ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ព្រមានបណ្តេញ​បុគ្គលិក​ដែល​មិនមក​ធ្វើ​ការ​នៅ​ការិយាល័យ ៣ថ្ងៃ​ក្នុង​មួយ​សប្តាហ៍

1 ឆ្នាំ មុន

(អាមេរិក)៖ យោងតាមការចុះផ្សាយរបស់ Business Insider នៅក្នុងការប្រកាសកាលពីថ្ងៃទី២២ ខែមីនា នាយកគ្រប់គ្រង Platformer កញ្ញា Zoë…

(អាមេរិក)៖ យោងតាមការចុះផ្សាយរបស់ Business Insider នៅក្នុងការប្រកាសកាលពីថ្ងៃទី២២ ខែមីនា នាយកគ្រប់គ្រង Platformer កញ្ញា Zoë Schiffer បាននិយាយថា Apple បានគំរាមចាត់វិធានការលើបុគ្គលិកដែលមិនបង្ហាញមុខយ៉ាងហោចណាស់ ៣ថ្ងៃក្នុងមួយសប្តាហ៍។

ប្រភពបានឱ្យដឹងថា «ក្រុមហ៊ុន Apple កំពុងត្រួតពិនិត្យវត្តមានរបស់បុគ្គលិក ហើយនឹងចេញការព្រមានបន្ថែមសម្រាប់អ្នកដែលមិនបង្ហាញខ្លួនទៅកាន់ការិយាល័យបីដងក្នុងមួយសប្តាហ៍»។ ទោះជាយ៉ាងណា Apple មិន​បាន​ឆ្លើយ​តប​នឹង ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ Business Insider ទេ។

ចាប់តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ មក ក្រុមហ៊ុន Apple បានស្នើឱ្យបុគ្គលិកទាំងអស់ធ្វើការនៅការិយាល័យ ៣ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃណាមួយផ្សេងទៀតនៃសប្តាហ៍ដែលបុគ្គលិកអាចជ្រើសរើសបាន។

នៅខែមីនា ឆ្នាំ២០២២ នាយកប្រតិបត្តិ Tim Cook បានផ្ញើអនុស្សរណៈមួយប្រាប់និយោជិតថា ក្រុមហ៊ុននឹងចាប់ផ្តើមអនុវត្តផែនការធ្វើការជាគំរូកូនកាត់ (រួមបញ្ចូលគ្នារវាងការងារនៅផ្ទះ WFH និងធ្វើការនៅការិយាល័យ) ប៉ុន្តែបុគ្គលិកជាច្រើននាក់បានសម្តែងការតវ៉ាយ៉ាងខ្លាំងក្លា។

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏កម្រ ដែលមិនទាន់បានកាត់បន្ថយបុគ្គលិកជាផ្លូវការនៅឡើយទេ ដោយសារតែមានការជួលតិចជាង Google, Amazon, Microsoft ឬ Meta ក្នុងអំឡុងពេលជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ក៏មានសញ្ញាជាច្រើននៃភាពធូររលុងផងដែរ។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា សាជីវកម្មអាមេរិកបានពន្យារពេលការទូទាត់ប្រាក់រង្វាន់ដល់និយោជិតមួយចំនួន និងកាត់បន្ថយការជួលក្នុងខែមីនា ហើយបានបញ្ឈប់ការធ្វើការជាមួយបុគ្គលិកជាប់កិច្ចសន្យាក្នុងខែសីហា៕