ខេត្តបាត់ដំបង ៖ ស្ថានីយលក់ហ្គាសតូចមួយកន្លែង ដែលទំនងបូមហ្គាសខុសបច្ចេកទេសបណ្ដាលឲ្យផ្ទុះទុយោបង្កជាអគ្គិភ័យឆេះផ្អើលមហាជន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៧
មីនា ស្ថិតនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដែលធ្វើឲ្យខូចខាតសម្ភារ និង លុយកាក់មួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
![Picture]()
ប្រភពព័ត៌មានបានឲ្យដឹងថា កូនស្ថានីយលក់ហ្គាសនោះ ឈ្មោះ នង ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ហ្គាសនៅចំណុចខាងលើ ។ អគ្គិភ័យបានកើតឡើង ពេលគាត់កំពុងបូមហ្គាស តែគេពុំដឹងពីមូលហេតុនៃអគ្គិភ័យនោះពីដំបូងទេ ខណៈគេឃើញម្ចាស់ស្ថានីយនេះ និងមនុស្សម្នាក់ផ្អើលរត់ព្រាត ចេញពីកន្លែងកើតហេតុ ។
![Picture]()
សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ភ្លាមៗបាញ់ទឹកពន្លត់ ក្រោយមានអគ្គិភ័យនិងមានការភ្ញាក់ផ្អើល។ បើតាមសមត្ថកិច្ចបាននិយាយថា អគ្គិភ័យនោះបានកើតឡើង ដោយសារផ្ទុះទុយោបូមហ្គាស។ ម្ចាស់ស្ថានីយក៏បាននិយាយដែរថា ពេលកំពុងបូមហ្គាសសុខៗ ទំនងទុយោបូមហ្គាសស្ទះ ស្រាប់តែបែកធ្លាយតែម្ដង ។
![Picture]()
ប្រភពដដែលបានប្រាប់សមត្ថកិច្ចថា ពេលទុយោហ្គាសបែកធ្លាយបែបនេះ វាបានប៉ះទៅនឹងប្រព័ន្ធចរន្តភ្លើងម៉ូទ័របូមហ្គាស ទើបបង្កជាអគ្គិភ័យតែម្ដង។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច សម្ភារដែលខូចខាតដោយសារអគ្គិភ័យមាន ឧបករណ៏បាញ់ហ្គាសមួយឈុត ធុងហ្គាសមួយ ម៉ូតូកង់បី០១គ្រឿង តុដាក់លុយ០១ លុយខ្មែរ០៤លានរៀល និង ប្រាក់ថៃប្រហែល៣០ម៉ឺនបាត តែពុំបង្កឲ្យគ្រោះថ្នាក់មនុស្សទេ ។
![Picture]()
អគ្គិភ័យនេះត្រូវរលត់ទាំងស្រុង ក្រោយពីមានអន្តរាគន៏រថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច និង ប្រជាពលរដ្ឋផង ដែលបានជួយពន្លត់។ នេះជាការធ្វេសប្រហែស ដែលអ្នកលក់ហ្គាសមិនបាន
ត្រូតពិនិត្យរាល់ឧបករណ៍ប្រើប្រាសសម្រាប់បូមហ្គាស ទើបនាំឲ្យមានគ្រោះមហន្តរាយបែបនេះ៕
![Picture]()
ចែករំលែកព័តមាននេះ