ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ចោរ​គាស់​ផ្ទះ​​នៅឡើយទេ​​មកទល់ពេលនេះ​

1 ឆ្នាំ មុន

​ខេត្តបាត់ដំបង ​៖  រយៈពេល​០៣​ថ្ងៃ​ហើយ សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ ដែល​​គាស់​លំនៅ​ឋាន​អ្នកលក់​ត្រី​ចូល​លួច​គ្រឿង​អ​ល័​ង្ការ និង​ប្រាក់​អស់​ច្រើន​ក្រាស់ក្រែល នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំនៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ​កំពុង​បន្ត​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅឡើយ​…

​ខេត្តបាត់ដំបង ​៖  រយៈពេល​០៣​ថ្ងៃ​ហើយ សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ ដែល​​គាស់​លំនៅ​ឋាន​អ្នកលក់​ត្រី​ចូល​លួច​គ្រឿង​អ​ល័​ង្ការ និង​ប្រាក់​អស់​ច្រើន​ក្រាស់ក្រែល នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំនៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ​កំពុង​បន្ត​ការ​ស៊ើបអង្កេត​របស់​ខ្លួន​នៅឡើយ​ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​អធិការ​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី២៨ មី​​នា ​។

​​លោក ឡុ​ង យោធា​វី​រៈ អធិការ​ស្រុក​ឯ​ភ្នំបាន​ឲ្យ​ដឹង​ថា ពេល​នេះ ​យើង​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ប្រព្រឹត្ត​ទេ តែ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្ត​នីតិវិធីសាកសួរ​គ្រួសារ​ជន​រង​គ្រោះ និង​សាក្សី​​នានា​នៅឡើយ ​។ លោក​បាន​ប្រាប់​​ថា ម្ចាស់ផ្ទះ​ពុំ​បានដឹង​អំពី​រឿង​នេះ​ទេ បើ​ទោះជា​កូនស្រី​គាត់​ដេក​នៅ​ក្នុង​បន្ទប់​ខាងក្នុង​ក្ដី ព្រោះ​គាត់​បាន​ងើប​ពី​យប់​ដឹក​ត្រី​ទៅ​លក់​នៅ​ឯ​ផ្សារ តែ​អ្នក​ជិត​ខាង​បានដឹង​នៅ​ពេល​ព្រឹក​ព្រលឹម  រួច​ក៏​ផ្ដល់​ព័​ត៌មាន​ទៅ​ម្ចាស់ផ្ទះ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ បាន​គាស់​ផ្ដាច់​សោ​ទ្វារផ្ទះ​មួយ​កន្លែង នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំដែល​គេ​សន្និដ្ឋាន​ថា អាច​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី២៦ មី​នា ក្រោយ​ពេល​ម្ចាស់ផ្ទះឈ្មោះ តឿន សា​វ័​ន្ត ភេទប្រុស​ អាយុ​៥០​ឆ្នាំ ជាមួយ​និង​ភរិយា​គាត់ ងើប​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ផ្សារ​ផុត​បន្តិច  ខណៈ​កូនស្រី​គាត់​កំពុង​ដេក​លក់​នៅ​ក្នុង​បន្ទប់​នៅឡើយ​ ។​ តាម​ការ​ស្រង់​សំដី​ពី​សមត្ថកិច្ច គឺជន​រង​គ្រោះ​មិន​បានដឹង​រឿង​គេ​គាស់​ផ្ទះ​ពី​ដំបូង​ទេ ​។ 

ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ដដែល អ្នក​ក្បែរ​ខាង​ដែល​មើលឃើញ​ស្នាម​គាស់​ទម្លុះទម្លាយ​ទ្វារ ទើប​មានការ​សង្ស័យ​ក៏​ទូរស័ព្ទ​សួរនាំ​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​មក​មើល​ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ដោយសារ​ត្រូវ​ចោរ​ចូល​រើ​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ពី​ក្នុងផ្ទះ​ ។ យោង​តាម​របាយ​ការ​ណ៍​​សមត្ថកិច្ច ដែល​កោះសន្តិភាព​ទ​ទួល​បាន​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ដែល​បាត់​បង់​រួម​មានខ្សែ​ក​មាស​០២​ខ្សែ​ទម្ងន់​១, ៦​តំឡឹង​, ខ្សែដៃ​មាស​០២​ខ្សែ​ទម្ងន់​១, ៣​តំឡឹង​, ចិញ្ចៀន​មាន​០២​វង់​ទម្ងន់​០៤​ជី​, ក្រវិល​មាន​០២​គូ​​ទម្ងន់​០២​ជី និង​ប្រាក់​ខ្មែរ​ចំនួន​៩​លាន​រៀល​ ។ ប៉ុន្តែ​នៅ​មាន​គ្រឿង​អ​ល័​ង្ការប្រាក់​ខ្មែរ ប្រាក់​បាត និង​ប្រាក់​ដុល្លា​រមួយ​ចំនួន​ទៀត​ដែល​នៅ​សេសសល់​ពី​ដៃ​ចោរ ដែល​ទំនង​ចោរ​រក​មិនឃើញ​ ។

​បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ​មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​យក​មាសប្រាក់ជន​រង​គ្រោះ​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ទៅ​កាន់​សមត្ថកិច្ច​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ​មីនា ទើប​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ស្រុក​ឯក​ភ្នំ​ ។ ​ក្រោយ​ទ​ទួ​ល​បាន​បណ្ដឹង​ សមត្ថកិច្ច​ក៏​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​សួរនាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ រួម​ទាំង​សាក្សី​ផង​ ។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត តែ​ហាក់​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នោះ​ឡើយ​ទេ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​១៧ ​មីនា ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​គាស់​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​យីហោ​ «​រឿ​ន រ៉ូ​ហ្សា​» ស្ថិត​នៅ​ភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ប្រមូល​លួច​យក​ទូរស័ព្ទ​គ្រប់​ប្រភេទ​អស់​ចំនួន​៦០​គ្រឿង និងដុំ​សាក​ថ្ម​មួយ​ចំនួន​ទៀត ខណៈ​ពេល​ម្ចាស់​ហាង​មានធុរៈ​បិទទ្វារ​ទុក​ចោល​មួយ​កំណាត់​ថ្ងៃ​ ។

​ម្ចាស់​ហាង​លក់់​ទូរស័ព្ទ​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា  នៅ​ថ្ងៃ​កើតហេតុ គាត់​និង​ប្រពន្ធ​ជាប់រវល់​ទៅ​ចូលរួម​ពី​ធី​ភ្ជាប់ពាក្យ​បងប្អូន​តាំងពី​ព្រឹក លុះ​ត្រឡប់​មក​វិញ​ពេល​រសៀល ក៏​ជួប​នូវ​រឿង​អកុសល​បែប​នេះ​តែ​ម្ដង ​។ ជុំវិញ​អំពើ​ចោរកម្ម​លួច​យក​ទូរស័ព្ទ​រាប់​សិប​គ្រឿង​ខាងលើ​នេះ សមត្ថកិច្ច​ស្រុក​កំ​រៀង ហាក់​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ អំពី​ការ​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​ជន​ដៃដល់​ ។ ប៉ុន្តែ​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួ​ល​ដឹកនាំ​កិច្ច​ការងារ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​អះអាង​ថា «​លោក​កំណត់​បាន​ហើយ នូវ​មុខសញ្ញា​ជនសង្ស័យ​ដែល​គាស់​ហាង​ទូរស័ព្ទ​ខាង​លើ​នេះ​»​ ។

​លោក​ស្នងការ​រង​បាន​បញ្ជាក់​ថា លោកស្នងការ​ខេត្តបាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញចុះ​ស៊ើបអង្កេត​លើ​ករណី​នេះ ហើយ​ពេល​នេះ ​យើង​មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ដៃដល់​ហើយ ដែល​យើង​កំពុង​តាម​ប្រមាញ់​ ។ ប៉ុន្តែ​ឈឿ​ង គឹ​ម​សុង ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ អំពី​ករណី​ចោរ​គាស់​ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ឯង​ភ្នំ​ខាងលើ​ថា  រហូត​ដល់​ពេល​នេះ លោក​ពុំ​ទាន់​ទ​ទូល​បាន​របាយ​ការ​ណ៏​ណា​បន្តិច ពី​អធិការ​ស្រុក​ឯក​ភ្នំ​នៅឡើយ​ទេ ព្រោះ​ពុំ​មាន​អ្នក​រាយ​ការ​ណ៏​៕​

អត្ថបទសរសេរ ដោយ