ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​ ៖ លោក ម៉​ម ប៊ុ​ន​ហេង ស្រាវជ្រាវ​សុខភាព​ប្រជាជន​នៅ​តំបន់​រក​ឃើញ​មាន​អាវុធ​គីមី​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​លោក ម៉​ម ប៊ុ​ន​ហេង ឲ្យ​ស្រាវជ្រាវ​តំបន់​ហ្នឹងថា

​រាជធានី​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​កាន់​លោក ម៉​ម ប៊ុ​ន​ហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឲ្យ​ចុះ​ស្រាវជ្រាវ ​និង​ពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​នៅ​​ខេត្តស្វាយរៀង ទី​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​អាវុធ​គីមី​ដល់​ទៅ ៩ កន្លែង ។​

សម្តេច​តេ​ជោ ហ៊ុន សែន​ ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១១ ខែតុលា នេះ​បាន​បញ្ជាក់​ថា ​ដំបូង​ទី​ គឺ​រក​ឃើញ​មាន​តែ​អាវុធ​គីមី​២ទីតាំង​នៅ​ខេត្តស្វាយរៀង តែ​ជាក់ស្តែង​មក​ដល់​បច្ចុប្បន្ន​អាវុធ​គីមី​ដែល​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​នៅ​សម័យ​មុន ​គឺរក​ឃើញ​ដល់​ទៅ ៩ ទីតាំង​ទៅ​ហើយ ។

សម្តេច​បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​លោក ម៉​ម ប៊ុ​ន​ហេង ឲ្យ​ស្រាវជ្រាវ​តំបន់​ហ្នឹង ព្រោះ​ប្រជាជន​យើង​រស់នៅ​ជាមួយ​អាវុធ​គីមី​ជាង ៤០ ឆ្នាំ​មក​ហើយ «​អ​ញ្ចឹ​ង​សុខភាព និង​កូន​កើតឡើង​វា​យ៉ាងម៉េច​» វា​ជា​ផល​ប៉ះពាល់​មួយ ។​

​សម្តេច​បាន​បញ្ជាក់​ថា សម្តេច​ចង់​និយាយ​ឲ្យ​ប៉ះពាល់​ប្រទេស​ណាមួយ​ទេ​ រឿង​អាវុធ​គីមី តែ​ការ​ពិត​ត្រូវ​តែ​និយាយ​ឲ្យ​ច្បាស់​ថា អានេះ​ជា​គ្រាប់បែក​អា​មេ​រិ​ក​ទម្លាក់​នៅ​កម្ពុជា ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ​ក្រោយ​ពី​សម្តេច​បាន​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ត្រូវ​គិតគូរ​រឿង​អាវុធ​គីមី​នេះ កុំ​គិតតែ​ពី​រឿង​មក​យក​ឆ្អឹង​ខ្មោច​ទាហាន​អា​មេ​រិ​ក​នៅ​ទឹកដី​កម្ពុជា​អី ឥឡូវ​មាន​ក្រុម​ផ្នែក​គីមី​អា​មេ​រិ​ក មក​ធ្វើការ​ជាមួយ អ​ញ្ចឹ​ង​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ស្វាគមន៍ ។​

​សម្តេច​ក៏​បាន​រម្លឹក​ថា អាវុធ​គីមី​ទម្លាក់​ដោយ​អា​មេ​រិ​ក​មិនមែន​ត្រឹម​នៅ​ខេត្តស្វាយរៀង​ហ្នឹង​ទេ តែ​ក៏​អាច​នៅ​មានស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ព្រោះ​សម័យ​មុន​អា​មេ​រិ​ក​ទម្លាក់​អាវុធ​គិ​មី​ឲ្យ​ស្លៀក​ឈើ​ជ្រុះ ស្រួល​រក​មើ​ក​ពួក​​​យៀកកុង ។​

សម្តេច​តេ​ជោ ហ៊ុន សែន​ ក៏​បាន​រិះគន់​អា​មេ​រិ​ក​ដែល​ពេល​នោះ​ទម្លាក់អាវុធ​គីមី​លើ​កម្ពុជា​ដោយ​មិន​បាន​គិត​ពី​សិទ្ធិ​មនុស្ស និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ ស្រាប់​តែ​មក​វាយប្រហារ​លើ​ចំណាត់ការ​ផ្លូវច្បាប់​របស់​ប្រទេស​កម្ពុជា​ដើម្បី​សុខ​សន្តិភាព​ប្រទេស​សោះ ។​

សម្តេច​បន្ត​ថា​៖ «​ត្រឹម​ប្រើ​ច្បាប់ ត្រឹមតែ​ដើម្បី​ការពារ​ជាតិ ប្រជាជន គេ​ថា ​យើង​រំលោភ​សិទ្ធិ​មនុស្ស បំបិទ​សេរីភាព​ទៅ​វិញ» ៕