រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ រួមនឹងសារធាតុញៀ.នជាង៣០គីឡូក្រាម កាលពីវេលាម៉ោង២៣និង១៥នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តនីតិវិធីឆែកក្នុងបុរីឡាយគង់ហ្គ្រីនហូម នៅចំណុចផ្ទះលេខ១០ជី ផ្លូវ៤អេ ស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកមបូល រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះ មានឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

គួរបញ្ជាក់ថា ប្រតិបត្តិបង្ក្រាបគ្រឿងញៀ.នខាងលើនេះ អនុវត្តតាមបញ្ជារបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កម្លាំងជំនាញ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា ,លោកឧត្តមសេនីយ៍ត្រី ជាវ តុលា, លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ សហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លឹម ប៊ុនហេងផងដែរ។

ក្នុងការបង្ក្រាបខាងលើនេះផងដែរ សមត្ថកិច្ចចាប់យកភស្តុតាងពីជនសង្ស័យរួមមាន ៖ គ្រឿងញៀ.ន ប្រភេទកេតាមីន (Ketamine) ទម្ងន់១១៨៩២ក្រាម (១១គីឡូ ៨៩២ក្រាម), គ្រឿងញៀ.ន ប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់៩៧៨៨ក្រាម (៩គីឡូ ៧៨៨ក្រាម), គ្រឿងញៀ.ន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូ ៦៥៤ក្រាម), គ្រឿងញៀ.ន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូ ៣៤២ក្រាម), សារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់ ៤៥៣៤ក្រាម។ សរុបគ្រឿងញៀ.នទាំងអស់ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូ ៦៧៦ក្រាម) និងថយន្តមួយគ្រឿងម៉ាក High Lander។

ក្រោយពេលកើតហេតុ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លួវច្បាប់៕
ចែករំលែកព័តមាននេះ