ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្លះ​និយាយ​ថា បុណ្យ ការ និង​ឱកាស​ជា​ច្រើន​ទៀត​ត្រូវ​ចំណាយ​លុយ​កាន់តែ​មាន​ច្រើន ខណៈ​ដែល​ការ​ប្រាក់ កាន់​លំបាក​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​។ ផុត​ពី​ចូល​ឆ្នាំ​សកល ដល់​ចូល​ឆ្នាំ​ចិន…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្លះ​និយាយ​ថា បុណ្យ ការ និង​ឱកាស​ជា​ច្រើន​ទៀត​ត្រូវ​ចំណាយ​លុយ​កាន់តែ​មាន​ច្រើន ខណៈ​ដែល​ការ​ប្រាក់ កាន់​លំបាក​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​។ ផុត​ពី​ចូល​ឆ្នាំ​សកល ដល់​ចូល​ឆ្នាំ​ចិន វៀតណាម ផុត​ពី​នោះ​ដល់​ចូល​ឆ្នាំ​ខ្មែរ ហើយ​មុន​ចូល​ឆ្នាំ​ខ្មែរ អ្នក​ជាប់​ឈាមជ័រ​ចិន​នឹង​ចំណាយ​លុយ​រៀបចំ​ពិធី​ឆេ​ង​ម៉េ​ង នៅ​ក្នុង​ខែមីនា​នេះ​ទៀត​។

ក្រៅពី​នេះ​បុណ្យ ឆេ​ង ម៉េ​ង ឬ​សែន​សង្កត់​ផ្នូរ បុណ្យចូលឆ្នាំ​ខាង​មុខ ការ​រៀប​ការ​ក៏​មាន​ច្រើន​ដែរ ក្នុង​ខែមីនា និង​មេ​សា​ខាង​មុខ ហើយ​សុទ្ធ ត្រូវ​ចាយ​លុយ​ដោយ​ខាង​មិន​បាន​។

អ្នកស្រី រ៉ា​នី ពលរដ្ឋ​នៅ​សង្កាត់​ច្បារ​អំពៅ និយាយ​ថា ផុត​ពី​កម្មវិធី​មួយ​ចូល​កម្មវិធី​មួយ សុទ្ធតែ​ត្រូវ​ចំណាយ​ប្រាក់​ដែល​ខានមិនបាន ។ «​ខ្ញុំ​ត្រៀម​ថវិកា​ប្រមាណ​២០០​ដុល្លារ​សម្រាប់​ពិធី​ឆេ​ង​ម៉េ​ង​នៅ​ចុងខែ​មីនា​នេះ​។ យើង​ធ្លាប់​ធ្វើ​ជួបជុំ​គ្រួសារ បើ​មិន​ប្រារព្ធ​វា​មិន​សម ។ ដូច្នេះ​ក៏​នាំ​គ្នា​ប្រារព្ធ​តាម​ទម្លាប់​ទៅ​។ ទោះបី​សព្វ​ថ្ងៃនេះ​សេដ្ឋកិច្ច​លំបាក​គ្រប់​គ្នា​»​។

លោក រ​ដ្ឋា អ្នក​លក់ដូរ​គ្រឿងបន្លាស់​រថយន្ត​នៅ​លើ​ផ្លូវ​២៧១ បាន​និយាយ​ថា មុខរបរ​របស់​លោក នៅ​រៀងរាល់ថ្ងៃ​នេះ​សឹង​គ្មាន​ចំណូល​។ លោក​ថា រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ​ការ​លក់ដូរ​របស់​លោក​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ពេល​មុន​ផ្ទុះ​កូ​វី​ដ​១៩ កាលពី​ឆ្នាំ​២០១៩ ។

លោក​ថា «​រាល់​ថ្ងៃនេះ ការ​លក់ លុយ​សឹង​មិន​គ្រប់​ថ្លៃ​ជួល​កន្លែង​លក់​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​ផង ។ មិនសូវ​មាន​អ្នកទិញ​ទេ ។ ខ្ញុំ​មិនដឹង​ថា​យ៉ាងម៉េច​ទេ ប៉ុន្តែ​ម្នាក់​ៗ​ដូច​ជា មិន​ចង់​ចំណាយ​ប្រាក់ ។ រថយន្ត​ខូច​ល្មម​ៗ​គេ​សុខចិត្ត​ជួសជុល​ប្រើប្រាស់​បន្ត​ទៀត​មិន​ប្តូរ​គ្រឿងបន្លាស​ទេ​។ គ្រប់​គ្នា​ថ្ងូរ​រឿង​ចំណូល​នេះ​»​។

លោករ​ដ្ឋា និយាយ​បន្ត​ថា ទោះបី​ចំណូល​ធ្លាក់​ចុះ​យ៉ាងណា​ក្តី ការ​ប្រារព្ធ​ពិធី​នានា​តាម​ទម្លាប់ នៅ​តែ​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​អាច​នឹង​បន្ថយ​ការ​ចំណាយ​ពី​ឆ្នាំ​មុន​ៗ ។ «​សម្រាប់​ពិធី​សែន​ឆេ​ង​ម៉េ​ង​នេះ គ្រួសារ​ខ្ញុំ​បាន​កាត់​ចំណាយ​តាំងពី​ឆ្នាំ​២០២០​មក​ម្ល៉េះ ។ កាលពីមុន​យើង​សែន​ជ្រូក​ខ្វៃ​ចំនួន​ពីរ​ក្បាល តែ​រយៈពេល​ចុង​ក្រោយ​នេះ​សែន​តែ​បាយ​ម្ហូប ផ្លែ​ឈើ តិច​តូច គ្មាន​ជ្រូក​ខ្វៃ​ទេ​»​។

ដោយសារ​បញ្ហា​ថវិកា​មានការ​លើក​ឡើង​ថា ការ​ដើរ​កម្សាន្ត​កាលពី​ពេល​ចូល​ឆ្នាំ​ចិន និង​វៀតណាម នា​ពេល​កន្លង​មក​ពលរដ្ឋ​សុខចិត្ត​ដើរ​លេង​ពេល​ព្រឹក ហើយ​វិល​មក​ផ្ទះ​វិញ​ពេល​រសៀល ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ។

រយៈពេល​៣​ថ្ងៃ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម កាលពី​ខែកុម្ភៈ កន្លង​មកនេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​នៅ​ទូ​ទាំង​ប្រទេស​ជិត​៩០​ម៉ឺន​នាក់ ។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​៨៨០,៥៥៣​នាក់ កើនឡើង​៦,០៥​ភាគរយ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​១២,០៨៥​នាក់​ថយ​ចុះ ៨៥,៤០​ភាគ បើ​ធៀប​នឹង​បុណ្យចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ​២០២០​។

ក្រសួងទេសចរណ៍ កាលនោះ​បាន​វា​.​យ​តម្លៃ​ថា ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​នេះ​មាន​កម្រិត​ទាប​ជាង​ពេល​ឈប់​សម្រាក​កន្លង​មក ។

អ្នកទេសចរ​មួយ​ចំនួន​បាន​ជ្រើសរើស​ការ​ដើរ​កម្សាន្ត​នៅ​គោលដៅ​ជិត​ៗ​ដោយ​ចេញ​ទៅ​ពេល​ព្រឹក ហើយ​ត្រឡប់​មក​វិញ​ពេល​ល្ងាច ។ ការ​ដើរ​កម្សាន្ត​ជា​ក្រុម​គ្រួសារ និង​ខ្លះ​ទៀត​បាន​រៀបចំ​ម្ហូបអាហារ​ដែល​សល់​ពី​ការ​សែន​មក​តាម​ខ្លួន​។

ទោះ​ថ្ងូរ​ពី​ការ​ត្រូវ​ចំណាយ​ខ្ពស់ តែ​អ្នកស្រី រ៉ា​នី គ្រោង​នាំ​គ្រួសារ​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប​ផង​ដែរ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខាង​មុខ​នេះ ។ អ្នកស្រី​បញ្ជាក់​ថា តាម​ពិត​ទៅ​គាត់​មិន​ចង់​ចំណាយ​ថវិកា​នោះ​ទេ ពីព្រោះ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​លំបាក​ណាស់ ប៉ុន្តែ​ដើម្បី​កូន​ៗ បាន​លំហែ​អារម្មណ៍​ពី​ការ​សិក្សា​នៅ​ពេល​ពួក​គេ​សម្រាក ក៏​ខិតខំ​សន្សំ​ប្រាក់ ដើម្បី​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំទៅ​៕ ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ