ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​មុខសញ្ញា​ឆក់​កាបូប​កម្មការិនី​រោងចក្រ​ម្នាក់ និង​ម្នាក់​ទៀត​គេចខ្លួន​បាត់

2 ឆ្នាំ មុន
  • ព្រះសីហនុ

នគរបាល​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្របួច​បាន​មុខសញ្ញា​ឆក់​កាបូប​កាបូប​កម្មការិនី​រោងចក្រ​ម្នាក់ និង​បន្ត​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្របួច​បាន​មុខសញ្ញា​ឆក់​កាបូប​កាបូប​កម្មការិនី​រោងចក្រ​ម្នាក់ និង​បន្ត​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ រ៉េ​ត ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្តៅ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

ហើយ​ការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ម្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ចន្លោះ​ម៉ោង​៩ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៩-១៨០ ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) ០១​ករណី​កើតឡើង ដែល​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​រ៉ា​យ​ឌឺ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-0945 ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ឈ្មោះ រ័​ត្ន មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោង ចក្រ មាន​ទីលំនៅ​ភូមិ​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​ជន​រង គ្រោះ​ដួល​ម៉ូតូ​រង​របួសធ្ងន់​។

ករណី​ខាងលើ​នេះ ជន​រង​គ្រោះ​បាត់បង់​កាបូប​១ ហើយ​ក្នុង​នោះ​មាន​ប្រាក់ ១០០០០០ រៀល (​ដប់​ម៉ឺន​រៀល​) និង​ទូរស័ព្ទ​ដៃ​ម៉ាក LG ចំនួន​១​គ្រឿង​ផង​ដែរ​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ដល់​ឃុំ​អូរ​ជ្រៅ រួច​ក៏​ផ្តួល​ម៉ូតូ​ចោល រត់គេច​ខ្លួន​បាត់ ដោយ​បាត់​បន្សល់​ទុក​នូវ​វត្ថុ​តាង​រួម​មាន ៖ ១- ម៉ូតូ​០១​គ្រឿង ម៉ាក​រ៉ា​យ​ឌឺ ស៊េរី​ឆ្នាំ​២០ ១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1F Q- 09 45 ជិះ​ធ្វើ​សកម្មភាព​, ២-​អាវ​១, ៣- មួក​សុវត្ថិភាព​០១, ៤-​កាបូប​លុយ ពណ៌​ខ្មៅ ចំនួន​១ ក្នុង​នោះ មាន​លុយ​ចំនួន​១០០០០០​រៀល (​ដប់​ម៉ឺន​រៀល​) និង​ទូរ​ស័​ព្ឌ​ម៉ាក LG ចំនួន​១​គ្រឿង (​ជា​របស់​ជន​រង​គ្រោះ​)​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉េ​ត ទី នៅ​ចំណុច​ក្នុង​វត្ត ស្ថិត​ក្នុងភូមិ​ក្ដុល ឃុំ​ត្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ រីឯ​ម្នាក់​ទៀត​ឈ្មោះ រ៉ា​ន់ បូ​រិ​ទ្ធ កំពុង​រត់គេច​ខ្លួន​។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ