ទីក្រុងបាងកក, ប្រទេសថៃ៖ ចប់ហើយ បើផាឡាំងប្រាឆារ៉ាត់ និងភឿថៃរួមគ្នា តើឱ្យលោកប្រាយុទ្ធចាន់អូចាទៅណា? ថ្មីៗនេះមានពាក្យតំណាលតគ្នាថាគណបក្សនយោបាយ២នៅប្រទេសថៃ គឺភឿថៃ និងផាឡាំងប្រាឆារ៉ាត់ (ពលំប្រជារាស្ត្រ) អាចនឹងបង្កើតរាជរដ្ឋាភិបាលចម្រុះជាមួយគ្នាក្រោយការបោះឆ្នោតនៅអាណត្តិថ្មី។ បើដូច្នេះមែន, តើឱ្យលោកប្រាយុទ្ធចាន់អូចាសង្ឃឹមអ្វី បើលោករំពឹងថានឹងចូលរួមជាមួយផាឡាំងប្រាឆារ៉ាត់។
លោកប្រាវីត បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីថៃ, ជាប្រធានគណបក្សផាឡាំងប្រឆារ៉ាត់ និងជាបេក្ខជននាយករដ្ឋមន្ត្រីគ្មានឡើយការព្រមព្រៀមគ្នាសម្ងាត់ដើម្បីឱ្យលោកប្រាវីតវង្សសុវ៉ាន ដែលជាប្រធានគណបក្សផាឡាំងប្រាឆារ៉ាត់ ឡើងធ្វើជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមការបញ្ជាក់របស់អនុប្រធានគណបក្សភឿថៃ លោកភុំថាម វិចឆាយ៉ាឆៃ (Phumtham Wechayachai)។ លោកថ្លែងបែបនេះតបទៅនឹងការដកស្រង់សម្ដីលោកវិរាជ រតនាសតិ (Wirach Ratanasate) ដែលជាអនុប្រធានគណបក្សផាឡាំងប្រាឆារ៉ាត់។
លោក Phumtham Wechayachai អនុប្រធានគណបក្សភឿថៃលោកវិរាជថ្លែងថាមន្ត្រីនៃគណបក្សទាំង២បានព្រមព្រៀងគ្នារួចហើយលើបញ្ហានេះ។ លោកភុំថាមបញ្ជាក់ថាមានតែគណៈកម្មការនាយករបស់បក្សតែប៉ុណ្ណោះដែលមានសិទ្ធិសម្រេចនៅក្នុងរឿងនេះ។ ជាពិសេស ការសម្រេចថាត្រូវចូលរួមជាមួយបក្សណាមួយ។ បញ្ហានេះទៀតសោតក៏អាស្រ័យទៅលើចំនួនអាសនៈដែលគណបក្សនោះទទួលបាន។ លោកថាឥឡូវនេះយើងអត់មានខ្វាយខ្វល់អ្វីច្រើនទេ។ យើងធ្វើយ៉ាងណាដណ្ដើមយកអាសនៈរបស់អ្នកតំណាងរាស្ត្រឱ្យបាន៣១០អាសនៈ។
លោកWirach Ratanasate អនុប្រធានគណបក្សផាឡាំងប្រាឆារ៉ាត់សមាជិកព្រឹទ្ធសភា២៥០រូបជាឧបសគ្គធំណាស់ដែលអាចនឹងរារាំងមិនឱ្យយើងឡើងកាន់អំណាចបាន។ បើយើងបាន៣១០អាសនៈនៅក្នុងដៃ, យើងមិនចាំបាច់ខ្វាយខ្វល់ច្រើនទេ។ យើងចង់រួមគ្នាជាមួយគណបក្សនយោបាយណាក៏បានដែលទទួលបានអាសនៈតិចក្ដី ច្រើនក្ដី នៅក្នុងរដ្ឋសភា។ អនុប្រធានបក្សភឿថៃរូបនេះនិយាយឌឺដងត្រឡប់ទៅវិញថាតើលោកវិរាជកំពុងតែដេកយល់សប្ដិទាំងថ្ងៃទេដឹង? គណៈកម្មការនាយករបស់យើងមានដែលចេញសេចក្ដីសម្រេចបែបហ្នឹងពីអង្កាល់!
![Picture]()
យើងកំពុងតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ចដើម្បីត្រៀមខ្លួនបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី ដោយធ្វើយ៉ាងណាត្រូវតែមានកម្លាំងគ្រប់គ្រាន់អាចយកឈ្នះសំឡេងភាគច្រើនលើសលប់របស់ព្រឹទ្ធសភា។ យើងមិនដែលទាក់ទងលោកវិរាជ ឬមានកិច្ចព្រមព្រៀងជាមួយគាត់ ឬជាមួយនរណាម្នាក់ឡើយ។ គោលដៅធំបំផុតរបស់ភឿថៃគឺធ្វើយ៉ាងណាត្រូវតែឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។
![Picture]()
លោកភុំថាមបញ្ជាក់ថាបើឱ្យភឿថៃចូលរួមជាមួយផាឡាំងប្រាឆារ៉ាត់ ហើយឱ្យលោកប្រាវីតវង្សសុវ៉ានជានាយករដ្ឋមន្ត្រី គឺកាន់តែឆ្ងាយមែនទែនហើយ ចូលគ្នាលែងចុះតែម្ដង។ លោកថាអ្នកដែលមានសិទ្ធិសម្រេចថានរណាត្រូវដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិថ្មីគឺប្រជារាស្ត្រដែលជាម្ចាស់ឆ្នោត។ គណបក្សនយោបាយណាដែលទទួលបានអាសនៈច្រើនជាងគេគួរជាអ្នកដែលសិទ្ធិសម្រេចនៅក្នុងរឿងនេះ។ ចំណែកបក្សដែលទទួលបានអាសនៈបន្ទាប់បន្សំត្រូវតែជាអ្នកដើរជើងក្រោយ៕
ប្រភព៖ Bangkok Post
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ