រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានលើកយកសំណុំរឿងអតីតប្តីបាញ់សម្លា.ប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ មកបើកសវនាការជំនុំជម្រះទោស ប៉ុន្តែសវនាការនោះ ក្រោយពីសាកសួរដេញដោលជនដៃដល់រួច ត្រូវបានប្រធានក្រុមប្រឹក្សា លើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ។
សវនាការខាងលើបានធ្វើឡើងជាសាធារណៈ ដោយមានលោក ម៉ម ច័ន្ទវណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្សា សាវ៉ាត ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទខាងលើមានឈ្មោះ ជា អូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅម្តុំផ្សារដីហុយ រាជធានីភ្នំពេញ។ ហើយនៅចំពោះមុខសវនាការក្នុងរង្វង់ក្រចកសេះ ជនត្រូវចោទបានឆ្លើយសារភាពទាំងអួលដើម.ក និងទឹកភ្នែករលីងរលោង ដោយទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត អំពើមិនគប្បីលើកដៃបា.ញ់ប្រហា.រជីវិតអតីតប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ ដោយគ្មានជម្រើស។ ជនត្រូវចោទក៏បានសំណូមពរផងដែរ សុំឲ្យតុលាការបន្ធូរបន្ថយទោសរូបគេ ដើម្បីកែប្រែខ្លួនរស់នៅក្នុងសង្គមដ៏ស្អាតស្អំតទៅទៀត។
សូមរម្លឹកថា លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរលើសំណុំរឿងឃា.តកម្ម កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនដៃដល់ដែលជាអតីតប្តីបា.ញ់សម្លា.ប់អតីតប្រពន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឃា.តកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត។ បទល្មើស ឃា.តកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ គឺជាអំពើសម្លា.ប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ ឬជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃា.តកម្មគិតទុកជាមុន តម្រូវឲ្យផ្តន្ទាទោសលើជនដៃដល់ ដាក់ពន្ធនាគារអស់មួយជីវិត។
ហើយនៅចំពោះមុខសមត្ថកិច្ច ក៏ដូចជាស្ថាប័នតុលាការ ជនដៃដល់ទទូចចង់ស្លា.ប់តាមអតីតប្រពន្ធក្នុងរូបភាពណាក៏ដោយ មិនចង់ដេកពន្ធនាគារមួយជីវិតទេ ដើម្បីកុំឲ្យដិតដាមនូវវិប្បដិសារីក្នុងចិត្ត។ ជនដៃដល់រូបនេះបានដឹងកំហុស និងស្រក់ទឹកភ្នែកនៅពេលឃើញក្តាមឈូស ក្រោយពេលមានដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃ.ស។

សូមជម្រាបថា ករណីខាងលើបានកើតឡើង ដោយអតីតប្តីបា.ញ់អតីតប្រពន្ធស្លា.ប់ក្នុងថ្លុកឈា.ម កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងផ្ទះតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ នូ សុជាតា ភេទស្រី អាយុ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍ ហើយអ្នកទាំង២ មានកូនប្រុសម្នាក់ អាយុ១ខួប៩ខែប៉ុណ្ណោះ ។ ហើយពួកគេក៏បានលែងលះគ្នាដាច់ស្រេចអស់រយៈពេល៣ខែកន្លងទៅហើយ ដោយដឹងលឺត្រឹមសាលាសង្កាត់ ព្រោះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង២ មិនមានចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍នោះឡើយ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុអតីតប្តីបានទៅផ្ទះអតីតប្រពន្ធ ហើយក៏កើតជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ព្រោះតែប្រចណ្ឌរឿងអតីតប្រពន្ធមានសហា.យដែលនាំឱ្យលែងលះគ្នា។ ក្រោយឈ្លោះប្រកែកគ្នាមួយប្រាវ អតីតប្តីក៏នាំអតីតប្រពន្ធចូលបន្ទប់ ដើម្បីនិយាយវែកញែករឿងដដែលនោះ។ ខណៈនោះបងប្រុសបង្កើតជនរងគ្រោះចូលទៅក្នុងបន្ទប់ដែរ ដើម្បីជួយសម្របសម្រួល តែត្រូវអតីតប្តីដកកាំភ្លើ.ងខ្លី ម៉ាក K59 ភ្ជង់ទៅលើបុរសជាបង និងគំរា.មឲ្យចេញពីបន្ទប់ កុំឲ្យចេះដឹងរឿងប្តីប្រពន្ធរបស់ពួកគេ។
ភ្លាមៗនោះ បុរសជាបងក៏បានដើរចេញទៅវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេចេញពីបន្ទប់ ហើយរំពេចនោះជនសង្ស័យក៏បានបា.ញ់សម្លា.ប់អតីតប្រពន្ធចំសៀតថ្កា បណ្តាលឲ្យស្លា.ប់នៅលើគ្រែតែម្តងទៅ។ បន្ទាប់មកជនសង្ស័យមិនបានរត់គេចទៅណាឡើយ ហើយ សាច់ញាតិជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ឃាត់ខ្លួន តែម្តង។
ក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរ និងបន្តនីតិវិធី។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច្ច័យពិនិត្យទីតាំងកើតហេតុ ក៏ដូចជាសាកសួរ។ ហើយនៅជុំវិញស.ពជនរងគ្រោះ សមត្ថកិច្ចរកឃើញគ្រាប់កាំទុះចំនួន៤គ្រាប់ ក្នុងនោះផ្ទុះមួយគ្រាប់ អត់ផ្ទុះ៣គ្រាប់។ ទន្ទឹមនឹងនោះដែរ គេនៅមិនទាន់ដឹងថា តើគ្រាប់កាំទុះទាំង៤គ្រាប់នោះ ជនសង្ស័យបា.ញ់ទៅលើជនរងគ្រោះទាំង៤គ្រាប់ ឬក៏បា.ញ់ខ្លួនឯងខ្លះឡើយ0x017d7។ដោយឡែកចំពោះកាំភ្លើ.ងដែលជនសង្ស័យបា.ញ់នោះក៏មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ចថា តើបានមកពីណានោះដែរ0x017d7។
សូមបញ្ជាក់ថា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អតីតប្តីដែលមានឈ្មោះ «ជា អូន សន្តិភាព» បានបង្ហោះនៅលើបណ្តាញសង្គម មុនពេលផ្តាច់ជីវិតអតីតប្រពន្ធ ដោយមាន បង្ហោះទាំងថតវីដេអូប្រពន្ធ និងកូន នៅក្នុងបន្ទប់ ភ្ជាប់ជាមួយនឹងខ្លឹមសារសរសេរថា «ខ្ញុំសុំទោស ម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំ គេមិនផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាក់ប៉ាជួយដាក់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំនៅជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ា ពូមីង បងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាន និងប្រពន្ធខ្ញុំដល់ឱ្យ និងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ា ពូមីង បងប្អូនទាំងអស់ ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន»៕
ចែករំលែកព័តមាននេះ