ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់! ឆក់នៅកំពង់សោម រត់ដល់ស្រុក​កំណើត នៅកំពង់ឆ្នាំងហើយ នៅតែត្រូវ​ប៉ូលិស​ ស្រាវជ្រាវ​ចាប់បានទៀត!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ យុវជន​ឈាមរាវ​ ២នាក់ បានស្ម័គ្រធ្វើជាចោរឆក់កាបូប ដោយជិះម៉ូតូ ១គ្រឿង ឆក់​កាបូប​របស់ស្ត្រីម្នាក់ ជាកម្មកររោងចក្រកាត់ដេរ​ នៅខេត្តព្រះសីហនុ។ លុះឆក់​កាបូប​បាន​ហើយ…

ខេត្តព្រះសីហនុ៖ យុវជន​ឈាមរាវ​ ២នាក់ បានស្ម័គ្រធ្វើជាចោរឆក់កាបូប ដោយជិះម៉ូតូ ១គ្រឿង ឆក់​កាបូប​របស់ស្ត្រីម្នាក់ ជាកម្មកររោងចក្រកាត់ដេរ​ នៅខេត្តព្រះសីហនុ។ លុះឆក់​កាបូប​បាន​ហើយ បែរជាយុវជនទាំងពីរនាក់ ផ្តួលម៉ូតូចោល និងបោះចោលទាំងកាបូប រត់យករួចខ្លួន ដោយរត់គេចពីកំពង់សោម ទៅសង្ខំ​នៅស្រុកកំណើត នៅឯខេត្តកំពង់ឆ្នាំង។ តែនៅតែត្រូវប៉ូលិស ស្រាវជ្រាវ ចាប់វ៉ៃខ្នោះបានដដែល​។

ហេតុការណ៍ចោរឆក់កាបូបនោះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២៣ វេលាម៉ោង ២១ និង ៤៥នាទី នៅ​ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យ មាន​ចំនួន ០២នាក់ៈ ១.ឈ្មោះ រ៉ាន់ បូរិទ្ធ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​មិនពិតប្រាកដ ទីលំនៅភូមិក្តុល ឃុំក្រាំងស្ការ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (រត់​គេចខ្លួនបាត់)។ ២.ឈ្មោះ រ៉េត ទី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំនៅ ក្នុង​ភូមិអូរស្ដៅ ឃុំត្ដុលសែនជ័យ ស្រុកទឹក​ផុស ខេត្តកំពង់ឆ្នាំង​(ឃាត់​ខ្លួន ក្រោយពេលធ្វើសកម្ម​ភា​ព)។

យុវជនទាំងពីរនាក់ បានជិះម៉ូតូ ០១​គ្រឿង ម៉ាក រ៉ាយ​ឌឺ ស៊េរីឆ្នាំ២០​១៨ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1FQ-0945 បាន​ឆក់កាបូបរបស់ជនរងគ្រោះ ឈ្មោះ រ័ត្ន មុំ ភេទស្រី អាយុ ​៣៨ឆ្មាំ មុខរបរ​កម្មកររោង​ចក្រ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេ​ត្តព្រះសីហនុ ធ្វើអោយជន​រង​គ្រោះ ដួលម៉ូតូ រងរបួសធ្ងន់។​ ​ស្ត្រីរងគ្រោះ បាត់បង់កាបូប០១ ក្នុងនោះ មានប្រាក់១០០​០​០០​រៀល ​(ដប់ម៉ឺនរៀល) និងទូរស័ព្ទដៃ ម៉ាក LG ០១គ្រឿង។

ក្រោយពីធ្វើសកម្មភាពរួច ជន​សង្ស័យ បានជិះម៉ូតូរត់​គេច​ខ្លួ​ន ទៅដល់ឃុំអូរជ្រៅ រួចក៏បានផ្តួលម៉ូតូរត់គេចខ្លួនបាត់ បន្ស​ល់​ទុកនូវវត្ថុតាង រួមមាន៖ ​១.ម៉ូតូ ០១គ្រឿង ម៉ាករ៉ាយឌឺ ស៊េរីឆ្នាំ២០​១៨ ពណ៌​ខ្មៅ ពា​ក់ស្លាកលេខ ភ្នំពេញ ​1F​Q-​09​45 ជិះធ្វើសកម្មភាព ០១​គ្រឿ​ង។ ២.អាវ ០១។ ៣.មួកសុវត្ថិភាព០១។ ៤.កាបូបលុយពណ៌ខ្មៅចំនួន​០១  ក្នុងនោះ ​មានលុយចំនួន​ ១០០០០០រៀល (ដប់ម៉ឺនរៀ​ល) និងទូរស័ព្ឌម៉ាក LG ចំនួន ​០១​គ្រឿង (របស់ជនរងគ្រោះ)។

លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០​២៣ កម្លាំងជំនាញអធិការដ្ឋា​ននគរបាលស្រុកព្រៃនប់ និងកម្លាំងជំនាញព្រហ្មទណ្ឌកម្រិ​តស្រាល ខេត្តព្រះសីហនុ សហការ​ជាមួយ​កម្លាំ​ងអធិការដ្ឋាននគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះ រ៉េត ទី នៅ​ក្នុងវត្ត ស្ថិតនៅ​ភូមិក្ដុល ឃុំត្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។​ រីឯឈ្មោះ រ៉ាន់ បូរិទ្ធ រត់គេចខ្លួនបាត់។ ​ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានប៉ូលិស ស្រុក​ព្រៃនប់ កសាងសំណុំ​រឿង ចាត់ការតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ