ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! មហាសេដ្ឋី ជេ​ក ម៉ា ត្រឡប់​ដល់​ចិនដីគោក​វិញ​ហើយ ក្រោយ​បា.ត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង

1 ឆ្នាំ មុន

ចិន ៖ កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ចិន លោក ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba

ចិន ៖ កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ចិន លោក ជេ​ក ម៉ា (Jack Ma) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group Holding បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ចាកចេញ​យ៉ាង​អាថ៌​កំបាំង​អស់​រយៈពេល​ជាង​១​ឆ្នាំ ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​ដែល​គាត់​បាន​បង្កើត​ឡើង​នៅ​ទីក្រុង Hangzhou ដែល​ជា​ស្រុក​កំណើត​របស់​មហាសេដ្ឋី​ល្បីឈ្មោះ​រូប​នេះ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន South China Morning Post បាន​ចេញផ្សាយ​ថា នៅ​ថ្ងៃ​ទី​២៧ ខែមីនា​នេះ លោក ជេ​ក ម៉ា បាន​ជួប​ជាមួយនឹង​គ្រូបង្រៀន និង​សិស្ស​នៅ​ឯ​សាលា Yungu ដែល​ជា​សាលា​ឯកជន​គ្របដណ្តប់​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​វិទ្យាល័យ ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ស្ថាបនិក​ក្រុមហ៊ុន Alibaba នៅ​ក្នុង​ឆ្នាំ​២០១៧ ដោយ​វត្តមាន​របស់​មហាសេដ្ឋី​ជំនួញ​រូប​នេះ បាន​ពិភាក្សា​អំពី​បញ្ហា​អប់រំ និង​បច្ចេកវិទ្យា ChatGPT ។

លោក ម៉ា បាន​ត្រឡប់​មក​ចិនដីគោក​វិញ បន្ទាប់​ពី​ឈប់​សម្រាក​មួយ​រយៈ​នៅ​ទីក្រុង​ហុងកុង ជា​កន្លែង​ដែល​គាត់​បាន​ជួប​មិត្ត​ភ័ក្តិ និង​បាន​ទៅ​លេង​សារមន្ទីរ​សិល្បៈ Art Basel មួយ​រយៈពេល​ខ្លី​ផង​ដែរ​។ គាត់​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ចំណង់​ចំណូលចិត្ត​លើ​ការ​គូរគំនូរ និង​សិល្បៈ​ខ្លាំង​ណាស់​។

លោក ម៉ា ដែល​បាន​ចូល​និវត្តន៍​ក្នុង​នាម​ជា​ប្រធាន Alibaba ក្នុង​ថ្ងៃ​ខួបកំណើត​ទី​៥៥ របស់​គាត់​ក្នុង​ឆ្នាំ​២០១៩ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​គ្នា ដើម្បី​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​កសិកម្ម ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​របស់​គាត់​ត្រូវ​បាន​តាមដាន​យ៉ាង​ជាប់លាប់​ដោយ​អ្នក​ឃ្លាំមើល​ពី​ប្រទេស​ចិន។

គាត់​បាន​បាត់​មុខ​បន្តិច​ម្តង​ៗ​ពី​សកម្មភាព​សាធារណៈ ហើយ​កន្លែង​លាក់ខ្លួន​របស់​គាត់​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់ ជា​ពិសេស​បន្ទាប់​ពី​ក្រុមហ៊ុន​ដែល​គាត់​បាន​បង្កើត ដែល​រួម​ទាំង​ក្រុមហ៊ុន Alibaba និង Ant Group ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Fintech ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ផ្នែក​ច្បាប់ ចំ​ពេល​មានការ​បង្ក្រាប​កាន់តែ​ខ្លាំង​របស់​រដ្ឋាភិបាល​ចិន​លើ​វិស័យ​បច្ចេកវិទ្យា​។

បុរស​វ័យ​៥៨​ឆ្នាំ ដែល​អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស​រូប​នេះ បាន​និយាយ​ថា គាត់​ចង់​លះបង់​ពេលវេលា​ក្រោយ​ចូល​និវត្តន៍ ដើម្បី​សកម្មភាព​មនុស្សធម៌ ការ​អប់រំ​នៅ​ជនបទ និង​បន្ត​ចំណាប់អារម្មណ៍​ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​ជនបទ​របស់​ប្រទេស​ចិន​រស់​ឡើង​វិញ​។

នៅ​ក្នុង​ឱកាស​នៃ​ការ​បង្ហាញខ្លួន​ដ៏​កម្រ លោក ម៉ា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​អឺរ៉ុប ជប៉ុន និង​ចិន សម្រាប់​ព្រឹត្តិការណ៍​អប់រំ និង​កសិកម្ម ខណៈ​ដែល​កាលពីដើម​ឆ្នាំ​នេះ គាត់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​យ៉ាង​ភ្ញាក់ផ្អើល​នៅ​ក្នុង​ប្រទេស​ថៃ សម្រាប់​ការ​សិក្សា​របស់​គាត់​លើ​វិស័យ​កសិកម្ម និង​នេសាទ បន្ទាប់​ពី​ចំណាយពេល​ស្នាក់​នៅ​រយៈពេល​៣​ខែ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​គាត់​បាន​ទី​ត្រួតពិនិត្យ​មើល​ប្រតិបត្តិការ និង​បច្ចេកវិទ្យា​នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ