រឿងចរាចរណ៍តិចតួច! មន្ត្រីធំ១រូបនៅអាកាសចរស៊ីវិលដកកាំភ្លើ.ងភ្ជ.ង់ ភាគីម្ខាងទៀត ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានពីតុលាការបានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសម្នាក់ដែល
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានពីតុលាការបានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសម្នាក់ដែល
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានពីតុលាការបានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនបុរសម្នាក់ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើ.ងភ្ជ.ង់គំរា.មលើគូរជម្លោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
គិតត្រឹមម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី ៣១ ខែមីនានេះ លោក បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលត្រូវបានឃាត់ខ្លួន និងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ «កំពុងត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ»។ ប្រភពព័ត៌មានពីតុលាការបានឱ្យដឹងថា អយ្យការដែលបានបើកការស៊ើបសួរលើសំណុំរឿងខាងលើ គឺលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តំណាងអយ្យការ ។
ក្រោយការសាកសួរ អយ្យការបានសម្រេចផ្ញើជនបង្កជាមួយសមត្ថកិច្ចប៉ូលីសសិន ចាំបញ្ជួនមកតុលាការម្តងទៀតនាពេលថ្ងៃ។
សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង។ តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យអ្នកបើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុ.កអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។ បន្ថែមពីលើនេះ ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា លោក បែល វ៉ាន់ដែន ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។
ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ៕
ចែករំលែកព័តមាននេះ