ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ​ល​ហ្ស៊ិ​ក​ឈ្នះ​អា​ល្លឺ​ម៉​ង់ ស្កុ​តឡែ​ន​ផ្តួល​អេ​ស្ប៉ា​ញ បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​រៀងខ្លួន

1 ឆ្នាំ មុន

បរទេស ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក និង​ស្កុ​តឡែ​ន បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​រៀងខ្លួន

បរទេស ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក និង​ស្កុ​តឡែ​ន បាន​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​រៀងខ្លួន ក្រោយ​រកបាន​ជ័យជម្នះ​កាលពី​យប់មិញ​។

ការ​រង់ចាំ​អស់​រយៈពេល​៦៩​ឆ្នាំ​ត្រូវ​បាន​បញ្ចប់ ក្រោយ​ក្រុម​បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក អាច​រកបាន​ជ័យជម្នះ​ជា​លើក​ដំបូង​លើ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ សម្រាប់​ជំនួប​មិត្តភាព​ដោយ​លទ្ធផល ៣-២ បន្ទាប់​ពី​ខកខាន​អស់​ពេល​ជា​យូរ​ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​ម្ល៉េះ​។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rheinenergiestadion ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កូ​ឡូញ (Koln) ប្រទេស​អា​ល្លឺ​ម៉​ង់ ៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ​បែ​ល​ហ្ស៊ិ​ក​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ស្លាប Yannick Carrasco ខ្សែប្រយុទ្ធ Romelu Lukaku និង​ខ្សែបម្រើ Kevin De Bruyne ខណៈ​ដែល​គ្រាប់​បាល់​របស់​ក្រុម​ម្ចាស់ផ្ទះ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Niclas Füllkrug និង​ខ្សែបម្រើ​ស្លាប Serge Gnabry​។

គួរ​រំលឹក​ថា ការ​ឈ្នះ​ចុង​ក្រោយ​របស់​បែ​ល​ហ្ស៊ិ​ក​ទៅ​លើ​អា​ល្លឺ​ម៉​ង់ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​១៩៥៤ ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ ២-០ នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​។

ដោយឡែក ក្រ​ឡែក​ទៅ​កាន់ការ​ប្រកួត​១​គូ​ទៀត ក្រុម​ជម្រើសជាតិ​ស្កុ​តឡែ​ន បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន ក្រោយ​ផ្តួល​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល ២-០ នៅ​ក្នុង​ការ​ប្រកួត​ពូ​ល A នៃ​យុទ្ធនាការ​ជម្រុះ UEFA Euro 2024 ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Hampden Park ។ ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ​ស្កុ​តឡែ​ន​សម្រេច​បាន​ដោយ​ខ្សែបម្រើ Scott McTominay ២​គ្រាប់​តែ​ម្នាក់ឯង​។

តាម​រយៈ​ជ័យជម្នះ​នេះ បាន​បិទ​បញ្ចប់​ការ​រង់ចាំ​រយៈពេល​៣៩​ឆ្នាំ​របស់​ស្កុ​តឡែ​ន ដើម្បី​យកឈ្នះ​លើ​អេ​ស្ប៉ា​ញ​ជា​លើក​ដំបូង ខណៈ​ដែល​ការ​ឈ្នះ​ចុង​ក្រោយ​របស់​ពួក​គេ​លើ​អេ​ស្ប៉ា​ញ កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៨៤ ជាមួយនឹង​លទ្ធផល ៣-១ នៅ​ក្នុង​ការ​ប្រកួត​យុទ្ធនាការ​ជម្រុះ​ប្រចាំ​តំបន់​អឺរ៉ុប​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup 1986​។

បច្ចុប្បន្ន​ស្កុ​តឡែ​ន​កំពុង​បន្តកាន់កាប់​កំពូល​តារាង​ពូ​ល A ក្រោយ​ឆ្លងកាត់​២​ប្រកួត​ឈ្នះ​ទាំងអស់​តាម​ពីក្រោយ​ដោយ​អេ​ស្ប៉ា​ញ​ដែល​មាន​៣​ពិន្ទុ ស្រប​ពេល​ហ្ស​ក​ហ្ស៊ី និង​ន័​រ​វែ​សមាន​១​ពិន្ទុ ចំណែក​ស៊ី​ប​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ