ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​រ៉ឺ​ម៉ក់​កង់​បី​បុក​រថយន្ត​ស៊េរីថ្លៃកប់ពពក​ ហើយសង​សំណង​ដោយ​ខ្ទឹម​មួយ​បាច់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ម៉ូតូ​កង់​បី​ដឹក​បន្លែ​បុក​គ្នា​ជាមួយនឹង​រថយន្ត​ទំនើប​ថ្លៃ​កប់​ពពក Bentley ហើយ​ផ្តល់​សំណង​ត្រឹមតែ​ខ្ទឹម​មួយ​បាច់​តូច​។
រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ក្នុង​ខេត្ត Jinan ប្រទេស​ចិន ដែល​ម្ចាស់​រ៉ឺ​ម៉ក​កង់​បី​បាន​ទៅ​បុក​ជាមួយនឹង​រថយន្ត Bentley ពណ៌​ខ្មៅ ទាំង​ខាង​រថយន្ត​មិន​ខុស​ទាល់តែ​សោះ​។

តាម​ច្បាប់​ម្ចាស់​កង់​បី​ត្រូវ​តែ​សង​ម្ចាស់​រថយន្ត Bentley តែ​ដោយសារ​តែ​ម្ចាស់​រថយន្ត Bentley ឃើញ​ម្ចាស់​កង់​បី​ជា​ជន​ពិការ​ជើង ហើយ​ក្រីក្រ​ទៀត​នោះ គាត់​ក៏​សុខចិត្ត​មិន​ទទួល​សំណង​អ្វី​ទាំងអស់ ទោះបីជា​ខាង​កង់​បី​ចង់​សង​តិចតួច​ក៏​ដោយ​។

ដោយ​មិន​អស់ចិត្ត​នឹង​ទ​ង្វើ​ដ៏​ល្អ​របស់​ម្ចាស់​រថយន្ត ម្ចាស់​កង់​បី​បាន​បោះ​ខ្ទឹម​មួយ​បាច់​ចូល​ទៅ​ក្នុង​រថយន្ត​។ ការ​បោះ​នេះ​ហាក់បីដូចជា​មិន​សមរម្យ តែ​នេះ​ដោយសារ​តែ​ម្ចាស់​កង់​បី​ជា​ជន​ពិការ​។

ម្ចាស់​រថយន្ត​ពិតជា​មិន​ខឹង​ទៅ​នឹង​ទ​ង្វើ​របស់​ម្ចាស់​កង់​បី​ឡើយ ហើយ​គាត់​បាន​ប្រាប់​ណែនាំ​ឲ្យ​ម្ចាស់​កង់​បី​បើកបរ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទៅ​ថ្ងៃក្រោយ​៕