអ្នកខ្លះនៅតែមិនចង់ឃើញនាងប្រឡូកការងារមួយនេះទាំងវ័យក្មេង ។ នាងបានប្រឡូកការប្រដាល់លើរេញតាំងពីវ័យ១២ឆ្នាំ ហើយក្នុងពេលដែលនាងចង់បានលុយខ្លាំងគឺបានទាំងប្រឹងបង្កើនអាយុឱ្យច្រើនដើម្បីមានគូប្រដាល់ជាមួយដើម្បីកុំឱ្យគេថានាងក្មេងពេក ព្រោះតែចង់ជួយដល់គ្រួសារ ។
នាងមានប្រវត្តិឡើងប្រកួតជាមួយក្មេងស្រីដូចគ្នាស្ទើរតែរាប់ភ្លេចមកហើយ ប៉ុន្តែមិនមានការប្រដាល់ណាមួយធ្វើឱ្យនាងមានគ្រោះថ្នាក់ធ្ងន់នោះទេ ហើយ ដោយសារតែការប្រដាល់នាពេលកន្លងមកធ្វើឱ្យនាងទទួលបានផ្លែផ្កាជាវិជ្ជមានផង ទើបនាងចេះតែមានកម្លាំងចិត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល ។ នាងថា ក្នុងការប្រឡូកប្រដាល់សេរីនាពេលកន្លងមក គឺនាងចេះច្រើនលើក្បាច់គុនបុរាណខ្មែរហើយក៏យល់ដឹងបច្ចេកទេសប្រកួតពីឪពុក និងពីម្ដាយដែលជាគ្រូបង្វឹកនោះផងដែរ ដែលកាន់តែធ្វើឱ្យនាងក្លាយជាកីឡាករ-កីឡាការិនីមួយរូបដែលមានការទទួលស្គាល់ ។ មកទល់ពេលនេះ គូប្រកួតរបស់នាងបានសម្រេចលាឈប់ពីអាជីពមួយនេះសឹងអស់ទៅហើយ ដោយអ្នកខ្លះបានឈប់ទៅមានគ្រួសារ អ្នកខ្លះទៅធ្វើការក្រៅប្រទេស និងអ្នកខ្លះសម្រេចចិត្តបោះបង់ទៅផ្សងព្រេងតាមកម្លាំងសម្មាអាជីវោរបស់ខ្លួនព្រោះតែការប្រដាល់យូរៗទើបមានឈ្មោះឡើងរេញម្ដង ដោយសារតែខ្សត់កីឡាការិនីឆ្លាស់គ្នាឡើងប្រកួត ហើយក្នុងពេលឡើងប្រកួតម្ដងៗក៏ទទួលបានប្រាក់កម្រៃមិនច្រើន ។ នាងអះអាងថា ហេតុផលដែលធ្វើឱ្យនាងនៅតែបន្តការប្រដាល់បានរហូតមកដល់ពេលនេះ គឺដោយសារតែមានឪពុក និងម្ដាយជាអ្នកជំរុញ ហើយដោយសារតែនាងបានបង្កើនសមត្ថភាពបន្ថែមពីលើការប្រដាល់នោះផង ទើបនាងកាន់តែទទួលជោគជ័យនៅក្នុងវិស័យកីឡា ។
អេ យ៉ានុត ត្រូវបានគេដឹងថា បានបង្កើនការហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ហ្វឹកហាត់ក្បាច់គុនប្រដាល់សាកល និងហ្វឹកហាត់ក្បាច់ប្រដាល់ដាក់ទ្រុងជាដើម ដែលកាន់តែធ្វើឱ្យនាងក្លាយជាកីឡាការិនីវ័យក្មេងមួយរូបដែលមានក្បាច់គុនច្រើនប្រភេទក្នុងខ្លួន ។ ម្ដាយរបស់នាងបានអះអាងថា នាងបត់បែនស្ទើរតែគ្រប់ស្ថានការណ៍ដោយសារតែក្នុងពេលសហព័ន្ធត្រូវការឱ្យចេញប្រកួតខាងផ្នែកល្បុក្កតោ ក៏ចេញប្រកួតល្បុក្កតោ ហើយបើមានការតម្រូវឱ្យប្រកួតប្រដាល់សាកលក៏ចេញហ្វឹកហាត់ប្រដាល់សាកល និងមុននេះបន្តិចក៏មានការប្រដាល់ដាក់ទ្រុង MMA នាងក៏បានឡើងរេញជាមួយកីឡាការិនីក្នុងស្រុក និងបរទេសនៅលើសង្វៀនដែលបានរៀបចំដោយអន្តរជាតិ ។ នាងធ្លាប់ប្រកួតជាមួយកីឡាការិនីចិនកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបើទោះជាពេលនោះទទួលបរាជ័យក៏នាងនៅតែមានការទទួលស្គាល់ពីសមត្ថភាពសម្រាប់ប្រភេទកីឡាប្រដាល់ដាក់ទ្រុង ។
នាងហាក់ស្រវាស្រទេញនៅក្នុងតួនាទីជាអ្នកប្រដាល់លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រដាល់ដាក់ទ្រុង និងប្រដាល់ក្បាច់គុនសេរីនៅក្នុងប្រទេសថៃច្រើន បន្ទាប់ពីការប្រដាល់ក្នុងស្រុករបស់នាងស្ទើរតែគ្មានកីឡាការិនីមកប្រកួតជាមួយ និងមិនមានស្ថានីយទូរទស្សន៍ណាមួយរៀបចំការប្រដាល់រវាងនារី និងនារីនាពេលចុងក្រោយ ។
យ៉ាងណាមិញ អេ យ៉ានុត មិនបានបោះបង់ការប្រកួតនោះទេ ដោយនាងគឺជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យបាក់ទូកក្នុងពេលចូលកងវិញនេះផង ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថានាងមិនមែនជាសិស្សទទួលបានចំណាត់ថ្នាក់បាតតារាងក្នុងពេលនាងបានក្លាយជាអ្នកប្រដាល់យ៉ាងពេញទំហឹងនោះទេ គឺនាងនៅតែទទួលបានចំណាត់ថ្នាក់ល្អក្នុងការសិក្សា ដោយសារតែនាងបែងចែកច្បាស់លាស់រវាងការសិក្សា និងការប្រដាល់ ។ អេ យ៉ានុត ធ្លាប់បានបញ្ជាក់ថា ទោះបីនាងជាកូនស្រីនៅក្នុងគ្រួសារ តែនាងនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនបានស្នងតំណែងរបស់ឪពុក បន្ទាប់ពីអាជីពប្រដាល់របស់នាងមានការឈានឡើងហើយធ្វើឱ្យនាងសប្បាយចិត្ត ។ នាងនឹងសកម្មក្នុងការហ្វឹកហាត់ប្រដាល់សាកលផងដែរដើម្បីត្រៀមខ្លួនក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដោយសារតែប្រដាល់សាកលគឺជាវិញ្ញាសាចាំបាច់ដែលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមត្រូវតែមាន ។
អេ យ៉ានុត ប្រកាសថា នាងនឹងផ្អាកការប្រដាល់មួយរយៈក្នុងពេលដែលនាងឈានដល់ថ្នាក់ទី១២ ខណៈក្នុងអំឡុងនាងរៀនថ្នាក់ទី១១ឆ្នាំនេះ ក៏នាងអាចយកចិត្តទុកដាក់ជាមួយនឹងការសិក្សាឱ្យច្រើនផងដែរ ដើម្បីកុំឱ្យពេលនាងឈានដល់ការប្រឡងថ្នាក់ជាតិគឺមិនមានបញ្ហា ។
អេ យ៉ានុត អះអាងថា នាងឆ្លងកាត់ការលំបាកមិនតិចនោះទេ ក្នុងពេលដែលនាងតស៊ូនៅក្នុងការប្រដាល់ក្នុងបរិបទដែលមនុស្សនៅជុំវិញខ្លួន និងគ្រួសាររបស់នាងផ្ទាល់ក្រៅពីឪពុកម្ដាយគឺសុទ្ធតែជំទាស់ ។ នាងថា មកទល់ពេលនេះសាច់ញាតិរបស់គ្រួសារនាងលែងដាក់សម្ពាធជុំវិញការប្រឡូកការប្រដាល់របស់នាងទៀតហើយ តែនាងចាប់ផ្ដើមមានការប្រឈមខ្ពស់ក្នុងពេលដែលនាងឡើងប្រកួតម្ដងៗរមែងមានការរិះគន់ប្រសិនបើនាងប្រកួតចាញ់ ។ នាងថា សម្ពាធក្នុងអាជីពរបស់នាងគឺកាន់តែល្បីតែមានការចាប់អារម្មណ៍ ហើយនាងមានការតូចចិត្តដែលនាងប្រឹងវាយដោយមិនខ្វល់ពីបញ្ហាគ្រោះថ្នាក់ ប៉ុន្តែបើនាងប្រកួតចាញ់គឺខ្វះការលើកទឹកចិត្ត និងការគាំទ្រ ដោយមានតែការយល់ថានាងប្រកួតមិនកើតបែបនេះបែបនោះ។ នាងអះអាងថា កីឡាករ-កីឡាការិនីម្នាក់អត់មានចង់ចាញ់នោះទេ ប៉ុន្តែស្ថានភាពរបបអាហារ និងការថែបំប៉នសុខភាពមិនគ្រប់គ្រាន់រាល់ថ្ងៃ គឺជារឿងពិបាកបំផុតសម្រាប់អាជីពមួយនេះ។
យ៉ាងណាមិញ នាងមានអារម្មណ៍សប្បាយចិត្តដែលមានឪពុកជាអតីតអ្នកប្រដាល់ហើយបច្ចុប្បន្នបានក្លាយជាគ្រូបង្វឹកផង និងជាអ្នកអត្ថាធិប្បាយការប្រដាល់នៅប៉ុស្ដិ៍លេខ៥ផង ព្រមទាំងមានម្ដាយជាគណៈកម្មការផ្ដល់ពិន្ទុនៅសង្វៀនប៉ុស្ដិ៍បាយ័ន ដែលតែងតែលើកទឹកចិត្ត ក្នុងពេលដែលប្អូនៗរបស់នាងក៏ជំរុញឱ្យចង់ក្លាយជាអ្នកប្រដាល់កាន់តែខ្លាំងថែមទៀត ។ នាងមិនខ្វល់នឹងគេថា នារីវ័យក្មេងប្រឡូកការប្រដាល់គឺងាយប៉ះពាល់អនាគតនោះទេ ដោយនាងយល់ថា ខ្លួននៅតែមានអារម្មណ៍ទន់ភ្លន់មិនខុសពីនារីធម្មតា និងថានារីដែលប្រឡូកការប្រដាល់សុទ្ធតែមានចរឹតប្រុសគឺមិនទាំងអស់នោះទេ ដោយសារតែនាងស្រឡាញ់ការប្រដាល់ដូចឪពុក តែចិត្តគំនិតរបស់នាងគឺមិនខុសពីយុវតីទាំងពួងទេ ៕
រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ និងរង្វង់មូលចោមចៅស្ថាបនារួច បញ្ហាកកស្ទះចរាចរនឹង...
ខេត្តកំពង់ចាម ៖ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែល រស់នៅតំបន់ដាច់ស្រយាល អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន កាលពីព្រឹក...
ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី២២ មេសា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជា...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណ:កម្មការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា...
ការបើកបររថយន្ត មិនមែនគ្រាន់តែជាការធ្វើដំណើរចេញពីចំណុចមួយទៅកាន់ចំណុចមួយទៀតនោះទេ ប៉ុន្តែសំខាន់គឺត្រូវទៅដល់គោលដៅយ៉ាងមានសុវត្ថិភាព។ គេតែងប្រទះឃើញ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញលិខិតជាផ្លូវការរបស់កូនប្រុសពៅលោកគង់ គាំ គឺលោក គង់ម៉ូនីកាប្រកាស និងអំពាវនាវបង្កើតគណបក្សឆន្ទៈខ្មែរភ្លាមក្រុមប្រឆាំងនៅក្រៅប្រ...
រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលបក្សកាន់អំណាចបានប្រកាសស្វាគមន៍ ចំពោះការបង្កើតគណបក្សឆន្ទៈខ្មែរបង្កើតឡើងដោយកូនប្រុសលោកគង់ គាំអតីតមន្ត្រីជាន់ខ្ពស់...
ខេត្តតាកែវ ៖ ការវាយកម្ទេចចោលរូបសំណាកផ្ការំដួល ដែលទើបស្ថាបនានៅរង្វង់មូលខាងកើតវិមានឯករាជ្យ បានបង្កឱ្យមានការងឿងឆ្ងល់ពន់ពេកដល់មជ្ឈដ្ឋានមហាជនទូទៅ និងចោទជា...
ខេត្តកំពង់ឆ្នាំង ៖ «ក្នុងនាមគណៈបក្សប្រជាជនកម្ពុជាក៏ដូចជា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្ស មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ...
រាជធានីភ្នំពេញ ៖ ស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទទៅបុករថយន្តម៉ែកសឺដេសហើយមិនព្រមសុំទោសទេអាងជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បង្កឲ្យកកស្ទះ...
ខេត្តត្បូងឃ្មុំ ៖ រថយន្តបែន១គ្រឿងម៉ាកហ៊ីយ៉ានដាយចំណុះ៥តោន ពាក់ផ្លាកលេខ កំពង់ចាម ៣A-២២១៩ ដោយបានបើកបរលឿនទៅបុកម៉ូតូ១គ្រឿងម៉ាកវ៉េវក្នុងទិសដៅបញ្ច្រាសគ្នានៅ...
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រលប់មកផ្ទះវិញហើយក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមធ្វើការសកម្មភាពភ្ជង់ប្លន់យកម៉ូតូបាន...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើកររថយន្តបង្កមួយគ្រឿងម៉ាក PORSCHE បើកបរក្នុងល្បឿនយ៉ានលឿនរេចង្កូតទៅបុកម៉ូតូឡាំម៉ាតាចំនួន២គ្រឿង និងរទេះលក់បបរនៅមុខ...
ក្រោយពីបានតាមដានព្យាករណ៍អាកាសធាតុរួចមក ឃើញថាអាចនឹងមានឥទ្ធិពលខ្លាំង ៖បើទឹកជំនាន់មែននោះ សូមឲ្យបងប្អូនត្រៀមទុកជាមុន ចំពោះខេត្តក្រុងមួយចំនួន ៕
រាជធានីភ្នំពេញ ៖ រឿងនារីខារ៉ាអូខេខ្មែរម្នាក់ ដែលមិនព្រមអី...អី...ជាមួយភ្ញៀវចិនមួយក្រុម ហើយត្រូវថៅកែចិនស្ទុះទៅចាប់ទាត់ធាក់ស្ទើរកំពុបនោម ដែលកោះសន្តិភាពបាន...
រាជធានីភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញបានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះថា អាវុធហត្ថរាជធានីភ្នំពេញនឹងសហការណ៍ជាមួយមន្ទីរជំនាញផ្នែកសុខាភិបាលដើម្បី «...
រាជធានីភ្នំពេញ ៖ ខណៈកម្លាំងពលកម្មក្នុងប្រទេសកម្ពុជានៅមានតម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន និងស្របពេលដែលធនធានជំនាញក៏អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះ...
ខេត្តក្រចេះ ៖ អំពើហិង្សានឹកស្មានមិនដល់មួយព្រោះតែរឿងបាត់ពងមាន់ក្នុងសំបុកបាន កើតជាទំនាស់រវាងឪពុកបង្កើត និងកូនប្រុសបង្កើត ក្លាយជាហិង្សាយ៉ាងចាស់ដៃដោយប្រើ...
ខេត្តស្វាយរៀង ៖ សាច់ញាតិអ្នកធំម្នាក់បានដាក់ដាយយកត្រីនៅព្រែកទន្លេវ៉ៃគោ ជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង គ្មានសមត្ថកិច្ចណាហ៊ានបើកភ្នែកមើល...
យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា Apple អាចនឹងចេញលក់ទូរស័ព្ទ iPhone ចំនួន២ប្រភេទដែលប្រើប្រាស់អេក្រង់ OLED ។ ប៉ុន្តែការលក់ទូរស័ព្ទ iPhone X ធ្លាក់ចុះបានធ្វើឲ្យក្រុមហ៊ុន...