ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង៤​នាក់ ក្នុង​ចំណោម៦​នាក់ ត្រូវ​ចាប់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​កា.ប់​ម៉ូតូ​យុវជន​ម្នាក់​

11 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​6​នាក់ ប្រដាប់​ដោយ​ដា.វ​សាំ​ម៉ូ​រ៉ៃ​ចំនួន​3​ដើម បាន​

ខេត្ត​ព្រៃវែង ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​6​នាក់ ប្រដាប់​ដោយ​ដា.វ​សាំ​ម៉ូ​រ៉ៃ​ចំនួន​3​ដើម បាន​ធ្វើ​សកម្មភាព​កា.ប់​​កម្ទេច​​ម៉ូតូ​មួយ​គ្រឿង ​ខណៈ​ដែល​​យុវជន​ម្នាក់​ជិះ​ទៅ​ទុក​នៅ​មុខ​ហាង​កាហ្វេ ហើយ​ចូល​ទៅ​ផឹក​កាហ្វេ​បាត់​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​​​​​៤នាក់ និង​កំពុង​តាមស្វែងរក​ចាប់ខ្លួន​​​​បក្ខពួក​ចំនួន​​២នាក់ទៀត ។​

ហេតុការណ៍​ក្រុម​ក្មេង​ទំនើង​ចេញ​អុកឡុក​​​ខាងលើ​​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​5​និង​20​នាទី​ល្ងាច ថ្ងៃ​ទី​29​មិ​នា នៅ​ចំណុច​មុខ​ហាង​កាហ្វេ ទល់មុខ​វិទ្យាល័យ​រស្មី​សាមគ្គី ដែល​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

ម៉ូតូ​ដែល​ត្រូវ​ក្រុម​ក្មេង​ទំនើង​កា.ប់​បំផ្លាញ​នោះ ម៉ាក​ឌ្រី​ម​សង់ ធុនសេ125 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1E 0455 មាន​ម្ចាស់​ឈ្មោះ អ៊ី​ម ចឺ​ប ភេទ​ប្រុស អាយុ​16​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

យោង​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា តាម​ពិត​ក្រុម​ក្មេង​ទំនើង​ទាំងនោះ ចង់វា.យ​ធ្វើបាប​យុវជនរងគ្រោះ​​ជា​ម្ចាស់​ម៉ូតូ​នោះ​ទេ ប៉ុន្តែ​ដោយ​យុវជន​នោះ​ចូល​ក្នុង​ហាង​កាហ្វេ​ផុត ក្រុម​ក្មេង​ទំនើង​មិន​ហ៊ាន​ចូល​វា.យ​ក្នុង​ហាង ដោយសារ​ក្នុង​ហាង​កាហ្វេ​មាន​មនុស្ស​ច្រើន ទើប​ពួក​គេ​នាំ​គ្នា​កា.ប់​កម្ទេច​​ម៉ូតូ​យុវជន​នោះ​ជំនួស​វិញ ដើម្បី​ទុកជា​ការ​ព្រមាន ដែល​ទំនងជា​ភាគី​ទាំង​2 ធ្លាប់​មាន​ទំនាស់ ឬ​កុង​គ្នា​ពី​ណា​មក​មិនដឹង​។

ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនោះ វា.យ​និង​កាប់​ម៉ូតូ​យុវជន អ៊ី​ម ចឺ​ប អស់ចិត្ត​ហើយ ពួក​គេ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​3​គ្រឿង រត់គេច​ខ្លួន​បាត់​អស់​ទៅ ហើយ​ម្ចាស់​ម៉ូតូ​និង​មិត្តភក្តិ ក៏​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្លាម ហើយ​សមត្ថកិច្ច​ក៏​បាន​ចេញ​អន្តរា​គមន៍​ រហូត​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​2​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ រឿ​ន ប៊ុ​ន​លាភ ភេទ​ប្រុស អាយុ​16​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​5 ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ និង​ម្នាក់​ទៀត​ឈ្មោះ ឈុំ ផានិត ភេទ​ប្រុស អាយុ​15​ឆ្នាំ រស់នៅ​ភូមិ​ឧត្តុង្គ ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ​។

ដោយឡែក ក្មេងទំនើង​ចំនួន​2នាក់ទៀត ត្រូវ​​ឃាត់ខ្លួន​នៅរសៀលថ្ងៃទី30 មិនា នេះ ​ក្នុងនោះ​​ម្នាក់​​ឈ្មោះ​ណន ចាន់ដារ៉ា ភេទប្រុស អាយុ​១៩ឆ្នាំ រស់នៅភូមអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ​និង​ម្នាក់​ទៀត​​ឈ្មោះ​ឯម រ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង4 និង​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​បក្សពួក​គេ​ដែល​រត់គេច​ខ្លួន​បន្ថែម​ទៀត ដើម្បី​​យកមក​ចាត់ការ​តាមច្បាប់​នៅពេលក្រោយ​ទៀត​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ