រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនតែងតែគិតរឿងអនាគត ជាជាងរឿងដែលត្រូវធ្វើនាពេលបច្ចុប្បន្ន ទាំងដែលកំពុងតែរស់ក្នុងពេលបច្ចុប្បន្ន។
ដើម្បីឲ្យកាន់តែច្បាស់ លោកម្ចាស់គ្រូ សាន សុជា បានបកស្រាយនៅក្នុងឆាណែនយូរធូបរបស់លោកគ្រូ កាលពីកន្លងមក ដោយបញ្ជាក់ថា អ្វីដែលយើងកំពុងតែរស់មិនមែនរស់ជាមួយអតីតកាល ក៏មិនមែនរស់ជាមួយនឹងអនាគត យើងរស់ជាមួយនឹងបច្ចុប្បន្ន ដូច្នេះត្រូវមើលបច្ចុប្បន្ននេះឯង។

ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ បានមានសង្ឃដីកាបន្តថា ៖ បើអ្នកចង់ដឹងអនាគតរបស់អ្នក អ្នកត្រូវមើលបច្ចុប្បន្ន បច្ចុប្បន្នស្អាត អនាគតក៏ស្អាតរុងរឿង។ ព្រះសម្មាសម្ពុទ្ធថា ប្រយោជន៍មាន៣ មុននឹងឈានដល់ប្រយោជន៍ទី២ឬទី៣ អ្នកត្រូវបំពេញប្រយោជន៍ទី១សិន។ ទី១ អ្នកត្រូវតែប្រឹងប្រែងការងារឲ្យអស់ពីទលទ្ធភាព ។ ទី២ អ្នកត្រូវតែថែរក្សា ស្អីខ្លះដែលជាសម្បត្តិរបស់អ្នក សម្បត្តិរបស់អ្នកដទៃ សម្បត្តិរបស់ជាតិអីទាំងអស់ហ្នឹង អ្នកត្រូវជួយថែរក្សា ពីព្រោះអ្នករស់នៅលើទឹកដីហ្នឹង ។ ឃើញទេព្រះពុទ្ធបង្រៀនចឹង។ទី៣ ដើម្បីឲ្យគ្រួសារអ្នកក្តីសង្គមជាតិរបស់អ្នកក្តីរស់នៅដោយរីកចម្រើនអ្នកត្រូវតែចេះសន្សំសំចៃរឿងផ្ទាល់ខ្លួន តែអ្នកអាចបរិច្ចាគអ្នកដទៃ។
ហ្នឹងសេពគប់មនុស្សល្អ មិត្តល្អ ដើម្បីតម្រែតម្រង់ជីវិតអ្នកកុំឲ្យដើរខុស ហ្នឹងជាប្រយោជន៍បច្ចុប្បន្ន ជាប្រយោជន៍រស់បច្ចុប្បន្ន ដល់តែប្រយោជន៍បច្ចុប្បន្នវានឹងហើយ ទើបយើងឈានទៅរកទាន សីល ចាគៈ បានសមសួន ។ តែបើប្រយោជន៍បច្ចុប្បន្នោះអត់នឹងទេ ទៅធ្វើវត្តក៏លួចលុយវត្តដែរ ម៉េចបានទៅធ្វើវត្តចេះតែលួចលុយវត្ត ថាមកពីធ្វើប្រយោជន៍បច្ចុប្បន្ននោះវាអត់បាន ឡើងទៅធ្វើមន្ត្រីរាជការ ទៅលួចមន្ត្រីរាជការទៀត ។

ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ សាន សុជា បានដីកា ៖ ហើយនៅស្រុកខ្មែរយើងប្រាថ្នាធ្វើធំមិនមែនទៅជួយទេ គឺប្រាថ្នាទៅបូម មកពីប្រយោជន៍បច្ចុប្បន្នវាធ្វើខ្លួនឯងអត់ទាន់ដល់ វានៅខ្វះ កាលនៅទាបប្រពន្ធតែមួយ ដល់ឡើងធំប្រពន្ធច្រើន រឿងអីមិនត្រូវបូម។ តាមពិតអាណិតគាត់ណាស់ បើគាត់មិនបូម បានអីឲ្យស្រីគាត់។
លោកម្ចាស់គ្រូ សាន សុជាបានសង្ឃដីកា ៖ មានញាតិញោមខ្លះគាត់ថា ស្តាប់អាត្មាមួយម៉ោង រកធម៌មួយម៉ាត់អត់ឃើញ ។ ញាតិញោមដូចម្តេចដែលហៅថាធម៌? ឧទាហរណ៍ ដូចមេត្តាធម៌ចុះ យើងអត់បានយលធម៌ហ្នឹងទៅដាក់ក្នុងសង្គមទេ ទើបសង្គមយើងមានមនុស្សឃោឃៅច្រើន ។

ព្រះពុទ្ធបង្រៀនថា តើពេលណាដែលអ្នកគួរតែចម្រើនមេត្តា ព្រះអង្គឆ្លើយដោយក្តីខ្លី លើកលែងតែអ្នកឯងដេកលក់ ឲ្យតែអ្នកឯងដឹងខ្លួនពេលនិយាយ ពេលធ្វើការ ត្រូវតែចម្រើនមេត្តា ។ ឧទាហរណ៍ពេលយើងបើកឡានទៅ ពេលឡានស៊ឺរែនអ្នកជំងឺបើកពីក្រោយទៅ យើងមានចិត្តអាណិតមួយថា មិនថា ជាកូនអ្នកណា ម្តាយអ្នកណា គ្រោះថ្នាក់អីគ្នាត្រូវបន្ទាន់ទៅមន្ទីរពេទ្យ បើអញ់នៅពីមុខចឹងរាំងស្ទះគ្នា ចឹងមានតែអៀបឲ្យគ្នាទៅ។ នេះឯងជាចិត្តករុណាដែលត្រូវចម្រើនភ្លាមៗ ធម៌មិនមែននៅក្នុងគម្ពីទេ តែនៅក្នុងជីវិតប្រចាំថ្ងៃ៕
ចែករំលែកព័តមាននេះ